វប្បធម៌ ជំនឿ
ធ្លាប់ខុសមាត់ខុស ក ទេ? នេះជាវិធីកែខៃ តាមអប្បិយជំនឿដូនតាខ្មែរ
ចំពោះអ្នកណាដែលមានអារម្មណ៍ថា ខ្លួនគ្មានសំណាង អាប់រាសី ធ្វើអ្វីហាក់ជាប់គាំង មិនទៅមុខទាល់តែសោះ សាកពិនិត្យមើល ៣ចំណុចខាងក្រោម ហើយកែខៃតាមការណែនាំដូចតទៅ៖

១. ធ្លាប់ប្រមាថ ឬបង្កាច់បង្ខូចអ្នកដទៃ
ក្នុងចំណុចនេះ បើយើងធ្លាប់ធ្វើខុស មិនថាជាចេតនា ឬគ្មានចេតនា ដោយបានស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណ ឬនិយាយបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ ដើម្បីកែប្រែកំហុសឱ្យប្រសើរវិញ លុះណាតែសុំការអភ័យទោសពីពួកគាត់ ឱ្យពួកគាត់អត់ទោសឱ្យយើង។
២. ប្រទេចផ្ដាសាឱ្យគេស្លាប់
ប្រសិនបើយើងធ្លាប់ដាក់បណ្តាសានរណាម្នាក់ឱ្យស្លាប់ដោយចៃដន្យ ទោះដោយចេតនា ឬអចេតនាក៏ដោយ ចូរអុជធូប ១៦សរសៃរ នៅខាងក្រៅផ្ទះ ហើយនិយាយថា «ខ្ញុំឈ្មោះ.. កើតនៅថ្ងៃទី… ថ្ងៃនេះ ខ្ញុំសុំវត្ថុពិសិដ្ឋទាំងអស់ធ្វើជាសាក្សី។ ខ្ញុំដកពាក្យអាក្រក់ និងពាក្យបណ្តាសាទាំងអស់របស់ខ្ញុំចេញ ហើយខ្ញុំសុំការអភ័យទោសពីអ្នកទាំងអស់គ្នាផង»។
៣. ប្រមាថវត្ថុស័ក្តិសិទ្ធិ រូបសំណាក ឬរូបព្រះនៃសាសនាណាមួយ

បើធ្លាប់ប្រមាថវត្ថុពិសិដ្ឋទៅកន្លែងណាមួយ ប៉ុន្តែមិនបានចាំទីតាំង ចូរអុជធូប ១៦សរសៃរ ហើយបួងសួងថា «វត្ថុស័ក្តិសិទ្ធិទាំងឡាយ ដែលខ្ញុំបានបន្ទាបបង្អាប់ និងមើលងាយ ទាំងចាំ ទាំងមិនបានចាំ ខ្ញុំសូមអភ័យទោសផង។ សូមលើកលែងទោសឱ្យខ្ញុំ ហើយសុំឱ្យអ្នកជួយដោះស្រាយឧបសគ្គឱ្យខ្ញុំនូវជីវិតប្រសើរជាងមុន។ ចាប់ពីពេលនេះទៅ ខ្ញុំនឹងធ្វើបុណ្យដោយចិត្តបរិសុទ្ធ»។
ទាំងនេះ ជាជំនឿ ដែលនៅតែពូកែស័ក្តិសិទ្ធិ ចំពោះអ្នកខុសមាត់ខុស ក ជាមួយនឹងវត្ថុមើលឃើញ និងមិនបានឃើញទាំងឡាយ។ ប្រសិនបើយើងបានប្រព្រឹត្តកំហុសឆ្គង ដូចបានប្រាប់មកខាងលើ ចូរដោះស្រាយ និងកែលម្អតាមតម្រានេះ ទើបរាសីមិនស្រកស្រុត ឬចាញ់ច្រាបគេ។
សូមមានសំណាងគ្រប់គ្នា!
អត្ថបទ៖ សន្យា
ចុចអាន៖ គ្រឿងតង្វាយ សែនព្រេនរួច ខ្លះមិនអាចយកមកហូបបានទេ ប្រយ័ត្នកាត់លាភនាំស៊យ
ចុចអាន៖ មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមែ ឆាកជីវិតជួបនឹងវិបត្តិទាំងនេះ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា