វប្បធម៌ ជំនឿ
គ្រឿងតង្វាយ សែនព្រេនរួច ខ្លះមិនអាចយកមកហូបបានទេ ប្រយ័ត្នកាត់លាភនាំស៊យ
ការបន់ស្រន់សុំសេចក្ដីសុខពីវត្ថុស័ក្ដិសិទ្ធិ ដែលការពារនិងហុចពរជ័យ គ្រឿងតង្វាយមិនអាចខ្វះបាន គឺមានផ្លែឈើ សាច់ បង្អែម ភេសជ្ជៈ និងវត្ថុផ្សេងៗទៀតដែរ។
ទន្ទឹមនោះ មានមនុស្សមួយចំនួននៅតែមានចម្ងល់ ក្រោយពេលសែនព្រេនហើយ តើអាចយកមកវិញបានទេ? ហើយរបស់ដែលគេប្រើសម្រាប់គោរពនោះ អាចហូបបានឬអត់។
ដូច្នេះគ្រូ ណុប នឹងបកស្រាយលម្អិត ពីគ្រឿងតង្វាយណាអាចហូបបាន និងមិនអាចយកមកផ្ទះដាច់ខាត។
ការបន់ស្រន់វត្ថុសក្ដិសិទ្ធិក្នុងផ្ទះ

ចំពោះគ្រឿងតង្វាយក្នុងផ្ទះ សឹងទាំងអស់ សុទ្ធតែអាចហូបបានដោយមិនប្រកាន់ឡើយ។ ជាពិសេសគេមានជំនឿថា កាលណាហូបកាន់តែច្រើន នោះលាភសក្ការៈនឹងកាន់តែហូរចូលមកដល់ខ្លួន ដែលគេហៅថា ហេងហេងពេញមួយឆ្នាំ។ ប៉ុន្តែក្នុងនោះ ក៏មានករណីលើកលែងមួយ ដែលនោះជាអង្ករ និងបាយស ហើយយើងគ្រប់គ្នា រៀបចំជាចានតូចៗដោតធូប។ ការសែនព្រេនជូនដូនតា ឬថ្វាយបង្គំអ្វីដែលអុជធូបតែ១សសៃ មិនត្រូវបរិភោគបាន។
ការបន់ស្រន់ខាងក្រៅផ្ទះ

ក្នុងករណីនេះ តង្វាយសែនរួចមិនត្រូវយកមកវិញ ក្នុងកាលៈទេសៈណាមួយឡើយ។ ព្រោះគេចាត់ទុកថា ដូចជាការធ្វើបុណ្យ ជូនបច្ច័យ ដោយក្នុងមានស៊ុតស្ងោរ សាច់ជ្រូក ឬរបស់អ្វីផ្សេងទៀត តែអ្នកដទៃអាចយកវាទៅហូបបាន(ក្រៅពីយើង)។ ព្រោះចាត់ទុកថាជាបុណ្យ កំពុងផ្ដល់ឲ្យអ្នកអត់ជាងយើង ហើយជាការបញ្ចៀសនៅគ្រោះចង្រៃចេញផងដែរ៕
គ្រូ ណុប
ចុចអាន៖ដង្វាយផ្លែឈើ ១០ មុខនេះ បញ្ជាក់អត្ថន័យឲ្យម្ចាស់ផ្ទះសម្បូរសប្បាយ មានសុភមង្គលពេញលេញ
ចុចអាន៖ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាពខ្លាំងក្លា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់