វប្បធម៌ ជំនឿ
ពិតទេថា យើងគេងសុបិនឃើញគេព្រោះគេនឹកយើង?
ចាស់ៗច្រើននិយាយថា បើនៅសុខៗយល់សប្តិឃើញមនុស្សដែលខានឃើញគ្នាយូរ បានន័យថា មនុស្សនោះកំពុងគិតអំពីអ្នក! នេះអាចជាការភ្ញាក់ផ្អើលដ៏អស្ចារ្យសម្រាប់អ្នកនៅលីវដែលយល់សប្តិឃើញប្រុសស្អាត ឬស្រីក្នុងបេះដូងខ្លួនតែសៀវភៅទស្សទាយ៍ពិតជាបាននិយាយដូច្នេះមែន។

ប្រសិនបើអ្នកសុបិន្តអំពីនរណាម្នាក់ដែលអ្នកមិនបានឃើញជាយូរមកហើយពួកគេក្នុងជីវិតពិត ទំនងជាបានគិតអំពីអ្នក នឹកអ្នក និយាយអំពីអ្នក ឬអាចនឹងលេចមុខនៅក្នុងជីវិតរបស់អ្នកឆាប់ៗនេះ។
ម៉្យាងវិញទៀតនៅពេលដែលអ្នកសុបិន្តអំពីមិត្តភក្តិអ្នករួមការងារ ឬសង្សាអតីត រឿងអ្វីមួយថ្មីទាក់ទិននឹងពួកគេមុខជាកើតមានឆាប់ៗមិនខាន។ គេអាចកំពុងតែគិតអំពីអ្នក សន្និវាសនឹងនាំគេឱ្យមកទាក់ទាមអ្វីមួយនឹងអ្នកឡើងវិញ។ នៅពេលអ្នកឃើញពួកគេក្នុងសុបិន សូមយកចិត្តទុកដាក់ចំពោះសកម្មភាពឬភាសាកាយវិការរបស់ពួកគេ។ អ្នកនឹងកាត់យល់បានយ៉ាងឆាប់រហ័សថាតើពួកគេមានគំនិតវិជ្ជមានឬអវិជ្ជមានមកលើអ្នក។
ប្រសិនបើអ្នកមិនចង់បានមនុស្សនេះមកទាក់ទិនក្នុងជីវិតទេកុំនិយាយពីក្តីសុបិននេះទៅកាន់ពួកគេ។ ផ្ទុយទៅវិញប្រសិនបើការប្រាប់ពួកគេអំពីក្តីសុបិននោះអាចជួយបង្កើតនិស្ស័យចក្រវាលតភ្ជាប់គ្នាដែលអ្នកកំពុងស្វែងរក។

នៅពេលដែលអ្នកមានក្តីសុបិនអំពីនរណាម្នាក់ ជាការសំខាន់ក្នុងការចងចាំក្តីសុបិន្តឱ្យបានច្បាស់ ថាមានដំណើរដូចម្តេចខ្លះ ដើម្បីយល់ច្បាស់ពីអត្ថន័យរបស់វា។
ខណៈពេលដែលអ្នកវិទ្យាសាស្រ្តមិនដឹងថា ហេតុអ្វីបានជាយើងមានសុបិនកើតមុនអ្វីមួយបម្រុងកើតក្នុងជីវិតយើង វិជ្ជាភព និងតារាសាស្ត្រដឹងអត្ថន័យរបស់សុបិនបើយើងនៅមិននៅ ទៅយល់ប្តិឃើញគេម្នាក់នោះ៖
១ អ្នកចង់ឱ្យមនុស្សនោះមកចូលចិត្តឬស្រលាញ់ខ្លួន
នៅពេលអ្នកសុបិនអំពីនរណាម្នាក់ ជាសញ្ញាមួយថា ជីវិតពិតយើងចង់បានការយល់ព្រមចិត្តកាយ ឬការយកចិត្តទុកដាក់ពីពួកគេ។ នេះទំនងជាបណ្តាលមកពីការពិតដែលថាពួកគេបានព្រងើយកន្តើយនឹងអ្នក ឬមិនចូលរួមជាមួយគំនិតពិសេសក្នុងបេះដូងអ្នក។

២ អាចថា ម្នាក់នោះនឹងទទួលបានអត្ថប្រយោជន៍ពីអ្នក
ការមានក្តីសុបិនអំពីនរណាម្នាក់អាចជាសញ្ញាមួយទៀត ដែលប្រផ្នូលថា ពួកគេនឹងមកទាញយកប្រយោជន៍ពីអ្នកឬបណ្តាលឱ្យអ្នកឈឺចាប់ខាងផ្លូវចិត្ត។ ក្តីសុបិននេះអាចជាការព្រមានដែលអ្នកថែរក្សា ប្រាប់យើងឱ្យសង្ស័យចំពោះមនុស្សនេះនិងបំណងរបស់ពួកគេ ខ្លាចថា ទំនាក់ទំនងជាមួយមនុស្សនេះធ្វើឱ្យអ្នកងាយរងគ្រោះទាំងខាងផ្លូវចិត្តនិងហិរញ្ញវត្ថុ។
៣ ឃើញមនុស្សដដែលៗជាប់គ្នាច្រើនថ្ងៃអាចគេមានបំណងជួបយើង
រូបរាងរបស់មនុស្សជាក់លាក់ណាម្នាក់ កើតឡើងជាប់រដឹកនៅក្នុងក្តីសុបិន្តរបស់អ្នកមានន័យថា មានគេប្រាប់មុនអំពីអ្វីដែលជីវិតអ្នកអាចមានជាមួយពួកគេឆាប់ៗនេះអាចជា ការសហការ ការរកស៊ី ឬជួបចៃដន្យឬស្រលាញ់គ្នាបាន។
៤ សុបិនអំពីនរណាកំពុងមានអារម្មណ៍ឯកកោសោកសៅ
អាចប្រាប់ថាគេនោះក្នុងជីវិតពិតកំពុងនឹកមកដល់អ្នកយ៉ាងខ្លាំងហើយចង់ជួបអ្នក។
៥ បើឃើញគេនោះមកញ៉ែប៉ប្រែ
វាមិនពិបាកកាត់ន័យទេសុបិននេះត្រង់ណាស់ គឺគេកំពុងស្រលាញ់អ្នកពិតមែនចង់តែឱ្យអ្នកដទៃដឹងថាអ្នកជាកម្មសិទ្ធិរបស់គេជាឯកសិទ្ធិដែលគេមិនចង់រំលែកជាមួយអ្នកណាទាំងអស់។
ដំណឹងល្អគឺថាពួកគេទំនងជាគិតអំពីអ្នកផងដែររាល់ពេលអ្នកយល់សប្តិឃើញគេម្តងៗ ពិសេសពេលដែលឃើញគេមកនិយាយល្អៗ ស្និទ្ធស្នាលនឹងអ្នក៕
គ្រូ ឯម
ប្រភព៖ ryanhart
ចុចអាន៖ បើឃើញមានគេមកអង្អែលសក់ក្នុងសុបិន អាចថាដល់គូហើយ
ចុចអាន៖ ស្ករគ្រាប់ក្នុងសុបិន មានន័យថាអ្នកនឹងធ្លាក់ក្នុងអន្លង់ស្នេហ៍

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?