វប្បធម៌ ជំនឿ
អ្នកកើតតាមថ្ងៃទាំង ៧ ហោរាទស្សន៍ទាយរាសីរបស់អ្នកបែបនេះ
ថ្ងៃនេះ កម្ពុជាថ្មី សូមនាំប្រិយមិត្ត មកមើលហោរាសាស្ត្រខ្លួនឯង តាមរយៈថ្ងៃកំណើត ដែលជាការទស្សន៍ទាយប្រចាំខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២៖
អ្នកកើតថ្ងៃអាទិត្យ

អាជីព៖ ការងារជាច្រើនជំពូកនឹងចូលមកក្នុងពេលតែមួយ។ បើចេះបំបែកនូវរឿងសំខាន់ និងរឿងមិនសូវសំខាន់ អ្នកនឹងឆ្លងកាត់ពេលវេលាលំបាកបានយ៉ាងល្អ។ កុំចូលមាត់ជាមួយមិត្តរួមការងារដែលនិយមការនិយាយដើមអ្នកដទៃ ក្រែងកើតរឿងនៅកន្លែងធ្វើការ។
ហិរញ្ញវត្ថុ៖ លុយកាក់ត្រូវទំនុកបម្រុងការហូបចុកឱ្យគ្រប់គ្រាន់សិន សឹមគិតរឿងផ្សេង ពុំនោះទេ អ្នកនឹងជាប់បំណុលវ័ន្តកមិនខាន។
ស្នេហា៖ អ្នកនៅលីវ ងាយជួបមនុស្សយល់ចិត្ត ឯអ្នកមានគូនឹងមានអ្នកទី៣ជ្រៀតជ្រែកទំនាក់ទំនង។
សុខភាព៖ ស្ត្រេសងាយនឹងកើតណាស់ចំពោះអ្នក។ ដោយគិតច្រើនពេក អ្នកនឹងរងការប៉ះពាល់សុខភាព ជាពិសេសនឹងនាំឱ្យឈឺក្រពះយ៉ាងងាយផងដែរ។
បង្កើនសំណាង៖ ចូរធ្វើបុណ្យតាមលទ្ធភាព ហាមខ្ចីលុយគេមកធ្វើបុណ្យ ក្រែងរឿងអាក្រក់កើតមកភ្លាមៗ មិនអាចដោះស្រាយទាន់។
អ្នកកើតថ្ងៃចន្ទ

អាជីព៖ ការងារមានភាពតានតឹង ព្រោះតែចៅហ្វាយនាយ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកគ្មាននរណាជួយនោះទេ បើមិនប្រឹងជម្នះដោយខ្លួនឯង។
ហិរញ្ញវត្ថុ៖ ការផ្លាស់ប្តូរជាវិជ្ជមានកំពុងចាប់ផ្តើមល្អឡើងហើយ។ រាល់អាជីវកម្ម នឹងក្លាយជាឱកាសដែលនាំឱ្យលុយកាក់ដុះដាល។
ស្នេហា៖ ប្រសិនបើអ្នកនៅលីវ ការចាប់ផ្ដើមពេលនេះ អាចបង្កឱ្យមានការឈឺចាប់ពេលខាងមុខ។ ដូច្នេះកុំទាន់សម្រេចចិត្តមានគូពេលនេះអី។
សុខភាព៖ អ្នកនឹងមានបញ្ហាឆ្អឹង ប្រព័ន្ធឈាម និងការឈឺចាប់ខ្លួនប្រាណ។ ដើម្បីបង្ការបញ្ហាធំ គួរតែចូលគេងឱ្យបានឆាប់ បើមិនដូច្នោះទេភាពអស់កម្លាំង នឹងបង្ករោគធ្ងន់។
បង្កើនសំណាង៖ ធ្វើសមាធិនៅព្រះវិហារ នឹងជួយឱ្យអ្នកជួបតែរឿងល្អៗ។
អ្នកកើតថ្ងៃអង្គារ

អាជីព៖ ទំនួលខុសត្រូវនឹងកើនធំជាងពេលណាៗទាំងអស់។ វាមកពីថ្នាក់ដឹកនាំ ឬអ្នកត្រូវផ្លាស់ប្តូរក្រុមការងារ។ ប៉ុន្តែបើទ្រាំនឿយហត់បន្តិច ឱកាសឈានមុខនៅមិនឆ្ងាយនោះទេ។
ហិរញ្ញវត្ថុ៖ ការគ្រប់គ្រងបញ្ហាហិរញ្ញវត្ថុនឹងប្រព្រឹត្តទៅដូចការរំពឹងទុក។ ប៉ុន្តែអ្នកត្រូវតែមានចម្លើយច្បាស់លាស់ និងគោលដៅជាក់លាក់ ទើបប្រាក់កាក់អាចនៅក្នុងកាបូបបានយូរ។
ស្នេហា៖ បើអ្នកកំពុងមានចិត្តលើគេ ហើយគេក៏មានចិត្តលើអ្នកដែរ គួរចាប់ផ្ដើមពេលនេះទៅ។
សុខភាព៖ រាងកាយត្រូវការសម្រាកច្រើន ដូច្នេះត្រូវសាកថ្មវាឱ្យពេញ។ ក្រៅពីនោះ ចូរប្រយ័ត្នជំងឺធាត់ដែលបណ្ដាលមកពីធ្វើការច្រើនជ្រុល។
បង្កើនសំណាង៖ ផ្តល់ការឧបត្ថម្ភដល់កុមារដែលបាត់បង់ជម្រក ឬក្មេងកំព្រា នឹងធ្វើឱ្យអ្នកកាន់តែកើនសំណាងទ្វេដង។
អ្នកកើតថ្ងៃពុធ

អាជីព៖ អ្នកនឹងទទួលបានការរិះគន់ និងភាពឈ្នានីស ពីក្រុមការងារ ក៏ដូចជាមនុស្សច្រណែនរឿងប្រាក់ខែ។ ទោះបីជាយ៉ាងនេះក្ដី អ្នកគួរតែផ្តោតលើមនុស្សដែលខំធ្វើការ និងយកគម្រូតាមពួកគេ ជាជាងអង្គុយគិតរឿងនិន្ទាគ្នា។
ហិរញ្ញវត្ថុ៖ មិត្តភក្តិ នឹងបបួលឱ្យវិនិយោគ ព្រមទាំងមានអ្នកផ្តល់ការងារថ្មីៗដែលអាចពង្រីកប្រាក់ចំណូលរបស់អ្នក។
ស្នេហា៖ ពេលនេះជាពេលនៅម្នាក់ឯងសិន ឯអ្នកទើបតែខូចចិត្តរួចក្ដៅៗ កុំទាន់ចាប់ផ្ដើមថ្មីអី។
សុខភាព៖ សូមប្រយ័ត្នចំពោះបញ្ហាផ្លូវដង្ហើម អាឡ័កស៊ី និងភាពមិនប្រក្រតីនៃអរម៉ូន។ គួរចៀសវាងការផឹកស្រា និងជក់បារីឱ្យបាន។
បង្កើនសំណាង៖ ប្រគេនទេយ្យទានដល់ព្រះសង្ឃ នឹងជួយពង្រឹងសុខភាព និងកម្លាំងរបស់អ្នកឱ្យរឹងមាំឡើង។
អ្នកកើតថ្ងៃព្រហស្បតិ៍

អាជីព៖ ការងារមានយឺតយ៉ាវ ប៉ុន្តែទទួលជោគជ័យច្រើន។ ដូចនេះកុំទាន់បាក់ទឹកចិត្ត ទោះបីមិនលឿនរហ័សក្ដី មិនមែនមានន័យថាអ្វីៗអាក្រក់នោះទេ។ ការងារទាក់ទងនឹងឯកសារ គួរតែពិនិត្យដោយប្រុងប្រយ័ត្ន ក្រែងមានការបន្លំ។
ហិរញ្ញវត្ថុ៖ លុយកាក់នឹងចាប់ផ្តើមកើនឡើងជាងពេលណាៗទាំងអស់ ព្រោះថាបន្ទុកចំណាយនឹងធូរស្រាលជាលំដាប់។
ស្នេហា៖ អ្នកកំពុងគ្មានស្នេហា ប្រយ័ត្នចាញ់ពាក្យផ្អែម ហើយចុងក្រោយទឹកភ្នែក។ អ្នកមានគូប្រយ័ត្នពាក្យសម្តីដែលអាចប៉ះពាល់អារម្មណ៍ដៃគូ។
សុខភាព៖ ភាពតានតឹងអាចធ្វើឱ្យអ្នកញ៉ាំអាហារច្រើនជាងមុន ដូច្នេះអ្នកអាចមានបញ្ហាពោះវៀន និងពិបាកបន្ទោរបង់។
បង្កើនសំណាង៖ បរិច្ចាគចានប្រាក់ទៅវត្តអារ៉ាម នឹងជួយឱ្យអ្នកជួបតែសេចក្ដីសុខ។
អ្នកកើតថ្ងៃសុក្រ

អាជីព៖ រាល់ការងារចៅហ្វាយនាយនឹងពេញចិត្ត ដោយហេតុនេះបើអ្នកចង់បានមុខតំណែងថ្មី អាចចរចាបានជាមួយគាត់បាន។
ហិរញ្ញវត្ថុ៖ ប្រាក់ចំណូលទទួលបានមកពីការងារជាបន្តបន្ទាប់ ឬមានមនុស្សស្មគ្រចាប់ផ្តើមអាជីវកម្មជាមួយ ដែលអាចជួយបន្ថែមប្រាក់ចំណូលកាន់តែខ្ពស់។
ស្នេហា៖ បើស្រឡាញ់គេងងឹតងងុលពេក ត្រៀមខ្លួននៅម្នាក់ឯងទៅ ព្រោះអ្នកមិនអាចទ្រាំបាន ពេលគេព្រងើតកន្តើយដាក់ឡើយ។ ចំណែកអ្នកមានគ្នាហើយ ស្នេហាមិនសូវចុះសម្រុងទេ។
សុខភាព៖ គួរចៀសវាងផឹក តែ កាហ្វេ អាល់កុល ដើម្បីឱ្យរាងកាយមានតុល្យភាព។ ក្រៅពីនោះ ត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ មិនដូច្នោះទេ រាងកាយអាចរងជំងឺក្រពេញទីរ៉ូអ៊ីត ឬអាឡ័កស៊ី។
បង្កើនសំណាង៖ ស្ម័គ្រចិត្តការងារសង្គម ឆាកជីវិតនឹងភព្វប្រសព្វតែមនុស្សល្អៗ។
អ្នកកើតថ្ងៃសៅរ៍

អាជីព៖ ការប្រកួតប្រជែងផ្នែកការងារនឹងកើនឡើង។ មនុស្សធ្វើការនៅកម្រិតអ្នកគ្រប់គ្រង ប្រយ័ត្នមុខតំណែងផង ព្រោះវាចាប់ផ្ដើមក្ដៅក្រហាយពេលនេះឯង។
ហិរញ្ញវត្ថុ៖ ប្រសិនបើមានអ្នកចង់ខ្ចីលុយ គួរដោះសារកុំឱ្យគេខ្ចីអី ព្រោះអ្នកអាចនឹងមិន បានប្រាក់នោះមកវិញ។
ស្នេហា៖ អ្នកលីវនឹងជួបស្នេហ៍ភ្លើងចំបើងក្នុងអំឡុងពេលនេះ។ រីឯអ្នកមានគូ អាចលង់ខ្លួនជាមួយដៃគូខាងក្រៅ មួយពេល។
សុខភាព៖ ដោយសារតែបញ្ហាស្ត្រេស អ្នកនឹងមានជំងឺឈឺពោះ ចុកពោះ រហូតដល់ពេលខ្លះ វារាលដាលដល់ប្រព័ន្ធរំលាយអាហារ។
បង្កើនសំណាង៖ បរិច្ចាគម៉ាស៊ីនត្រជាក់ កង្ហារ ពិដាន ដល់វត្តអារ៉ាម អាចផ្ដល់ឱ្យអ្នកនូវចិត្តស្ងប់ល្អ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ