Connect with us

វប្បធម៌ ជំនឿ

ប្រវត្តិចាក់ស្រេះនៃពិធីបុណ្យសែនផ្នូរ ឬ ឆេងម៉េង ជាប្រពៃណីជនជាតិ ចិន ពីបុរាណកាល

បានផុស

នៅ

សែនឆេងម៉េង ឬភាសាចិនហៅថា Qingming គឺជាពិធីបុណ្យប្រពៃណីរបស់ជនជាតិចិនដែលប្រារព្ធតាំងពី ២៥០០ ឆ្នាំមុន។ ពិធីនេះធ្វើឡើងដោយជនជាតិហាន នៃ​ប្រទេសចិន​ដីគោក ដូចជា ហុងកុង ម៉ាកាវ តៃវ៉ាន់ និង​ជនជាតិ​ចិន​នៃ​ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ថៃ​និង​ កម្ពុជា ផងដែរ។

ជារៀងរាល់ឆ្នាំកូនចៅចិន តែងធ្វើពិធីនេះ​តាមប្រតិទិននៃច័ន្ទគតិ ចំនួន១៥ថ្ងៃ តែភាគច្រើនគេច្រើនធ្វើនៅថ្ងៃ ៤, ៥ ឬ ៦ មេសា ។ ក្នុងអំឡុងពេលឆេងម៉េង គ្រួសារជនជាតិចិន ទៅ​លេងផ្នូររបស់​បុព្វបុរស ​​ដើម្បី​សម្អាត​ផ្នូរ និង​បួងសួងសុំសេចក្ដីសុខដល់គ្រូសារ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ កាលពីបុរាណកាល ២០០០ឆ្នាំមុន មានព្រះរាជបុត្រ​បន្តវេន​មួយ​អង្គ​ តែងតែ​មាន​ទឹក​ព្រះទ័យ​ល្អចំពោះមនុស្សជុំវិញខ្លួន ជាពិសេសគឺប្រជាជនក្នុងព្រះនគររបស់ទ្រង់តែម្ដង ឃើញ​បែបនេះ ក៏មានអ្នក​ម្នាង​ម្នាក់​មានបំណងចង់សម្លាប់​ព្រះរាជបុត្របន្តវេន​ ដើម្បីទុក​ឱកាសឲ្យបុត្រារបស់គេ​ឡើងបន្តវេនវិញ។ ជា​ឱកាស​ល្អ ព្រះរាជបុត្របន្តវេននោះគឺត្រូវមាន​ព្រះរាជកិច្ចការ ចេញ​ពី​ព្រះរាជវាំង​ ចុះ​ទៅ​សិក្សា​ពី​ជីវភាព​ប្រជាជនជាមួយ​អ្នកបម្រើម្នាក់ និង​មេទ័ព​ម្នាក់​ទៀត។ ធ្វើដំណើរកាន់តែឆ្ងាយទៅៗ ទៅដល់តំបន់មួយដែលដាច់ស្រយាលខ្លាំង ខ្វះ​អាហារនិងទឹក ហើយ​ព្រះអង្គ​ក៏​​មាន​រាជបន្ទូល​ថា យើងឃ្លានជិតដាច់ពោះស្លាប់ហើយ ចុះ​ទម្រាំប្រជារាស្ត្រយើង​វិញ ​គេ​រស់នៅ​បាន​ដោយ​របៀប​ណា។ ភ្លាមៗនោះ ស្រាប់តែអ្នកបម្រើម្នាក់ឈ្មោះជី ជឺធួយ (Jie Zi Tui) បានយកស៊ុបក្ដៅៗមួយ​ចាន មកឲ្យទ្រង់​សោយ ក្រោយសោយ​រួច ​ក៏​មាន​កំលាំង​ឡើង​វិញ ហើយ​ក៏​មានបន្ទូលឡើងថា ស៊ុបនេះមានរសជាតិឆ្ងាញ់មែន ប៉ុន្តែស្រាប់​តែ​ព្រះអង្គ​បាន​ប្រទះ​ភ្នែក​ឃើញជើងរបស់អ្នកបម្រើមានហូរឈាមចេញមកភ្លាមៗ ​​ទ្រង់ដឹងថាអ្នកបម្រើ​​យក​សាច់ភ្លៅខ្លួនឯង មកធ្វើជាស៊ុបថ្វាយព្រះអង្គ ព្រះរាជបុត្រ​បាន​សន្យាថានឹង​ផ្ដល់​រង្វាន់​ជាទីពេញចិត្តដល់អ្នកបម្រើនោះ។

ក្រោយមក ពេលព្រះអង្គបានឡើងសោយរាជ្យជាព្រះរាជា ទ្រង់​ក៏​នឹកឃើញពីអ្នកបម្រើម្នាក់នោះ ក៏​បាន​តែងតាំងតំណែងដ៏ល្អមួយ និងរង្វាន់ជាមាសដ៏ច្រើន តែអ្នកបម្រើនោះបានបដិសេធ​ហើយនិយាយថា គេ​ធ្វើ​ល្អគឺមិនមែនចង់បាន​ផលតបស្នង​វិញ​នោះទេ ហើយ​អ្នក​បម្រើ​​ក៏​បាន​នាំ​ម្ដាយ​ចាស់​របស់​ខ្លួន​រត់ចូលក្នុងព្រៃ​បាត់ខ្លួន និងសំងំរស់នៅជាធម្មតា។ ដោយព្រះអង្គ​សព្វព្រះទ័យ​ជាមួយ​ទឹកចិត្តល្អរបស់អ្នកបម្រើ ក៏ចេញបញ្ជាឲ្យគេតាមរកក្នុងព្រៃ តែរកមិនឃើញ​សោះ មន្ត្រី​ម្នាក់​ក៏បានឲ្យយោបល់ថា ឲ្យ​ដុតព្រៃនេះ ពីចុងព្រៃដេញមក ដោយទុកផ្លូវមួយ​សម្រាប់ឲ្យអ្នក​ខាងក្នុងរត់ចេញមក ក្រោយពីដុតហើយ ទ្រង់​ក៏ឃើញតែសត្វព្រៃនាំគ្នារត់ តែមិន​ឃើញ​អ្នកបម្រើ និងម្ដាយចាស់នោះរត់ចេញ​មកនោះទេ។

ទីបំផុតព្រះអង្គក៏បានឃើញ​សាកសព​របស់​អ្នកទាំងពីរ ដេក​ស្លាប់​ក្បែរ​គល់​ឈើ ដោយកើត​មាន​វិប្បដិសារី​ខ្លាំង​ពេក ព្រះអង្គ​ក៏​បាន​បញ្ជា​ឲ្យ​គេយកសព​​នោះ​កប់​នៅ​ទីតាំងនេះ យក​ថ្ម​មួយ​ផ្ទាំង​មក​ឆ្លាក់​ឈ្មោះ​អ្នក​បម្រើ​នោះ ដោយ​បញ្ជា​ថា រៀងរាល់ឆ្នាំ​នាពេល​ចុងខែរងា ត្រូវ​មក​ទីនេះ​ដើម្បី​គោរព​បូជា រហូត​ចំណារ​ក្រោយៗ​ មន្ត្រីនិងប្រជាជន ក៏បាន​យក​គំរូ​តាម ឲ្យ​តែ​មាន​សមាជិក​គ្រួសារ​ម្នាក់​ស្លាប់ ​គឺ​គេ​រក​ដី​ណា​ដែល​ល្អ មាន​ហុងស៊ុយ ​មក​បញ្ចុះ​ហើយ​ធ្វើ​សិលា​ចារឈ្មោះ ​គោរព​ជា​រៀងរាល់​ឆ្នាំ​ បន្ត​មក​ដល់​បច្ចុប្បន្ន​នេះឯង ៕

គ្រូ ណុប

ចុចអាន៖ដង្វាយសែនចូលឆ្នាំ ចិន សុទ្ធតែមានអត្ថន័យ និងលាភសំណាងឲ្យម្ចាស់ផ្ទះ រកស៊ីមានបាន

ចុចអាន៖អាហារ​សម្រន់​នាំសំណាង ហូបពេល​ចូល​ឆ្នាំ ចិន ​​នឹងផ្ដល់សុភមង្គល​ ចូល​មក​ក្នុង​ជីវិតពេញលេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

Sokha Hotels

ព័ត៌មានពេញនិយម