Connect with us

វប្បធម៌ ជំនឿ

រាសី​មនុស្ស ​៤ក្រុម ធ្លាក់​ដុនដាបខ្លាំង នៅចុងខែនេះ

បានផុស

នៅ

បន្ថែមពីលើការខិតខំប្រឹងប្រែង ជំនឿអរូបិយ​ គួរត្រូវប្រណិប័ត និងប្រយ័ត្នប្រយែងផងដែរ ទើបឆាកជីវិតរីកចម្រើនទៅមុខទាំងព្រម។ ជោគវាសនារបស់យើង មិនពឹងផ្អែកលើហោរាសាស្ត្រទាំងស្រុងពិតមែន ប៉ុន្តែក៏ពុំគួរបោះបង់ចោលទាំងស្រុងដូចគ្នា។

ប្រសិនបើរាសីស្រុតចុះ សូមឱ្យយើងបានដឹងមុន និងត្រៀមដោះស្រាយបញ្ហាឱ្យនៅតិចបំផុត។ ដូច្នេះហើយ មនុស្សដែលកើតក្នុងខែទាំង ៤ខាងក្រោម ត្រូវប្រយ័ត្នឱ្យមែនទែន​ ព្រោះអ្នកមានរាសីមិនល្អប៉ុន្មានទេ។

ក្រុមអ្នកកើតខែ មេសា និង ឧសភា

หมอช้าง จัดอันดับ 3 คนดวงดี การเงินเดินหน้าที่สุดของเดือนมกราคม 2565
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាចុងខែកុម្ភៈនេះ សម្រាប់មនុស្សកើតក្នុងខែមេសា និងឧសភា រាសីហាក់ធ្លាក់ចុះជាងខែណាទាំងអស់ ដោយសារតែភាពជោគជ័យលើអាជីព ឬរបរជំនួញ មិនងាយកើតមានទាល់តែសោះ ឬបើកើតមានហើយ វាបានត្រឹមពេលខ្លីប៉ុណ្ណោះ។

ក្រៅពីនោះ គួរប្រយ័ត្នចំពោះមនុស្សធ្វើការជាមួយ ឬអ្នកទើបស្គាល់គ្នាថ្មី។ មិត្តរួមការងាររបស់អ្នកកំពុងច្រណែន និន្ទា និងរកវិធីផ្ដួលជើងអ្នកឱ្យដួល តាមដែលគេអាចធ្វើបាន។ យ៉ាងណាមិញ ក្នុង​រយៈពេល​នេះ ​បើ​ត្រូវ​ធ្វើការ​ជាមួយ​មនុស្ស​អ្នកទាំងនោះ ឬមួយក្រុម​ធំ ត្រូវរៀន​ធ្វើចិត្តឱ្យស្ងប់ កុំជះកំហឹងតាមកំហល់ ទើបបញ្ហាមិនរីកធំ។

ក្រុមអ្នកកើតខែ វិច្ឆិកា និង ធ្នូ

เงินเข้าปุ๊บออกปั๊บ หมอไก่ดูดวง 2 ราศีกระเป๋าทะลุ เก็บเงินไม่อยู่

រាសីរបស់អ្នក មិនសមប្រកបនោះទេ ក្នុងកំលុងពេលនេះ ព្រោះអ្នកទទួលរងសម្ពាធច្រើនមិនថា ការរកស៊ីជួញដូរ អាជីព ឬជីវភាពឡើយ។ ប្រាក់កាស ត្រូវចំណាយច្រើនជាងចំណូល ឯបំណុលក៏ជំពាក់ជំពិនមិនទាន់ចប់។ ​នៅកន្លែងធ្វើការ​ ហាក់ទទួលភាពឯកា ព្រោះតែមិត្តរួមការងារ មិនសហការ។ ចំណែកការលក់ដូរតូចធំ មិនសូវមានចំណូលនោះទេ។

ដោយឡែកជីវិតគ្រួសារ ជួបជុំគ្នាល្អហើយ ប៉ុន្តែបែរជាមិនសូវជិតស្និទ្ធគ្នាទៅវិញ។ ឯរឿងស្នេហា ត្រជាក់មិនត្រជាក់ ​ក្ដៅមិនក្ដៅ ឬហៅបានថា ស្នេហាគ្មានរសជាតិ។

វិធីកាត់គ្រោះ

ចូរ​ទៅធ្វើ​បុណ្យ ចែកទាន ​ជាមួយ​ក្រុមការងារ ឬ​មិត្តភក្តិ ឬសមាជិក​គ្រួសារ នៅមណ្ឌលកុមារកំព្រា នោះទើបបង្កើនសំណាង និងកាត់គ្រោះអាក្រក់ បន្ថែមសិរីសួស្ដីទ្វេដង៕

អត្ថបទ៖ សន្យា

ចុចអាន៖ កំពូលតារានិករទាំង ៣ សំណាងបំផុត អំឡុងខែកុម្ភៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម