Connect with us

វប្បធម៌ ជំនឿ

ទំនាយថ្ងៃចូលឆ្នាំខាលនេះទាំងបីថ្ងៃ មានហេតុភេទមិនធម្មតា

បានផុស

នៅ

មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២នេះ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា ឆ្នាំនោះព្រះរាជា ព្រះសង្ឃ រាជគណៈព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សាចិត្តច្រើនជាអនេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ រូបនេះ បានឱ្យដឹងជាបន្តថា ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយនឹងវិនាសអន្តរាយទៅដោយ ប្រការផ្សេងៗ តែ ឯស្ត្រីមេម៉ាយនឹងមានលាភ។

លោក អ៊ឹម បុរិន្ទ លើកឡើងបន្តថា ទំនាយថ្ងៃឡើងស័ក ថ្ងៃឡើងស័កត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា ឆ្នាំនោះពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្តីសុខនឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាមនឹងបច្ចាមិត្តគ្រប់ទិសទី នឹងមានជ័យជំនះគ្រប់ពេលវេលា។ ទឹកភ្លៀងទឹកទន្លរធំ តែមាន កើតចោរឃ្មួយ ចោរលួច ចោរប្លន់ច្រើន។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ ឱ្យដឹងបន្ថែមថា ពេលវេលាមហាសង្ក្រាន្ត ចូលឆ្នាំនៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេធីតាឈរ នៅលើពាហណៈ ទំនាយថា បរិជន ឬជននៅជិតខាងទាំងឡាយ នឹងមានសេចក្តីវិបត្តិប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាង ឬភរិយាមន្ត្រីទាំងឡាយនឹងក្ដៅក្រហាយចិត្តជាអនេកកប្បការ។

លោក អ៊ឹម បុរិន្ទ បញ្ជាក់ថា នៅក្នុងឱកាសសង្ក្រាន្តទាំងបីថ្ងៃ សូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយ រៀបចំពលិការ គ្រឿងសក្ការបូជា អុចប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត្រ ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់អន្យតិ​រ្ថិយជាចិត្តអប្រិយជាប់ដោយគំនុំគុំកួនព្យាបាទ ឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា ឧបេក្ខា និង បញ្ញា ធ្វើបុណ្យសុន្ទរ៍ទាន ឬទានល្អតាមប្រពៃណី រក្សាសីលប្រាំឱ្យបានជាប់ជានិច្ច នោះទេវតានឹងឱ្យពរសព្ទសាធុការ លោកអ្នកនឹងមានសិរីសួស្តី សុភមង្គល វិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅ៕

អត្ថបទ៖ ច័ន្ទ ​​វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ នាទីutes មុន

កម្ពុជា-ថៃ នឹងពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ព័ត៌មានជាតិ៣០ នាទីutes មុន

មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បើកយុទ្ធនាការ​ «ផ្លូវជាតិ​ស្អាតគ្មានសំរាម និងសំណល់ប្លាស្ទិក» នៅស្រុកអូររាំង

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

​​លើក​ដំបូង ​មន្ត្រី​​​ការបរទេសរុស្ស៊ី​​ថា «គ្មានឡើយ​​​​វត្តមាន​​យោធា​ចិន​​​​ជួយ​កងទ័ពខ្លួន»​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

ត្រឹម២ថ្ងៃ រន្ទះបាញ់សម្លាប់មនុស្ស៦១នាក់ ក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា

សេដ្ឋកិច្ច៥៧ នាទីutes មុន

កម្ពុជារកចំណូលបានជាង ១៦០ លានដុល្លារពីការនាំចេញអង្ករក្នុងត្រីមាសទី១

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ​ខេត្ត​ក្រចេះ​និងកំពង់ធំ ​នឹង​ភ្ជាប់​និស្ស័យ​​គ្នា តាម​រយៈ​គម្រោង​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៦០បេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

Sokha Hotels

ព័ត៌មានពេញនិយម