វប្បធម៌ ជំនឿ
បើឃើញមានគេមកអង្អែលសក់ក្នុងសុបិន អាចថាដល់គូហើយ
ការប៉ះ អង្អែលសក់សុបិនមានអត្ថន័យពិសេសខ្លាំង សម្រាប់មនុស្សស្រីឬ អ្នកនៅលីវ។ ជាទូទៅ ក្នុងសៀវភៅក្បួនកាត់សុបិនពិភពលោកចារទុកថា ការប៉ះសក់របស់នរណាម្នាក់ មានន័យថា បង្ហាញពីបេះដូងដែលចូលចិត្តមនុស្សនេះខ្លាំងក្លា ហើយចង់ចាប់ផ្តើមទំនាក់ទំនងច្បាស់លាស់ក្នុងផ្លូវគូជីវិតមិនគិតអំពីតណ្ហាតែស្មោះត្រង់អាណិត គិតសុខទុក្ខ។
ការត្រូវបានមេកោយឬអ្នកណាដែលយើងមិនស្អប់ មកប៉ះអង្អែលសក់ ក្នុងយល់សប្តិក៏ជានិមិត្តរូបនៃការចាប់ផ្តើមផ្លាស់ប្តូរសកម្មភាពសំខាន់ៗនៃជីវិតទៅរកវិជ្ជមានផងដែរ។
ប្រសិនបើនរណាម្នាក់ប៉ះសក់នាង នៅក្នុងក្តីសុបិន រូបភាពនិមិត្តនេះចង់មានន័យថា គាត់បានត្រូវទាក់ទាញចំណាប់អារម្មណ៍ដោយនាង គាត់ចង់ស្គាល់នាងកាន់តែជិតស្និទ្ធ ដោយចិត្តស្រលាញ់មេត្តា។
ប្រសិនបើយល់សប្តិថា មាននរណាម្នាក់ប៉ះសក់របស់អ្នក ហើយអ្នករីករាយ នោះមានន័យថា ឆាប់ៗ អ្នកនឹងជួបបុរសល្អម្នាក់ ដែលនឹងមកបង្កើតទំនាក់ទំនងពញមួយជីវិត សូម្បីតែអ្នកជាមនុស្សរៀបការហើយ គេនោះអាចជាមិត្តភាពស្មោះត្រង់ មកជួយចម្រុងចម្រើន។

ប្រសិនបើអ្នកបានឃើញ ស្ត្រីឬក្មេងស្រី ឬខ្លួនឯង កំពុងច្បូតថែរក្សាសក់របស់នាងជាសារថា នរណាម្នាក់កំពុងមានពុតចង់មកធ្វើឱ្យស្ថានភាពយើងពិបាក។
ឃើញសក់រុំឬក្រងបង្ហាញថា នឹងមានការតភ្ជាប់សារជាថ្មីជាមួយមនុស្សដែលបានបែកបាក់គ្នាឬខានឃើញគ្នាយូរមកហើយ។ បើឃើញខ្លួនឯង មានស្ទីលម៉ូដសក់ដ៏ស្រស់ស្អាតតំណាងថា ការផ្លាស់ប្តូរនៃស្ថានភាពជីវិតដ៏ធំមួយនឹងមកដល់យ៉ាងឧត្តុងឧត្តម។ សក់ខូចស្ងួតនឹងកេរ្តិ៍ឈ្មោះខូច ចំណែកបួងជាភួងពេញ អាចនរណាម្នាក់កំពុងព្យាយាមបង្ហាញយើងទៅឲ្យអ្នកមានអំនាច ការកក់ អប់ ឬការថែរក្សាសក់ បង្ហាញអំពី ទំនាក់ទំនងចុះសម្រុងជាមួយអ្នកដទៃ។
ការប៉ះសក់របស់នរណាម្នាក់នៅក្នុងក្តីសុបិន ជាទូទៅ គឺជាសញ្ញានៃការផ្លាស់ប្តូរវិជ្ជមានមួយចំនួនក្រៅពីរឿងស្នេហាប្រុសនិងស្រី។
ប្រសិនបើអ្នកសុបិនស្ទីលម៉ូដសក់ស្មុគស្មាញ អ្នកនឹងត្រូវប្រឈមមុខនឹងមនុស្សអត្មានិយម។ រីឯបើសុបិន្តថាខ្លួនអ្នកមានសក់ម៉ូតស្នែងនៅលើក្បាលតំណាងឲ្យការធ្វើអ្វីក៏ដោយតាមចិត្តត្រូវការដើម្បីសំរេចគោលដៅ ឬចូលចិត្តរីករាយនឹងភាពអវិជ្ជមានចេតនាផ្ទាល់ខ្លួន ដោយមានអំណួតខ្លាំងយកប្រៀបលើអ្នកផ្សេង គេខ្លាចយើងដោយអំណាចមិនមែនដោយបេះដូង។
ឃើញខ្លួនឯងប៉ះ ឬអង្អេលឬការថែរក្សាសក់របស់ក្មេងស្រីតូចៗដោយទន់ភ្លន់នៅក្នុងក្តីសុបិន្តមានន័យថា សំណាងល្អបានមកឆាប់ៗពីការខិតខំរបស់អ្នកខ្លួនឯង។
បើឃើញបុរសម្នាក់ប៉ះសក់របស់មនុស្សស្រីឬស្ត្រីក្នុងក្តីសុបិនមានន័យថាពួកគេស្រលាញ់គ្នា។ ហើយប្រសិនបើបុរសម្នាក់ មកប៉ះសក់របស់អ្នកដោយទង្វើពេញចិត្តហើយសរសើរសម្រស់សក់នេះ គាត់នោះក្នុងជីវិតពិតកំពុងលង់ស្រលាញ់ចូលចិត្ត ថែមទាំងបានតាំងចិត្តបង្កើនភាពក្លាហានក្នុងការសារភាពអំពីរឿងនេះឆាប់ៗនេះ។
ប្រសិនបើមានមនុស្សចម្លែក ដែលយើងមិនស្គាល់ម្នាក់ មកប៉ះសក់របស់អ្នកក្នុងសុបិន ហើយអ្នកមិនចូលចិត្ត មានន័យថានរណាម្នាក់នឹងព្យាយាមមានឥទ្ធិពលមកលើអ្នក ដើម្បីសម្រេចគោលដៅរបស់គេ។
ប្រសិនបើអ្នកសុបិន្តថា សក់របស់អ្នកមិនត្រឹមតែត្រូវបានប៉ះទេ ប៉ុន្តែត្រូវបានទាញយ៉ាងឈឺចាប់ បកប្រែព្រមានថា: នឹងមានជម្លោះធ្ងន់ធ្ងរជាមួយមិត្តភក្តិឬមិត្តរួមការងារ។
ប្រសិនបើមនុស្សជាទីស្រឡាញ់ទាញកន្ត្រាក់សក់របស់អ្នកនៅក្នុងសុបិននោះ មានន័យថាអ្នកនឹងធ្វើឲ្យមានកំហុសឬនឹងធ្វើឱ្យគាត់ខឹងនឹងអ្វីមួយ។

សម្រាប់ជីហ្វបុរាណជំនឿថា ៖
សុបិន្តអំពីការប៉ះសក់តំណាងឲ្យទ្រព្យសម្បត្តិឬសេចក្តីថ្លៃថ្នូរ។ សក់ប៉ះគឺជាគន្លឹះសម្រាប់ភាពសេចក្តីអំណរនិងភាពសុខដុម ឲ្យគេប៉ះសក់ មានន័យថា កំពុងអនុញ្ញាតឲ្យបេះដូងដឹកនាំ។ ប្រសិនអ្នកណាម្នាក់មកអង្អែលសក់ហើយយើងកំពុងមានអារម្មណ៍ល្អ ក្តីសុបិននេះគឺជានិមិត្តរូបនៃភាពជោគជ័យនៅក្នុងកិច្ចខិតខំប្រឹងប្រែងនិងគម្រោងការរបស់អ្នក។
សុបិន្តនៃការប៉ះអង្អែលសក់នៅក្នុងក្តីសុបិនជាភាពច្របូកច្របល់ផ្នែកអារម្មណ៍សម្រាប់មនុស្សម្នាក់ ដែលកំពុងមានមនោសញ្ចេតនាហួសហេតុមកលើអ្នកហើយខ្លួន អ្នកក៏ត្រៀមខ្លួនហើយដូចគ្នា សម្រាប់ទំនាក់ទំនងជាមួយគេនោះ។
ជនជាតិចិនអំពីសុបិនអង្អែលសក់
ការប៉ះអង្អែលសក់នរណាម្នាក់ក្នុងសុបិនបង្ហាញថាអ្នកនោះកំពុងព្យាយាមបង្កើតទំនាក់ទំនងតាមអារម្មណ៍និងតម្រូវការតំណាងឲ្យភាពជិតស្និទ្ធនិងទំនាក់ទំនងសជាក់លាក់ ចិត្តថ្លើមភ្ជាប់គ្នានិងមានភាពស៊ីសង្វាក់គ្នាដោយកំពុងមានអារម្មណ៍រំជើបរំជួល។
ក្តីសុបិននេះកំពុងបង្ហាញពីមូលដ្ឋានគ្រឹះដ៏សំខាន់និងវិជ្ជមានបញ្ជាក់ថា ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរបានប្រែទៅជាការពិតហើយក៏មិនខ្លាចបង្ហាញឲ្យគេឯងដឹងនោះដែរ៕
គ្រូឯម
ចុចអាន៖ដើមឬស្សី មានទំនាក់ទំនងអ្វីនឹងរាសីមនុស្សឆ្នាំ វក ម្សាញ់ ថោះ និងមមែ?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា