វប្បធម៌ ជំនឿ
ហេតុការណ៍រញ្ជួយពិភពលោកមួយ ប្រហែលជាកើតឡើងដូចទំនាយរបស់ហោរា Nostradamus មែនហើយ ក្នុងឆ្នាំនេះ
តាមទំនាយដ៏រន្ធត់មួយ ហោរាជនជាតិបារាំងនៅសតវត្សរ៍ទី១៦ដ៏ល្បីល្បាញឈ្មោះ Nostradamus បានទស្សន៍ទាយថា នឹងមានសង្រ្គាមនៅអឺរ៉ុបក្នុងឆ្នាំ២០២២ ហើយរឿងនេះប្រហែលជាកើតឡើងមែន។

លោកបានទស្សន៍ទាយអំពីដុំភ្លើងដ៏ធំនៅទីក្រុងឡុងដ៍, ការមកដល់របស់ Adolf Hitler, ការធ្វើឃាតលោក John F Kennedy ហើយខណៈដែលរុស្ស៊ីកំពុងបង្កព្យុះភ្លៀងនៅភាគខាងលិច គេកត់សម្គាល់ថា ហោរារូបនេះក៏បានទស្សន៍ទាយអំពីសង្រ្គាមដែលនឹងមកដល់នៅពេលណាមួយក្នុងឆ្នាំនេះផងដែរ។
Michel de Nostradame បានបោះពុម្ពសៀវភៅដ៏ល្បីល្បាញ Les Propheties នៅឆ្នាំ១៥៥៥ ដែលក្នុងនោះ មានការព្យាករណ៍ចំនួន ៩៤២។

ថ្វីបើវាមានភាពលំបាកក្នុងការកំណត់កាលបរិច្ឆេទពិតប្រាកដជាមួយនឹងការទស្សន៍ទាយរបស់ Nostradamus ព្រោះគាត់មិនផ្អែកលើប្រតិទិនក៏ដោយ ប៉ុន្តែការទស្សន៍ទាយអំពីសង្រ្គាមដែលឈានដល់ទ្វីបអឺរ៉ុប គឺជារឿងមួយដែលគេគណនាថា ប្រហែលជាកើតក្នុងឆ្នាំ២០២២នេះ។
ការលើកឡើងរបស់គាត់ចំពោះការគំរាមកំហែងពីភាគខាងកើត គឺសមនឹងស្ថានភាពបច្ចុប្បន្នជុំវិញរុស្ស៊ី ដែលមើលទៅទំនងជាវាយប្រហារប្រទេសអ៊ុយក្រែន។

ក្រៅពីនេះ លោក Nostradamus ក៏បានទស្សន៍ទាយអំពីហេតុការណ៍ផ្សេងទៀតផងដែរ ដូចជាអាចម៍ផ្កាយវាយប្រហារផែនដីបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន, អន្តោប្រវេសន៍នឹងកើនឡើងដោយសារតែសង្គ្រាម, សង្គ្រាមអាកាសធាតុនឹងកើតឡើង, ការដួលរលំនៃសហភាពអឺរ៉ុប, ទីក្រុងប៉ារីសស្ថិតនៅក្រោមការឡោមព័ទ្ធ, ការស្លាប់របស់លោកគីមជុងអ៊ុន និងការរញ្ជួយដីដ៏ធំមួយ នៅក្នុងប្រទេសជប៉ុន។
ទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ ហើយពិភពលោកនឹងរង់ចាំមើលថាតើមានហេតុការណ៍អ្វីខ្លះកើតឡើង៕
ប្រែបម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ រឿងមួយពិភពលោកភ័យខ្លាចបំផុត បើកើតឡើងនៅឆ្នាំ២០២២ ដូចក្នុងទំនាយមែន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់