វប្បធម៌ ជំនឿ
ពណ៌ ១០ នេះនាំសំណាង និងកិត្យានុភាពក្នុងជីវិត ឲ្យកាន់តែខ្លាំងក្លា
ពណ៌នៅក្នុងក្បួនហុងស៊ុយ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងជីវិតរបស់មនុស្សម្នាក់ៗ មិនថាការជ្រើសរើសសំលៀកបំពាក់ គ្រឿងអលង្ការ រថយន្ត ឬវត្ថុសម្រាប់តុបតែងគេហដ្ឋាន។
ដូច្នេះថ្ងៃនេះ គ្រូណុប សូមបង្ហាញពីអត្ថន័យនៃពណ៌ខុសៗគ្នា ដែលជួយលើកកម្ពស់សំណាង និងកិត្យានុភាពដល់ជីវិតរបស់អ្នក។
១ ខ្មៅ
ជាពណ៌ដែលមនុស្សជាច្រើនមិនសូវជាចូលចិត្ត។ ប៉ុន្តែវាធ្វើឲ្យអ្នកដែលរើសយកវា កាន់តែរីកចម្រើនមិនគួរឲ្យជឿនៅក្នុងជីវិត។ សម្រាប់មនុស្សដែលស្ទាក់ស្ទើរ មានភាពមិនច្បាស់លាស់ក្នុងជីវិត បើចង់បង្កើនកិត្យានុភាព បន្ថែមភាពអស្ចារ្យ ពណ៌ខ្មៅអាចជួយព្យាបាលបាន។ ពណ៌ខ្មៅអាចជាពណ៌មួយផ្សេងទៀត ដែលផ្ដល់ឲ្យជីវិតរបស់អ្នក កាន់តែមានទំនុកចិត្ត។
២ ប្រផេះ
ជាពណ៌មួយទៀត ដែលមានសារៈសំខាន់ជាខ្លាំង នៅក្នុងក្បួនហុងស៊ុយ។ ដោយសារតែពណ៌ប្រផេះ គឺជាពណ៌ដែលបង្កើនតុល្យភាពភាពសាមញ្ញ ដោះស្រាយបញ្ហាលំបាក ភាពស៊ុបទ្រុបក្នុងជីវិត ឬបញ្ហារឿងលុយកាក់ ជាពិសេសជួយឲ្យជីវិតកាន់តែរលូនផងដែរ។
៣ ពណ៌ខៀវស្រាល
ខៀវគឺជាពណ៌មួយផ្សេងទៀត ដែលជួយព្យាបាលការឈឺចាប់។ ជួសជុលរឿងអាក្រក់ដែលចូលមកក្នុងជីវិតរបស់អ្នកហើយក៏ជួយបន្ថែមភាពកក់ក្ដៅផងដែរ។ ជាពិសេស វាអាចដោះស្រាយទុក្ខព្រួយ និងការជាប់គាំងខាងផ្លូវចិត្ត។
៤ ពណ៌ទឹកក្រូច
ទឹកក្រូចគឺជាពណ៌មួយផ្សេងទៀត ដែលជួយបង្កើនសុភមង្គល ផ្តល់ឲ្យអ្នកនូវឱកាសក្នុងការច្នៃប្រឌិត និងជួយធ្វើឲ្យជីវិតរីកចម្រើនដោយមិននឹកស្មានដល់ ពណ៌ទឹកក្រូចក៏នឹងព្យាបាលភាពស្រអាប់ ភាពស្រពិចស្រពិល និងការធ្លាក់ចុះខាងវិញ្ញាណ។
៥ ត្នោត
ជាពណ៌មួយផ្សេងទៀតដែលអាចមានឥទ្ធិពលមិនគួរឲ្យជឿ។ ប្រសិនបើអ្នកកំពុងមានអារម្មណ៍ថាអ្វីៗនៅជុំវិញចាប់ផ្ដើមរង្គោះរង្គើ មិនស្ងប់ ឬធ្វើឲ្យចិត្តរបស់អ្នកញាប់ញ័រ ការជ្រើសរើសយកពណ៌ត្នោតជួយបង្កើនស្ថេរភាព កិត្យានុភាព ភាពឆើតឆាយ។
៦ លឿង
យោងទៅតាមគោលការណ៍ហុងស៊ុយ ពណ៌ដែលជួយយើងរីកចម្រើន ជួយពង្រឹងអំណាច កិត្យានុភាព និងទ្រព្យសម្បត្តិ ការធ្លាក់ទឹកចិត្តភាពទន់ខ្សោយ នៃស្ថានភាពចិត្តគឺពណ៌លឿង។
៧ បៃតង
គឺជាពណ៌ដែលលើកកម្ពស់សន្តិភាព ក្តីសង្ឃឹម និងសន្តិសុខ។ ប្រសិនបើអ្នករកឃើញជីវិតរបស់អ្នកហាក់គ្មានលំនឹង និងចង់កែលម្អ និងដោះស្រាយការកកស្ទះ ឧបសគ្គ និងភាពវឹកវរណាមួយ ពណ៌បៃតងជួយបានច្រើនណាស់។
៨ ពណ៌ស្វាយ
ប្រសិនបើអ្នកចង់បានវឌ្ឍនភាព បង្កើនទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ តាមក្បួនហុងស៊ុយ ការប្រើពណ៌ស្វាយ ជួយឲ្យអ្វីៗគ្រប់យ៉ាងប្រែប្រួលបន្តិចម្តង ៗ ទៅរកទិសដៅកាន់តែប្រសើរឡើង។ សម្រាប់អ្នកដែលមានទំនោរចង់មានជីវិតស្នេហា ប្រើពណ៌ផ្កាឈូក នឹងពង្រឹងភាពទន់ភ្លន់ នៅក្នុងជីវិតរបស់អ្នក។
៩ ស្វាយ
ប្រសិនបើអ្នកចង់បានវឌ្ឍនភាព បង្កើនទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ ពណ៌ស្វាយ នឹងជួយឲ្យអ្វីៗគ្រប់យ៉ាងប្រែប្រួលឈានទៅរកភាពល្អប្រសើរខ្លាំង។
១០ ក្រហម
សម្រាប់អ្នកដែលចង់បង្កើតអំណាច និងកិត្យានុភាពសម្រាប់ខ្លួនឯង។ តាមក្បួនហុងស៊ុយ ត្រូវបានណែនាំថាការជ្រើសរើសពណ៌ក្រហម នឹងជួយបង្កើនសំណាងផ្នែកហិរញ្ញវត្ថុ កិត្តិនាម កេរ្តិ៍ឈ្មោះ និងដោះស្រាយបានយ៉ាងប្រសើរ នូវភាពទន់ខ្សោយចេញពីក្នុងខ្លួន៕
គ្រូ ណុប
ចុចអាន៖ធ្លាប់លើសលស់ លើអ្នកមានគុណ ទាំងផ្លូវកាយ និងផ្លូវចិត្ត ចូរប្រើវិធីនេះលុបលាងផលកម្មវិញ
ចុចអាន៖បុគ្គលដែលវាសនាចារជាមហាសេដ្ឋី ត្រូវមានលក្ខណៈសម្បត្តិ ៧ នេះលើផ្ទៃមុខ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»