Connect with us

វប្បធម៌ ជំនឿ

ឃើញកង់ក្នុងសុបិន បញ្ជាក់រឿងអាក្រក់ល្អជាច្រើន

បានផុស

នៅ

ប្រសិនសុបិនជិះឡាន ឬបើកបររថយន្ត ជារឿយៗត្រូវបានបកស្រាយថា ការធ្វើដំណើរត្រូវឈប់សំចតមួយអន្លើ ឬត្រូវធ្វើចំណាកស្រុក ប៉ុន្តែសម្រាប់សុបិនជិះកង់វិញ វាមានទាំងអត្ថន័យល្អ និងអាក្រក់​មករួមគ្នា។ ខាងក្រោមជាការបកស្រាយ!

សុបិនជិះកង់ម្នាក់ឯង

Understand and buy riding bicycle> OFF-71%
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទស្សន៍ទាយ​ថា​ ក្នុង​រយៈពេល​នេះ ​មាន​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយសារ​ការងារ​ ឬអាចមានការផ្លាស់ទីលំនៅ ប៉ុន្តែការផ្លាស់ប្តូរនេះនឹងមានសំណាងល្អ។

សុបិនជិះកង់ នៅតាមផ្លូវ

អ្នកនឹងលេចធ្លោក្នុងការងារ អាច​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​សារ​ការងារ ឬបានឡើងឋានៈ។ កំលុងពេលនេះ អ្នកអាចនឿយហត់បន្តិច ប៉ុន្តែអ្នកនឹងទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ រឿងដែលត្រូវប្រយ័ត្ននាពេលនេះគឺ ហិរញ្ញវត្ថុ ព្រោះអាចចំណាយច្រើន។

សុបិនជិះកង់ឌុបគ្នា

សុបិននេះទាយថា អ្នកនៅលីវនឹងជួបមនុស្សពិតប្រាកដម្នាក់ ប៉ុន្តែ​ស្នេហា​នេះ​ប្រហែល​ជា​មិន​អាច​ទៅ​រួចច្រើនជាង។ ​ក្នុងអំឡុងពេលនេះ នឹងមានមនុស្សមកសុំយោបល់ ឬសុំជំនួយក្នុងវិស័យផ្សេងៗ ដែលនឹងធ្វើឱ្យអ្នកមានបញ្ហា គួរតែគិតដោយប្រុងប្រយ័ត្ន មុនពេលសម្រេចចិត្តជួយគេ។

សុបិនឃើញគេពីរនាក់កំពុងជិះកង់

វាមានន័យថា អ្នកដែល​កំពុងឈឺ​នឹង​បាន​ធូរ​ស្បើយ។ រីឯបញ្ហាស្មុគស្មាញ លែងត្រូវប្រឈមតែម្នាក់ឯងទៀតហើយ។

សុបិនជិះកង់ឡើងភ្នំ

ទស្សន៍ទាយ​ថា ​បញ្ហា​ការងារ​អាច​មាន​បញ្ហា​ត្រូវ​ដោះស្រាយ​ ប៉ុន្តែនៅទីបញ្ចប់វានឹងឆ្លងកាត់បានល្អ។ ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានបានជំនួយពីមិត្តភក្តិ ឬសាច់ញាតិឆ្ងាយ។

សុបិនជិះកង់ជាមួយមិត្តម្នាក់

180 East or West girls are best ideas | stylish girl pic, stylish girl,  stylish girls photos

ទំនាយ​ថា ​ក្នុង​អំឡុង​ពេល​នេះអ្នកនឹងមានមិត្តថ្មី ឬស្គាល់ជនបរទេស។ ពួកគេនឹងផ្តល់ការគាំទ្រក្នុងបញ្ហាផ្សេងៗដែលអ្នកជួបប្រទះ។

សុបិនបាត់កង់

សុបិនបាត់កង់ អ្នកត្រូវថែរក្សាសុខភាពឱ្យមែនទែន។ ដោយសារ​តែ​ជំងឺ​តូចតាច​​ ក៏អាចធ្វើឱ្យអ្នកឈឺធ្ងន់បានដែរ។ លើសពីនេះ​ទៅ​ណា​មកណា ​គួរ​មានការ​ប្រុងប្រយ័ត្ន​បន្ថែម​។

សុបិនកង់ខូច ឬដួល

កង់ខូច ឬកង់ដួល ក្នុងសុបិនមិនមែនជាសុបិនល្អទេ ព្រោះអ្នក​អាច​មាន​ជម្លោះ​ជាមួយ​គូស្នេហ៍។ មិនតែប៉ុណ្ណោះចូរប្រយ័ត្ន​គូប្រជែង​ក្នុង​ការងារ ឬជំនួញ ឬដោយសារពួកគេ កំពុងរកឱកាសផ្ដួលអ្នកយ៉ាងពេញទំហឹង។

សុបិនជិះកង់ចូលផ្ទះ

សុបិននេះ ទាយ​ថា​ ​នឹង​មាន​មិត្តភក្តិ​មក​ពិភាក្សា​បញ្ហា​ស្មុគស្មាញខ្លះៗ បណ្តាលឱ្យអ្នកធ្វើកិច្ចការខ្លួនឯងមិនមានលទ្ធផល។ វាក៏ជាសញ្ញាប្រាប់ថា ទ្រព្យសម្បត្តិកំពុងរត់ចោលអ្នកផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញម៉ូតូ ការងាររីកចម្រើនដ៏រឹងមាំ

ចុចអាន៖ សុបិនឃើញ យក្ស ឬអសុរ ប្រផ្នូលពាក់ព័ន្ធរឿងទាំងនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៧ នាទីutes មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

សហជីព
ព័ត៌មានជាតិ៤៥ នាទីutes មុន

អ្នកឃ្លាំមើល និងសហជីព៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងម៉ត់ចត់ចំពោះសុខទុក្ខពលករខ្មែរនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អាមេរិក​នឹង​ដក​ទ័ពចេញ​ពី​ស៊ី​រី ដោយ​ទុក​តិចជាង​១០០០​នាក់​​ជួយ​ទប់ស្កាត់​ IS

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

​អាមេរិកវាយ​ប្រហារ​​លើ​ក្រុម​ហ៊ូធី សម្លាប់​មនុស្ស​៣៨​នាក់និង​របួស​១០២​នាក់​នៅ​យេម៉ែន​

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា១០ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៩ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម