វប្បធម៌ ជំនឿ
ឆ្លូវ ថោះ មមី និងវក ខែក្រោយទៅរាសីកាក់កបខ្លាំងរឿងលុយ អាចបើករបររកស៊ីបានរលូន
បើទោះបីជាឆ្នាំនេះ អាចថាពិបាករឿងលុយកាក់បន្តិច មានវិវាទនិងការឈ្លោះទាស់ទែងខ្លះៗ ប៉ុន្តែមិនមែនមានន័យថា ឆ្នាំទាំង ៤ នេះ ទេវតាឈប់ស្រលាញ់ឯណា។
មនុស្សប្រុសស្រី ដែលមានកំណើតក្នុងឆ្នាំដូចខាងក្រោម នៅតែអាចមានសំណាងរឿងលុយកាក់ និងមានទ្រព្យហូរចូលមកដូចគ្នា។ យ៉ាងណាមិញ ចាប់ពីខែក្រោយទៅ ឆ្លូវ ថោះ មមី និងវក ចាប់ផ្ដើមមានរាសីឡើងស្រឺតៗវិញហើយ។ ជាពិសេស ទាក់ទងនឹងការបើកហាងថ្មី ចាប់ដៃគូជំនួញដាក់ទុន ក្នុងរឿងរកស៊ីផ្សេងៗ។
១ ឆ្នាំឆ្លូវ

ក្នុងឆ្នាំនេះអាចថាជាឆ្នាំមួយល្អប្រសើរ ក្នុងការចាប់ផ្ដើមរកស៊ី ប៉ុន្តែយ៉ាងណាមិញ មនុស្សឆ្នាំឆ្លូវ ក៏ត្រូវមានការព្យាយាមនិងក្លាហាន ទើបឆាប់ទទួលបានជោគជ័យ។ ទន្ទឹមនោះ អ្នកកំពុងមានគេចូលចិត្តច្រើន ពីមនុស្សក្នុងសហគមន៍ បើបើករកស៊ី គេក៏ស្គាល់និងមានជំនួយបន្ថែមទៀត ពីក្រុមមនុស្សក្បែរខ្លួន។
២ ឆ្នាំថោះ

មនុស្សឆ្នាំនេះបើព្យាយាមដាក់ចិត្តដាក់កាយ អាចថាហត់បន្តិច គ្មានពេលសម្រាកទាល់តែសោះ។ ប៉ុន្តែទន្ទឹមនោះ ភាពហត់នឿយរបស់អ្នក នឹងបានផលសម្រេចក្នុងឆ្នាំនេះ ឬក្នុងខែទៅមុខ បើសិនអ្នកបានដាក់ចិត្តនឹងការរកស៊ីបានល្អ។ កុំប្រហែស ហើយត្រូវប្រុងប្រយ័ត្នជាពិសេស អ្នកណាមិនច្បាស់ជាមួយយើង អាចថាមកមានបំណងអាក្រក់ ឬបោកលុយក៏មាន។
៣ ឆ្នាំមមី

ចាប់ពីខែក្រោយទៅ អ្នកនឹងមានលាភចូលពេញខ្លួន ចំណែកការរកស៊ីចូលហ៊ុននឹងទទួលបានលាភសំណាង។ ប៉ុន្តែត្រូវចាប់មួយដឹងមួយ កុំចាប់នេះតិចនោះតិច អាចបណ្ដាលឲ្យរបូតអស់គ្មានសល់សូម្បីតែមួយ។
៤ ឆ្នាំវក

អាចថាឆ្នាំនេះជាឆ្នាំពិបាក សម្រាប់មនុស្សឆ្នាំវក ប៉ុន្តែគេក៏អាចមានឱកាសទទួលបានលាភសំណាង និងការរកស៊ីដើរទៅមុខបានជោគជ័យដែរ។ ក្នុងពេលនេះ អ្នកអាចបណ្ដាក់ទុនរកស៊ីជាមួយមនុស្សចង់ចាប់ដៃគូ នោះភាពជោគជ័យនឹងលេចចេញមកមិនខាន។ នេះជាពេលវេលាមួយដែលមនុស្សឆ្នាំវក បានទន្ទឹងរង់ចាំជាយូរ។ ដូច្នេះ ចូរឈោងឆាប់ឱកាសមាសប្រាក់នេះ ហើយកុំខ្ជិលច្រអូសដាក់មុខ នោះលទ្ធផលនឹងឃើញឯង នាខែខាងមុខនេះ៕
គ្រូ ណុប
ចុចអាន៖«ខាល» ឆ្នាំ ១៩៨៦ ក្នុងខែកុម្ភៈនេះ អាជីពកំពុងមានគេប្រកួតប្រជែង ត្រូវចេះអត់ធ្មត់
ចុចអាន៖ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា» វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ