Connect with us

វប្បធម៌ ជំនឿ

អ្វីគួរ​ដាក់​ និងមិនគួរដាក់ក្នុងកាបូបលុយ ដើម្បី​បញ្ចៀសស៊យ

បានផុស

នៅ

វត្ថុដែលដាក់តាមកាបូបលុយរបស់អ្នក មិនមែនគ្រាន់ដាក់ដើម្បីឱ្យតែពេញកាបូប ឬឱ្យល្អមើលនោះទេ។ ចំណែកលុយទៀតសោត ក៏មិនមែនចេះតែដាក់ ឱ្យតែស្រួលដកចាយដែរ។ តាមក្បួនហុងស៊ុយ ការដាក់វត្ថុឬក្រដាសប្រាក់តាមកាបូប ពិតជាអាចនាំសំណាង និងអាចចៀសពីគ្រោះបាត់បង់ទ្រព្យបានពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមជាអ្វីដែលអ្នកគួរដឹង​ពីការទុកដាក់របស់របរ​ក្នុងកាបូបលុយ៖

១. ក្រដាសប្រាក់

ក្រដាសប្រាក់ដែលបានពីអាំងប៉ាវ ឬអំណោយ សុទ្ធតែជាប្រាក់ហៅប្រាក់ ឱ្យរត់មកនៅក្នុងកាបូបណែនៗ។ ដូច្នេះហើយប្រាក់អាំងប៉ាវ ឬក្រដាសប្រាក់មានលេខចុងក្រោយជាលេខគូ ឬលេខដែលដូចនឹងថ្ងៃខែឆ្នាំកំណើតរបស់អ្នក គួរមាននៅកាបូប កុំបីខាន ដើម្បីទាក់ទាញសំណាងខាងលុយកាក់ឱ្យកើតមានជានិច្ច។  

២. កាក់

ចូរដាក់កាក់ក្នុងកាបូប កុំខានឱ្យសោះ មិនថាកាក់ចាស់ឬថ្មី តិចឬច្រើន សុទ្ធតែហុងស៊ុយនាំទ្រព្យសម្បត្តិ និងលាភសំណាង ជួយឱ្យលុយហូរចូលឥតឈប់។

៣. រូបថតគ្រួសារ ឬរូបថតឪពុកម្តាយ

ដាក់រូបថតឪពុកម្តាយនៅក្នុងកាបូប ​ជា​ជំនឿ​មួយ​ដែល​​អាច​ការពារ​សំណាងរបស់អ្នកឱ្យតាមជាប់ខ្លួនជានិច្ច។ គេជឿទៀតថា រូប​ថតឪពុក​ម្តាយ​ខ្ញុំ ជួយឱ្យម្ចាស់កាបូបទទួលបាននូវជីវិតមានស្ថេរភាព ជាមួយអ្នកជុំវិញខ្លួន និងជាមហាសំណាងដល់ការរកស៊ីតូចធំ។

៤. រូបព្រះពុទ្ធ

ព្រះពុទ្ធជាទីគោរព ចូរដាក់តាម​កាបូបជានិច្ច ​ព្រោះមិនត្រឹមតែការពារសំណាងអាក្រក់ តែគេជឿថា អាចជួយឱ្យរបររកស៊ីដើរដោយរលូនទៀតផង។

​ត្រណម៖ របស់ដែលមិនគួរដាក់ក្នុងកាបូបរួមមាន សន្លឹកបៀ បង្កាន់ដៃ កាតសមាជិកដែលផុតកំណត់ សំបកស្ករគ្រាប់ ឬកំទេចកំទីផ្សេងទៀត។ ​វត្ថុទាំងនេះជាវត្ថុ​នាំសំណាង​មិន​ល្អ ធ្វើឱ្យកាបូបបាត់បង់ប្រាក់ចំណូល។ ដូច្នេះ ចូរវាយកចេញ ដើម្បីបញ្ចៀសស៊យទាំងឡាយទាំងពួង៕

អត្ថបទ៖ សន្យា

ចុចអាន៖ ត្រណម ៧យ៉ាងជាមួយកាបូបលុយ ដើម្បីរក្សាទ្រព្យឱ្យគង់ និងការពារប្រាក់កុំឱ្យហូរចេញ

ចុចអាន៖ ពណ៌កាបូប ៥ នេះ ជាហុងស៊ុយទាក់ទាញលុយណែនៗ ជាពិសេសបង្កើនកិត្យានុភាព​ខ្លាំងក្លា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម