Connect with us

វប្បធម៌ ជំនឿ

គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ

បានផុស

នៅ

ក្នុងផ្ទះចេះតែមានជម្លោះ គ្មានភាពចុះសម្រុងគ្នា រីឯការរកស៊ីក៏មិនឡើង ទៅមុខដូចគេឯង។ គ្រូ ណុប សូមបង្ហាញពីវិធីកែខៃ សម្រាប់​អ្នក​ចង់​សម្រេច​បំណង ចង់ឲ្យ​ផ្ទះ​បាន​ស្ងប់សុខ ​មាន​សុភមង្គល​និង​សំណាង​ល្អ​មកវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោម​នេះ​ជា​គ្រឿង​តង្វាយ​សម្រាប់​រៀបចំ​ពិធី​គោរព​ដល់​វត្ថុ​សក្ដិសិទ្ធិ​ ឬ​អ្នក​ដែល​បាន​ចែកឋាន​ទៅ​កាន់​បរលោក
-ធូប ៩ ដើម
-គ្រឿងដង្វាយមានផ្លែឈើ ៩ មុខ
-ចេក ១សិត
-ដូង ១ ផ្លែ
-គ្រឿង​ស្លា​ម្លូ​បារី
-ទឹក​ធម្មតា ​ឬតែ

របៀប​ថ្វាយ​បង្គំ​ ចាប់​ផ្ដើម​ដាក់​តង្វាយ​នៅ​ពី​មុខ​អដ្ឋិធាតុ​ជីដូនជីតា​ ដែល​បាន​ចែក​ថាន​ទៅ ឬ​បើ​គ្មាន​អដ្ឋិធាតុ​នៅ​ផ្ទះ អាច​រៀបចំ​តុ​នៅ​មុខ​ផ្ទះក៏បាន។ បន្ទាប់មក​អុជ​ធូប​៩​ដើម ហើយ​ផ្ដោត​អារម្មណ៍ លើ​ការ​បន់ស្រន់​ មិនថានឹកគុណដល់មនុស្សដែល​បាន​ចែក​ឋាន​ទៅ ​​ឬ​ព្រះពុទ្ធរូប​ និង​ជា​ពិសេស​ម្ចាស់ទឹកម្ចាស់ដី​ថែរក្សា​កន្លែង​នេះ។ សូម​នឹក​ដល់​អ្វី​ដែល​លោក​អ្នក​ប៉ង​សុំ មិនថាជា​សេចក្ដី​សុខ​សម្រាប់​អ្នក​ផ្ទះ​ សន្តិភាព​ក្នុង​ភូមិ​ស្រុក​ដែល​យើង​រស់នៅ ។ ម៉្យាងទៀត ​ការ​បួងសួង​សុំ​សំណាងល្អ ទ្រព្យសម្បត្តិ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ ជា​អ្វី​យើង​គួរ​ធ្វើ​សម្រាប់​ពុទ្ធសាសនិក។

រឿង​មួយ​ទៀត​ដែល​សំខាន់​ គឺ​អាកប្បកិរិយា​និង​ការ​អនុវត្ត​ផ្ទាល់​របស់​យើង ការ​គិត ការ​និយាយ និង​ការ​ធ្វើអំពើ​ល្អ ហើយ​នៅពេលដែល​យើង​ជោគជ័យ មាន​ជីវិត​កាន់​តែ​ប្រសើរ ការ​បន់ស្រន់​ ទាំង​នេះ​អាច​ជួយ​យើង​ឲ្យ​រស់នៅ​កាន់​តែ​មាន​ក្ដី​សុខ​និង​រីកចម្រើន​ទៅមុខ។

ទោះ​យ៉ាងណា​ក៏ដោយ នេះ​គ្រាន់​តែ​ជំនឿ​នៃ​ការ​ជឿ​របស់​មនុស្ស​ម្នាក់ៗ​តែ​ប៉ុណ្ណោះ ​គ្រូមិនបានឲ្យ​ប្រិយមិត្ត​អ្នក​អាន​មក​ជឿ​ងប់ងុល​នោះ​ទេ។ សំខាន់​គឺ​អាស្រ័យ​លើ​បុគ្គលិក​លក្ខណៈ​របស់​ម្នាក់ៗ ​បើ​យើង​ធ្លាប់​កាន់​ជើង​ធូប​ពីដើម​មក​ហើយ​ សូម​បន្ត​ការ​ជឿ​នឹង​ដឹង​គុណ ​នឹករលឹក​ដល់​គុណូបការៈ​ទាំងនោះ ​ដើម្បី​ជា​ជំនួយ​បន្ថែម​ឲ្យ​ដល់​ជីវិត។ ទន្ទឹមនោះ​ការធ្វើបុណ្យជាមួយ​ឪពុកម្ដាយ​ទាន់​នៅ​ខែ​ភ្លឺ​ ជា​រឿង​មួយ​កូនៗ​គួរ​ធ្វើ​ មិន​មែន​ទាល់​តែ​ចាំ​លោក​ចែកឋាន ​ទើប​ជើងធូប​បន់ស្រន់​​ឡើយ៕

គ្រូ ណុប

ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាព​ខ្លាំងក្លា

ចុចអាន៖ខ្សែដៃនិងរូបចម្លាក់ ភីស៊ីវ មានត្រណម ៤ បើបំពាន ប្រយ័ត្ននាំសយដាក់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ វិនាទី មុន

ទីប្រឹក្សាក្រសួងវប្បធម៌ លោក ប៉ុក សារ៉ាន់ ថ្លែងអំណរគុណឯកឧត្ដម ឌី វិជ្ជា និងលោកជំទាវ ដែលឧបត្ថម្ភថវិកាដើម្បីព្យាបាលជំងឺភ្នែកឱ្យសះស្បើយ

ព័ត៌មានអន្ដរជាតិ៣៨ វិនាទី មុន

ចិន បង្កើនចំណាយ​យោធា​ឡើង​ដល់​ជាង ២៤៥​ពាន់​លាន​ដុល្លារ

ឃួន សុដារី
ព័ត៌មានជាតិ១២ នាទីutes មុន

ប្រធានរដ្ឋសភាជំរុញក្មេងស្រីចាប់យកការសិក្សាថ្នាក់វិទ្យាសាស្ត្រ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​មីយ៉ាន់​ម៉ា​​​​​និង​រុស្ស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​សង់​រោងចក្រ​ថាម​ពល​នុយក្លេអ៊ែរ​នៅ​មីយ៉ាន់ម៉ា​​

ព័ត៌មានជាតិ១៣ នាទីutes មុន

ស្ថាប័នឯកជនពីរសហការគ្នាពង្រីកការផ្តល់សេវាទទួលប្រអប់ប្រៃសណីយ៍នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សន្តិសុខសង្គម៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម