វប្បធម៌ ជំនឿ
ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែនឆេងម៉េង
នៅថ្ងៃសែនឆេងម៉េង គឺជាថ្ងៃដ៏វិសេសសម្រាប់កូនចៅចិន នាំគ្នាធ្វើដំណើរទៅកាន់ផ្នូររបស់ដូនតា ដើម្បីទៅលាងសំអាតនិងយកគ្រឿងតង្វាយ ទៅសែនសុំសេចក្ដីសុខដល់កូនចៅប្រុសស្រី។

ទន្ទឹមនោះ មុននឹងទៅគោរពផ្នូរដូនតា យើងក៏ត្រូវដឹងខ្លះៗពីត្រណមហាមផ្ដាច់ បើបំពាននឹងនាំភាពស៊យ ឬហៅម៉្យាងទៀតថាដូនតាដាក់បណ្ដាសា។
កុំ ៦ យ៉ាង ដែលកូនចៅចិនឬខ្មែរជាប់សែស្រឡាយមិនអាចធ្វើបាននោះគឺ៖
១ កុំស្លៀកពាក់ខោអាវពណ៌ស្រស់ៗពេក ព្រោះវាមិនល្អ កាលដែលយើងកំពុងស្ថិតនៅពីមុខផ្នូរដូនតា។
២ យល់ល្អកុំថតរូបជុំគ្នាពីមុខផ្នូរ ឬបង្ហាញកាយវិការណាមួយមិនសមរម្យដាក់ផ្នូរដូនតា។
៣ អ្នកមានផ្ទៃពោះ សូមរើសថ្ងៃល្អដើម្បីទៅ ឬមិនចាំបាច់ទៅក៏បានដែរ ។
៤ អ្នកមានជំងឺប្រចាំកាយ ឬពិបាកដើរ កុំទៅអី បើទៅកុំប្រក់ផ្នូរ កុំបាច់ទឹក កុំលើកដី ការងារធ្ងន់ៗកុំធ្វើ។
៥ កុំជេរគ្នា កុំនិយាយពាក្យអសុរោះវាចាដាក់គ្នា និងចាក់ចម្រៀងច្រៀងលេងកម្សាន្ត រាំរែកឲ្យសោះ។
៦ ពេលមកដល់ផ្ទះ ត្រូវលាងសំអាតស្បែកជើង កុំឲ្យជាប់ដីពីកន្លែងផ្នូរមកចូលផ្ទះ លាងស្បែកជើងឲ្យស្អាត ចាំយកចូលផ្ទះជាការស្រេច៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ត្រណមធំៗ ចាស់ៗពីដើម ហាមស្ត្រីមានផ្ទៃពោះនិងបម្រុងយកកូន កុំប្រព្រឹត្តដាច់ខាត
ចុចអាន៖គ្រឿងតង្វាយបន់ស្រន់ សុំលាភសំណាង និងកុំឲ្យមានជម្លោះក្នុងគ្រួសារ គួរធ្វើបែបនេះ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់