Connect with us

វប្បធម៌ ជំនឿ

យល់សប្តិ​ឃើញ​ពស់​ចូល​ផ្ទះ​ មានអត្ថន័យ​យ៉ាងណា?

បានផុស

នៅ

ប្រិយមិត្តភាគច្រើន ធ្លាប់តែឮពីការយល់សប្តិឃើញពស់ចឹក ឬរុំព័ទ្ធខ្លួន​ ដែលអត្ថន័យរបស់វាចង់បញ្ជាក់ពីចំណងស្នេហា ​ឬពេលវេលាដល់គូជាដើម។ ដោយឡែកយល់សប្តិឃើញពស់វារចូលផ្ទះ ឬរស់នៅក្នុងផ្ទះ ជាយល់សប្តិមិនសូវជួបប្រទះ ហើយមនុស្សភាគច្រើនក៏មិនទាន់ដឹងអត្ថន័យរបស់វានៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាចម្លើយ!

ហិរញ្ញវត្ថុ និងអាជីព

ពស់ចូលផ្ទះ ជាប្រផ្នូលឱ្យម្ចាស់យល់សប្តិ ប្រយ័ត្ន​នឹងការ​ធ្វើ​ជំនួញ​នាពេលបច្ចុប្បន្ន។ ជាពិសេសការដាក់ទុនជាប្រាក់សុទ្ធក្នុងអាជីវកម្មណាមួយ ព្រោះប្រាក់នោះនឹងមិនអាចយកមកវិញជារៀងរហូត។ មិនតែប៉ុណ្ណោះ ​យល់សប្តិនេះចង់ប្រាប់ថា ​សាមីខ្លួននឹងមានបញ្ហា​ឈ្លោះ​ជាមួយ​ដៃគូរកស៊ី​ ជុំវិញ​ការ​ជជែក​គ្នា​អំពី​ផលប្រយោជន៍។

ចំណែកអ្នកធ្វើការអូហ្វីស ឬផ្នែកដែលពាក់ព័ន្ធនឹងឯកសារផ្សេងៗ ចូរកុំចរចាការងារនឹងមាត់ទទេ ត្រូវចុះលិខិតស្នាមជាសក្ខី ពុំនោះទេ អ្វីៗនឹងអាសារបង់។

ទំនាក់ទំនងស្នេហា

យល់សប្តិឃើញពស់ចូលផ្ទះ ខុសពីយល់សប្តិឃើញពស់ចឹក ឬរួមរឹតខ្លួន ផ្ទុយស្រឡះ ព្រោះយល់សប្តិនេះ មានអត្ថន័យថា អ្នកនឹងទទួលដំណឹងអាក្រក់ពីដៃគូ។ វាជាប្រផ្នូលប្រាប់ជាមុនថា ដៃគូរបស់អ្នកកំពុងបែកចិត្ត ឬលួចទាក់អ្នកថ្មី ក្បត់ចិត្តអ្នកហើយ។ ដោយឡែកអ្នកនៅលីវ បើយល់សប្តិបែបនេះ ចូរកុំចែចង់នរណាឱ្យសោះ ព្រោះជាទំនាក់ទំនងភ្លើងចំបើង៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា

ចុចអាន៖ ពណ៌​ពស់ក្នុងសុបិន​ បញ្ជាក់​ពី​រឿង​អាក្រក់​ និង​ល្អ​ក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបនាយករដ្ឋមន្រ្តី ទៀ សីហា ប្រាប់ឱ្យអាជ្ញាធរខេត្តកោះកុងបង្កើនការពារអភិរក្សព្រៃឈើ គ្រាធនធានដ៏ទាក់ទាញសំខាន់បំផុត

ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លែគុយ​នៅ​ខេត្តកោះកុង ឆ្នាំនេះហុចផលច្រើន តែលក់ចេញពុំសូវបានតម្លៃដូចឆ្នាំទៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី÷ការរៀបចំព្រះរាជក្រឹត្យស្ដីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល អាចផ្តល់ផលរំពឹងចំនួន៣

សន្តិសុខសង្គម៧ ម៉ោង មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ចងការប្រាក់
សន្តិសុខសង្គម២០ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៩ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម