Connect with us

វប្បធម៌ ជំនឿ

៨ ចំណុចពិសេស ជានិមិត្តរូបហុងស៊ុយនៃមនុស្សឆ្លាតលើសគេ

បានផុស

នៅ

យោងតាមអ្នកជំនាញ បានឱ្យដឹងថា ផ្នែកមួយចំនួននៃរាងកាយដូចជា ទម្រង់មុខ បបូរមាត់ និងចង្កាជាដើម សុទ្ធតែអាចព្យាករណ៍ពីកម្រិត IQ របស់យើងម្នាក់ៗ។

បន្ថែមពីលើកត្តាហ្សែន អ្នកជំនាញភាគច្រើនជឿថា IQ របស់មនុស្សគឺជាការបញ្ចូលគ្នានៃចំណេះដឹង និងជំនាញដែលពួកគេបានរៀន ក៏ដូចជាសមត្ថភាពវែកញែកផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងវិញទៀត ភាពវៃឆ្លាតរបស់យើងក៏អាចសម្គាល់បានតាមរយៈចំណុចពិសេសមួយចំនួនលើរាងកាយរួមមាន៖

១. បបូរមាត់​ស្តើង

Myth Buster #9 – Thin Lips | Black Women White Men | Interracial Blog
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានមនុស្សតិចណាស់ដែលដឹងថា បបូរមាត់ស្តើង អាចដឹងថាម្ចាស់ គឺជាមនុស្សដែលរហ័សរហួន និងឆ្លាតវៃបំផុត។ អ្នកជំនាញមកពីសាកលវិទ្យាល័យ Charles (សាធារណរដ្ឋឆេក) បានធ្វើការសិក្សាមួយ ហើយបានសន្និដ្ឋានថា ជាធម្មតា បុរសដែលមានបបូរមាត់ស្តើង មានភាពឆ្លាតវៃក្នុងវិស័យជាច្រើន ជាងបុរសដែលមានបបូរមាត់ក្រាស់។

២. កែវភ្នែក​ព​ណ៍​ខៀវ

ក្រៅ​ពី​បបូរមាត់ ភ្នែក​ពណ៌​ខៀវ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​​ជា​សញ្ញា​នៃ​មនុស្ស​ឆ្លាត​ជាង​អ្នក​ដទៃផងដែរ។ តាមពិតទៅ អ្នកវិទ្យាសាស្ត្រល្បីៗជាច្រើននៅលើពិភពលោកដូចជា Marie Curie, Stephen Hawking។ល។ សុទ្ធតែមានភ្នែកពណ៌ខៀវ។

៣. សុដន់ធំ

10 đặc điểm trên cơ thể cho thấy bạn thông minh hơn người

អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា ស្ត្រីភាគច្រើនដែលមានសុដន់ធំ មានកម្រិត IQ ខ្ពស់។ សូម្បីតែស្ត្រីដែលមានដើមទ្រូងជាមធ្យម ក៏មាន IQ ខ្ពស់ជាងអ្នកដែលមានដើមទ្រូងតូចដែរ។

៤. ចង្កាស្រួច

តាម​រយៈ​ការ​ស្រាវ​ជ្រាវ​ អ្នក​ជំនាញ​មក​ពី​សាកល​វិទ្យាល័យ Charles (សាធារណរដ្ឋ​ឆេក) បាន​រក​ឃើញ​ថា ​សុភាព​បុរស​ដែល​មាន​ចង្កា​តូច និង​ស្រួច ច្រើន​តែ​ឆ្លាត​ជាង​អ្នក​ដែល​មាន​ចង្កា​ធំ។

៥. រោមច្រើន

10 đặc điểm trên cơ thể cho thấy bạn thông minh hơn người

ផ្អែកតាមលទ្ធផលស្រាវជ្រាវ អ្នកចិត្តសាស្រ្ត វេជ្ជបណ្ឌិត Aikarakudy Alias ​​បានធ្វើការសន្និដ្ឋានថា ភាគច្រើននៃសុភាពបុរសដែលមានរោមក្រាស់ឬរោមច្រើន មាន IQ ខ្ពស់ជាងអ្នកដែលមានរោមធម្មតា។ ជាពិសេសមនុស្សប្រភេទនេះ តែងតែរៀនបានពិន្ទុល្អពេលនៅសាលា ហើយពេលទៅធ្វើការ ពួកគេក៏ពូកែ និងលេចធ្លោផងដែរ។

៦. ថ្ងាសទូលាយ

ថ្ងាសទូលាយក៏ជាសញ្ញានៃមនុស្សដែលឆ្លាតវៃ មានទេពកោសល្យ និងមាន IQ ខ្ពស់ជាងធម្មតា។ ជាការពិត យោងតាមស្ថិតិ មនុស្សភាគច្រើនដែលមានថ្ងាសធំទូលាយអាចធ្វើការក្នុងល្បឿនលឿន ហើយពួកគេក៏មានបញ្ហាទាក់ទងនឹងការគិតតិចជាងមនុស្សផ្សេងទៀត។

៧. ប្រើដៃឆ្វេង

វិទ្យាសាស្ត្រ​បង្ហាញ​ថា មនុស្ស​ដែល​ប្រើ​ដៃ​ឆ្វេង​ច្រើន​តែ​មាន​ការ​អភិវឌ្ឍ​ល្អ​ជាង​ធម្មតា។ មិនថាបញ្ហាទាក់ទងនឹងតក្កវិជ្ជា ឬភាសានោះទេ ពួកគេសុទ្ធតែពូកែ ថែមទាំងមានសមត្ថភាពច្នៃប្រឌិតប្រសើរជាងមនុស្សដៃស្តាំទៀតផង។

៨. ចង្កេះតូច

Stream Smaller Waist + Flat Toned Stomach Subliminal ! (CAUTION SUPER  POWERFUL) by Itz_Stac | Listen online for free on SoundCloud

តាម​រយៈ​ការ​ស្រាវជ្រាវ អ្នក​ជំនាញ​បាន​សន្និដ្ឋាន​ថា ស្ត្រី​ភាគច្រើន​ដែល​មាន​ចង្កេះ​តូច ឬ​រាង​នាឡិកា ច្រើន​តែ​ឆ្លាត​ជាង​ស្ត្រី​ដទៃ។ ជាពិសេស ​ស្ត្រី​ប្រភេទនេះ​​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ចិញ្ចឹមបីបាច់​កូនៗ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ប្រជ្រុយបុរស ៦កន្លែង នរវិទូជឿថា ជាកំណប់ជីវិត កម្ររកបាន

ចុចអាន៖ អ្នកកើតតាមថ្ងៃទាំង ៧ ហោរាទស្សន៍ទាយរាសីរបស់អ្នកបែបនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៤ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៦ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៧ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម