Connect with us

វប្បធម៌ ជំនឿ

ឆ្នាំទាំង ១២ ដាំដើមឈើតាមធាតុនេះ ជួយចម្រុងចម្រើនលុយកាក់ អ្នកនៅលីវនឹងជួបស្នេហ៍ពិត

បានផុស

នៅ

ថ្ងៃនេះ គ្រូ ណុប នឹងនាំអារម្មណ៍មិត្តអ្នកអាន មកនិយាយអំពីមែកធាងលាភសំណាង នៃឆ្នាំរាសីនីមួយៗ។ ដោយផ្អែកតាមក្បួនហុងស៊ុយ ដែលគេជឿថា បើដាក់ដាំនៅមុខផ្ទះ វានឹងជួយបង្កើន​ភាព​ចម្រុងចម្រើនផ្នែកហិរញ្ញវត្ថុ ការងារ ស្នេហា និង សុខភាពល្អ ​ក្នុងឆ្នាំ ២០២២។

អ្នកកើតឆ្នាំជូត ប្រទាល​ម្ជុលពេជ្រ នៅក្នុងជំនឿ​ វាត្រូវបានគេជឿថា នៅពេលដាំ​ប្រទាល​ម្ជុលពេជ្រ ដោយមិនគិតពីពណ៌ឬប្រភេទ ​នឹង​ជួយ​លើក​ស្ទួយ​លុយកាក់ សំណាង ការងារឲ្យកាន់តែរលូនទៅមុខ​។

ប្រទាល​ម្ជុលពេជ្រ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​កើត​ឆ្នាំ​ឆ្លូវ ប្រទាលប្រអប់មាស ជួយ​លើក​កម្ពស់​ភាព​រុងរឿង ក្នុង​ជីវិត និង​បញ្ហា​ហិរញ្ញវត្ថុ​ឲ្យ​ឆាប់​មាន។

អ្នក​កើត​ឆ្នាំ​ខាល ដើម​ប្រមាត់​មនុស្ស ជួយ​លើក​កម្ពស់​ភាព​រុងរឿង​ការងារ​ និង​ហិរញ្ញវត្ថុ​ ដោយ​គ្មាន​ឧបសគ្គ។ ចំណែក​មនុស្ស​ពេញវ័យ​ដែល​ដាំ​ដើម​នេះ ​នឹង​ជួយ​ផ្ដល់​សេចក្ដី​មេត្តា​ករុណា ​ពី​មនុស្ស​ជុំវិញ។

ដើម​ប្រមាត់​មនុស្ស

អ្នក​កើត​ឆ្នាំថោះ ដើមឈូក បើ​ដាំ​ឈូក​រហូត​ដល់​ចេញ​ផ្កា វា​នឹង​ចាត់​ទុក​ថា​ល្អ​ណាស់។ ឈូក​ជួយ​បង្កើន​ភាព​រុងរឿង និង​ជួយ​គ្រួសារ​​ឲ្យមាន​សុភមង្គល​ជានិរន្តរ៍។

អ្នកកើតឆ្នាំរោង ដើមក្រូច គេ​មាន​ជំនឿ​ថា បើ​ដាំ​នៅ​មុខ​ផ្ទះ​ នឹង​ជួយ​លើក​កម្ពស់​ការងារ ហិរញ្ញវត្ថុ និង​ភាព​រុងរឿង ហើយ​នឹង​ទទួល​បាន​វត្ថុ​ដែល​មក​ក្នុង​ទម្រង់​នៃ​លាភ​សំណាង។

អ្នកកើតឆ្នាំម្សាញ់ ដើម​ adenium គេ​មានជំនឿថា បើដាំនៅមុខផ្ទះ នឹងជួយបង្កើនភាពរុងរឿង ទាក់ទាញ​មនុស្ស ថែម​ទាំង​ជួយ​ពង្រឹង​ការងារ និង​ហិរញ្ញវត្ថុ​ផងដែរ។

អ្នក​កើត​ឆ្នាំ​មមី ដើមឫស្សីតូចៗ អ្នក​កើត​ក្នុង​នេះ ការ​ដាំ​ដើមឈើ​ប្រភេទ​នេះ នឹង​ធ្វើ​​ឲ្យ​អ្នក​មាន​សំណាង​ពេញ​មួយ​ឆ្នាំ ២០២២ អ្នក​នឹង​ជួប​សុភមង្គល មាន​ការងារ​ល្អៗ​ចូល​មក​ជា​ពិសេស​រឿង​លុយកាក់។

អ្នក​កើត​ឆ្នាំ​មមែ ដើម​​សំណាង​៩ជាន់ ចាស់ៗ​មាន​ជំនឿ​ថា​ បើ​ដាំ​នឹង​នាំ​លាភ​សំណាង​ដល់​មនុស្ស​ក្នុងផ្ទះ ជាពិសេស​គឺ​មាន​សំណាង​ល្អ​ពេញ​មួយ​ឆ្នាំ​។

ដើម​​សំណាង​៩ជាន់

អ្នក​កើត​ឆ្នាំ​វក ប្រទាល​ក្រលា​ពស់​ ជួយ​បង្កើន​សំណាង​ការងារ ឲ្យ​រកស៊ី​មានបាន​ ស្ថិរភាព​ហិរញ្ញវត្ថុ​ល្អ​ពេញ​មួយ​ឆ្នាំ។

អ្នក​កើត​ឆ្នាំ​រកា ដើម​រាសី គេមានជំនឿ​​ថា​ បើ​អ្នក​កើត​ឆ្នាំ​រកា ដាំ​ដើម​រាសីនឹង​ជួយឲ្យ​មាន​សំណាង​ល្អ ទទួល​បាន​ឱកាស​ល្អៗ។ វាក៏​បន្ថែម​លើ​បញ្ហា​ហិរញ្ញវត្ថុ និង​ការងារ​ផងដែរ។

អ្នក​កើត​ឆ្នាំ​ច កុលាប​ក្រហម បើដាំ​ផ្កា​កុលាប​នៅ​មុខ​ផ្ទះ វា​នឹង​ពង្រឹង​ស្នេហា ហិរញ្ញវត្ថុ ការងារ និង​សុខភាព​ល្អ​ពេញ​មួយឆ្នាំ។

អ្នក​ដែល​កើត​ក្នុងឆ្នាំកុរ ប្រទាលមហាសេដ្ឋី គេជឿ​ថា​នឹង​ជួយ​យក​ទ្រព្យ​សម្បត្តិ បង្កើន​សិរី​សួស្ដី កិត្យានុភាព លើក​តម្កើង​លាភ​សំណាង ឲ្យបើក​ចូល​ពេញ​មួយ​ឆ្នាំ៕

គ្រូ ណុប

ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម