វប្បធម៌ ជំនឿ
តារានិករនៅលីវទាំង ៣ នឹងជួបគូព្រេង នៅខែមីនានេះ
រយៈពេល ២សប្ដាហ៍ទៀត មុនពេលដាច់ខែមីនា តារានិករចំនួន ៣ ដែលកំពុងនៅលីវអាចជួបគូព្រេងពីព្រឹទ្ធ សាងសុភមង្គលគ្រួសារយ៉ាងកក់ក្ដៅ។ ចំណែកអ្នករៀបការ ឬអ្នកកំពុងស្រឡាញ់គ្នា ពួកគេកាន់តែមានជោគវាសនាល្អពាក់ព័ន្ធនឹងជីវិតគូ។
Taurus

តារានិករ Taurus នៅលីវនឹងជួបស្នេហ៍ពីក្រុមមនុស្សដែលខ្លួនធ្លាប់ស្គាល់។ ម្នាក់នោះអាចជាមិត្តដែលណែនាំពីមិត្តរបស់អ្នក ឬជាមនុស្សដែលខានជួបគ្នាយូរ ហើយក៏អាចជាមនុស្សក្បែរខ្លួនដែលគេលួចលាក់ស្រឡាញ់អ្នកពីមុន។ ដូច្នេះ កុំរំលងការណាត់ជួបណាមួយពីគេ ឬក៏សាកល្បងទាក់ទងគ្នា ដើម្បីស្គាល់ចិត្តថ្លើមគ្នាកាន់តែច្បាស់។
ចំណែកចំណងប្ដីប្រពន្ធ ជីវិតគ្រួសារនឹងរីករាយ ផ្អែមល្ហែម ធ្វើឱ្យអ្នកដទៃលួចច្រណែន។
Cancer

ចាប់ពីឥឡូវ រហូតដល់ចុងខែ តារានិករនេះ នឹងពើបប្រទះមនុស្សដែលត្រឹមត្រូវពិតប្រាកដ (Mr./Ms. Right) ។ ប្រសិនអ្នកចាប់ផ្ដើមសាងស្នេហ៍ ស្នេហ៍នោះលូតលាស់ផ្លែផ្កា ដែលអាចបង្កើតគ្រួសារពោរពេញដោយសុភមង្គល។ រីឯជីវិតអ្នកមានគូវិញ ក៏ភព្វប្រសព្វតែក្ដីសុខ ប្រកបដោយភាពកក់ក្ដៅ។
Libra

Libra នៅលីវអាចរកឃើញ Crush ដែលខុសអាយុគ្នាបន្តិច។ ទោះយ៉ាងណាការព្យាយាមសិក្សាពីគ្នាទៅវិញទៅមក នឹងនាំឱ្យស្នេហារបស់អ្នកដើរទៅមុខដោយរលូន។ ចំពោះអ្នកដែលរៀបការរួចហើយ ស្នេហាមានតែក្ដីស្រឡាញ់ ការយល់ចិត្ត ដោយបង្កើតបានជាជីវិតគូដែលមានសុភមង្គលបំផុត៕
អត្ថបទ៖ សន្យា
ចុចអាន៖ មនុស្សកើតឆ្នាំ ជូត ឆ្លូវ មមែ ឆាកជីវិតជួបនឹងវិបត្តិទាំងនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?