វប្បធម៌ ជំនឿ
៤ ចំណុច សម្គាល់មនុស្សស្រីចរិតកែមិនឡើង
ចាស់ៗពីដើម ផ្នែកមុតណាស់ មើលតែមួយក្រឡេក ក៏អាចដឹងថា មនុស្សស្រីម្នាក់នេះ ឬប្រុសម្នាក់នោះ មានចរិតបែបណាទៅហើយ។ តាមពិត ពួកគាត់មិនមែនចេះទាយ ឬព្យាករណ៍អ្វីទេ ប៉ុន្តែដោយសារការចងចាំពីក្បួនតម្រាចារអំពីសណ្ដាននៃមនុស្ស ដូច្នេះទើបមនុស្សជាន់មុន មិនពិបាកមើលចរិតមនុស្សយូរដូចយើងបច្ចុប្បន្ន។
យ៉ាងណាមិញ មនុស្សជំនាន់នេះ ក៏អាចសម្គាល់ចរិតលក្ខណៈមនុស្សបានភ្លាមៗដែរ ទោះបីមិនត្រឹមត្រូវ ១០០ភាគរយ ហោចណាស់ក៏យើងអាចស្គាល់ពួកគេបានខ្លះ ដើម្បីប្រុងប្រយ័ត្នចំពោះមនុស្សដែលមានបុគ្គលិកលក្ខណៈសម្បូរល្បិចកិច្ចកល និងបង្កភាពក្ដៅដល់យើង និងគ្រួសារយើង។
១. ភ្នែកស្រលៀង

ស្ត្រីប្រភេទនេះ មិនងាយនឹងស្មោះត្រង់ក្នុងផ្លូវស្នេហានោះទេ។ ពេលខ្លះពួកគេថែមទាំងចូលចិត្តជ្រៀតជ្រែកសុភមង្គលរបស់អ្នកដទៃទៀតផង។ ក្រៅពីជំនាញខាងផិតក្បត់ស្នេហា បុរសៗមិនគួរពាក់ព័ន្ធនឹងស្ត្រីប្រភេទនេះ ក្នុងការសហការរកស៊ី ឬជំនួញឡើយ។
២. ភ្នែកស្រទន់

តាមនរវិទ្យា ស្ត្រីដែលមានភ្នែកស្រទន់ ច្រើនតែត្រូវបានគេភ្ជាប់ជាមួយនឹងពាក្យពីរម៉ាត់គឺ «ស្រើបស្រាល»។ ស្ត្រីប្រភេទនេះមើលទៅដូច ទន់ខ្សោយ និងមនោសញ្ចេតនាច្រើន ប៉ុន្តែភាគច្រើននៃពួកគេគឺជាមនុស្សស្រីអាត្មានិយម តណ្ហាក្រាស់ មិនចេះគិតពីសុភមង្គលអ្នកក្បែរខ្លួនទេ។
ជាពិសេស នាងមានចរិតចែចង់ប្រុសៗ បើទោះបីជាគេមានប្រពន្ធកូនហើយ ក៏មិនប្រកាន់ខ្វល់ឡើយ។ ដោយសារចរិតចែចង់ពីកំណើត នាងជះមន្តស្នេហ៍ចំពោះភេទផ្ទុយយ៉ាងរហ័ស ហើយក៏ជាមនុស្សស្រីគ្រោះថ្នាក់សម្រាប់បុរស ព្រោះនាងមិនត្រឹមតែពូកែទាក់ទាញ ក៏ពូកែក្បត់ក្នុងមួយប៉ព្រិចភ្នែក។
៣. ចិញ្ចើមក្រាស់

ថ្វីត្បិតតែពួកនាងមានកកាយ សម្ផស្សស្រស់ស្អាត និងមានសមត្ថភាពមិនធម្មតាក៏ដោយ យោងទៅតាមនរវិទ្យា មនុស្សស្រីដែលមានចិញ្ចើមក្រាស់ មានចរិតមិនល្អ និងសម្បូរល្បិចផងដែរ។ ជាប្រភេទមនុស្សស្រីចូលចិត្តបង្កបញ្ហា ជាពិសេសតែងតែរំខានសេចក្តីសុខរបស់អ្នកដទៃ។
លើសពីនេះទៀត ពួកនាងចូលចិត្តទាក់ទងតែជាមួយមនុស្សប្រុសមានគ្រួសារ ហើយមិនថា បុរសនោះមានកូនប៉ុន្មានក្ដី នាងនៅតែពេញចិត្តយកជាគូ ទោះត្រូវលួចលាក់ក៏ដោយ។
៤. បបូរមាត់ស្តើង

បន្ថែមពីលើលក្ខណៈទូទៅទាំងបីខាងលើ នរវិទ្យាក៏ជឿថា ស្ត្រីដែលមានបបូរមាត់ស្តើងអាចមានគ្រោះថ្នាក់ខ្លាំងដែរ ហើយសុភាពបុរសត្រូវប្រុងប្រយ័ត្ន។ ថ្វីត្បិតតែស្ត្រីដែលមានបបូរមាត់ប្រភេទនេះជាប្រភេទមនុស្សដែលមានប្រតិកម្មរហ័ស និងមានមានចិត្តស្ងប់ ប៉ុន្តែនាងមិនសូវស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារទេ។
លើសពីនេះ អ្នកមានបបូរមាត់ស្តើង ជាសញ្ញានៃស្ត្រីផិតក្បត់ ងប់ងល់នឹងការរួមភេទផងដែរ។ មនុស្សប្រភេនេះតែងតែមានចំណង់ផ្លូវភេទខ្ពស់ ដូច្នេះទោះបីជានាងមានគូហើយ នាងនៅតែពុះកញ្ជ្រោលទៅរកការរួមខាងក្រៅ ដោយមិនគិតខ្វល់ថា បុរសនោះជានរណា មានឬគ្មានគ្រួសារឡើយ៕
អត្ថបទ៖ សន្យា
ចុចអាន៖ បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២១ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់