Connect with us

វប្បធម៌ ជំនឿ

ស្ករគ្រាប់ក្នុងសុបិន មានន័យថាអ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍

បានផុស

នៅ

សុបិននៃបង្អែម តែងតែ​តំណាងឱ្យការសប្បាយនិងអារម្មណ៍ត្រេកត្រអាលរបស់អ្នកគេងផ្ទាល់។ នេះក៏អាចជាសញ្ញាមួយដែលថាយើងកំពុងមាន​ភាពផ្អែមល្ហែមលើនរណាដែរ។

ការភ្លក់អ្វីដែលផ្អែមក្នុងយល់សប្តិ គឺជាសញ្ញាមួយល្អនៅក្នុងជីវិតពិត ជាសញ្ញានៃការយល់ព្រម អនុញ្ញាតិ្ត​ដើម្បីធ្វើសកម្មភាព ឬធ្វើការសំរេចចិត្ត។ អាចជាសារមួយដែលថា សុភមង្គលកំពុងមកដល់។

ការផ្តល់បង្អែមដល់មនុស្សដែលអ្នកស្រឡាញ់ គឺជាសញ្ញាបង្កើតទំនាក់ទំនងកាន់តែជិតស្និទ្ធ ការប្តេជ្ញាចិត្តយូរអង្វែង អាចមានន័យថាចែករំលែកសុភមង្គលជាមួយគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិនឃើញស្ករគ្រាប់តំណាងឱ្យសុភមង្គលក្នុងទំនៀមទម្លាប់ចិន ស្គគ្រាប់គ្រប់យ៉ាងបង្ហាញក្នុងសុបិន នឹងមាន​អ្វីៗដែលពិសេសៗកើតមាន​ឡើង​នៅក្នុងជីវិត អាចមានន័យថារឿងល្អៗអាចមានដូចខាងក្រោម៖

ឃើញបកញ៉ាំស្ករគ្រាប់ក្នុងសុបិន មានន័យថាអ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍។ ទោះបីជាកន្លងមកឬឥឡូវនេះ អ្នកមិនមានសំណាងក្នុងទំនាក់ទំនង មិនបានជួបមនុស្ស​ដែលអ្នកត្រូវការឬបានចាប់ផ្តើមអស់សង្ឃឹមក្នុងការស្វែងរកជួបមនុស្សត្រឹមត្រូវ ទោះយ៉ាងណាក៏ដោយ ក្រោយពេលយល់ប្តិឃើញស្ករគ្រាប់ ប្រផ្នូលទេវតាគូមកប្រាប់ថា អ្នកនឹងជួបមនុស្សម្នាក់ដែលពិតជាត្រៀមខ្លួន និងមានគ្រប់លក្ាណៈទាក់ចិត្ត​អ្នកបាន។ ពួកគេនឹងគាំទ្រអ្នកក្នុងគ្រាលំបាក ទាំងចិត្តនិងកាយ ដូច្នេះជាមនុស្សដែលអ្នកចង់នៅជាមួយជារៀងរហូត។

ដើម្បីទទួលបានស្ករគ្រាប់
សុបិន្តនៃការទទួលស្ករគ្រាប់មានន័យថាអ្នកនឹងទទួលបានការផ្តល់ជូនសេចក្តីស្នេហា។ ទោះជាយ៉ាងណាក៏ដោយពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីឈ្នះចិត្ត​អ្នក។ ពួកគេនឹងធ្វើឱ្យមានការភ្ញាក់ផ្អើលជាច្រើនសម្រាប់អ្នកនិងទិញអំណោយជូនអ្នក។

សុបិនឱ្យស្ករគ្រាប់ទៅនរណាម្នាក់
សុបិននៃការផ្តល់ស្ករគ្រាប់ដល់នរណាម្នាក់ ជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដែលមិនអាចទៅរួច។ អ្នកនឹងលង់ស្នេហ៍ជាមួយនរណាម្នាក់ ដែលនឹងមិនអាចមានទំនាក់ទំនងស្នេហាបាន។ ហេតុផលមានគូរៀងខ្លួន​ឬទីតាំងចម្ងាយរងទុក្ខធ្វើបាបខ្លួនឯងព្រោះស្រលាញ់តែអ្នកមិនអាចជួបគេ។

ឃើញទិញស្ករគ្រាប់
ប្រសិនបើអ្នកកំពុងទិញស្ករគ្រាប់នៅក្នុងក្តីសុបិនមានន័យថាអាចបំបាត់នូវបញ្ហាវិបត្តិហិរញ្ញវត្ថុមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើតម្រូវការនិងធ្វើឱ្រីករាយដោយតិ។

ឃើញលក់ស្ករគ្រាប់
សុបិនចង់លក់ស្ករគ្រាប់មានន័យថា ជីវិត​នឹងឈានទៅពិបាក នឹងសោកសៅនិងធ្លាក់ទឹកចិត្តដោយសារតែព្រឹត្តិការណ៍អកុសល នឹងមានអារម្មណ៍ថប់បារម្។

សុបិន​លួចស្ករគ្រាប់
សុបិន្តលួចស្ករគ្រាប់ពីនរណាម្នាក់ដែលអ្នកស្គាល់ បានបង្ហាញថាអ្នកបានពឹងផ្អែកទាំងស្រុងលើពួកគេ។ អ្នកមានអារម្មណ៍ថាដូចជាប៉ារ៉ាស៊ីតពីព្រោះអ្នកបានដាក់ខ្លួនអ្នកនៅក្នុងស្ថានភាពដែលអ្នកមិនអាចថែរក្សាខ្លួនអ្នកបានខ្លួនឯង។ ប្រផ្នូលគ្មានការងារធ្វើ ឬមិនអាចរកការងារបាននៅឡើយកលណាមាន ក្តីសុបិននេះ។

សុបិនចង់លួចស្ករគ្រាប់ពីហាងមួយ ជានិមិត្តរូបនៃការច្រណែនពី មិត្តណាម្នាក់របស់អ្នកឬអ្នកច្រណែនដែលគេនោះ មានអ្វីមួយ ដែលអ្នកបានស្រម័យអស់រយៈពេលជាយូរមកហើយ។ ពួកគេមានការងារល្អប្រសើរជាង មាន​ប្រាក់ចំណូលកាន់តែធំ ឬគេមានដៃគូដែលអ្នកតែងតែចង់បានដែរ។

សុបិនធ្វើស្ករគ្រាប់
មានន័យថាអ្នកមានកាតព្វកិច្ចច្រើន ជាមនុស្សឧស្សាហ៍ព្យាយាមនិងមានទំនួលខុសត្រូវ នោះគឺជាចរិតល្អប៉ុន្តែត្រូវចាំថាការងារជាច្រើនអាចជះឥទ្ធិពលអវិជ្ជមានដល់សុខភាពរបស់អ្នក។

ស្ករគ្រាប់សូកូឡា
ស្ករគ្រាប់សូកូឡានៅក្នុងសុបិននិមិត្តរូបនៃការទាក់ទាញភេទផ្ទុយ។ អ្នកកំពុងបញ្ចេញថាមពលវិជ្ជមានដែលភេទផ្ទុយអាចត្រូវអ្នកលួងលោមទាក់ទាញ។ អ្នកពិតជាមានទំនុកចិត្តលើខ្លួនឯងសង្សារជាច្រើនកំពុងទន្ទឹងរង់ចាំអ្នក។ ពួកគេខ្លះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ ប្រសិនបើអ្នកស្ថិតនៅក្នុងទំនាក់ទំនងឬរៀបការយូរហើយ សូមប្រយ័ត្នកុំធ្លាក់ក្នុងអន្ទាក់ហើយធ្វើឱ្យអន្តរាយដល់ជីវិតអាពាហ៍ពិពាហ៍។

ស្ករគ្រាប់ Mint
ប្រសិនបើអ្នកឃើញស្ករគ្រាប់ហឹរៗនៅក្នុងសុបិន មានន័យថាអ្នកអាចជួបមនុស្សថ្មីៗនិងគួរឱ្យចាប់អារម្មណ៍ឆាប់ៗ និងពង្រីករង្វង់មិត្តភក្តិ និងអ្នកស្គាល់គ្នា ត្រូវបានហ៊ុំព័ទ្ធដោយអ្នកដែលមានទស្សនៈនិងអាកប្បកិរិយាស្រដៀងគ្នា អាចពង្រីកការយល់ដឹង ក្រឡេកមើលជីវិតពីទស្សនៈផ្សេងទៀត។

ស្ករគ្រាប់​រឹង
ប្រសិនបើអ្នកកំពុងសុបិនឃើញស្ករគ្រាប់រឹង មានន័យថាអ្នកគួរតែបន្ថយល្បឿននិងរីករាយខ្លះចេញ ពីក្នុងជីវិត។ ដល់ពេលដែលត្រូវឈប់ ហើយក្រឡេកមើលអ្វីគ្រប់យ៉ាងដែលអ្នកបានសំរេចកន្លងមក។

ឃើញញាំស្ករគ្រាប់ចម្រុះពណ៌
មានន័យថាមហាវិទ្យាល័យឬស្ថាប័នការងារដែលអ្នកបានជ្រើសរើស នឹងល្អលើសពីការរំពឹងទុក ហើយ​អ្នកនឹងមានការភ្ញាក់ផ្អើលជាវិជ្ជមានដូចជាទទួលបាន រង្វាន់និងឱកាសធំៗ។

ស្ករគ្រាប់ផ្លែឈើ
សុបិនឃើញឬបានញាំទៀតផងនូវ​ស្ករគ្រាប់ផ្លែឈើមានន័យថាព្រមានអ្នកពីការធ្វេសប្រហែសសុខភាពរបស់អ្នកដោយសារតែការងារ។ អ្នកកំពុងចំណាយពេលធ្វើការច្រើនពេកជារោគសញ្ញានៃការស្ត្រេសឬមិនអាជគ្រប់គ្រងខ្លួនឯងឱ្យល្អក្នុងវិន័យ។

ស្ករគ្រាប់អំពីទឹកដោះគោ ជានិមិត្តរូបនៃការបំប៉នអារម្មណ៍និងការការពារ ក៏ជាសញ្ញានៃការផ្លាស់ប្តូរអារម្មណ៍វិជ្ជមាននៅក្នុងជីវិតរបស់អ្នកផងដែរ។ ទទួលបានស្ករធ្វើពីទឹកដោះគោនៅក្នុងក្តីសុបិន ក៏ជានិមិត្តរូបនៃ សេចក្តីសប្បុរស សភាវគតិចិញ្ចឹមបីបាច់និងអាណិតអាសូរពីអ្នកណាម្នាក់ដែលជាភេទផ្ទុយ។

គ្រូឯម

ចុចអាន៖សុបិនឃើញមនុស្ស​មិនពាក់អាវមានន័យរឿងការងារនិងស្នេហា

ចុចអាន៖បើឃើញសក់ក្រងក្នុងសុបិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៣ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម