Connect with us

វប្បធម៌ ជំនឿ

ឃើញភ្លើងក្នុងសុបិន អត្ថន័យអាក្រក់ណាស់

បានផុស

នៅ

សុបិនឃើញភ្លើង មិនថាឆេះផ្ទះ ឬឃើញផ្សែង សុបិននោះអាចបញ្ជាក់ថា ជោគវាសនារបស់អ្នកនៅខាងក្រៅគឺអាក្រក់ណាស់។ ប៉ុន្តែយ៉ាងណាមិញ អ្នកអាចដោះគ្រោះនៅការយល់សប្តិអាក្រក់នេះបាន ដោយការធ្វើអំពើល្អឲ្យបានច្រើន។

សុបិន​ឃើញ​ភ្លើង​ឆេះ​ផ្ទះ​ខ្លួន​ឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បាន​ន័យ​ថា អ្នក​នឹង​ទទួល​បាន​កិត្តិយស ឬ​ភាព​ល្បីល្បាញ​ ប៉ុន្តែ​មាន​ឧបសគ្គ​ខ្លាំងកំពុង​តែ​មក​រក​អ្នក​ដូច​គ្នា។​ ទោះយ៉ាងណាអ្នកអាចបញ្ចៀស​គ្រោះកាចនេះបាន ដោយការធ្វើល្អចំពោះមនុស្សជុំវិញខ្លួន និងធ្វើបុណ្យដាក់ទានឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

សុបិន​ឃើញ​ភ្លើង​ឆេះ​ផ្ទះ

បញ្ជាក់​បាន​ថា​ ក្នុង​អំឡុង​ពេល​នេះ ​អ្នក​​អាច​មាន​សំណាង​មិន​ល្អ ឬ​អាច​នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្នុង​បញ្ហា​ភារកិច្ច​ការងារ ឬ​លំនៅឋាន។ ក្នុងនោះក៏មានបញ្ហាមិនចេះចប់ដែលអ្នកត្រូវជួប ជាបន្តបន្ទាប់ផងដែរ។

សុបិន​ឃើញ​ផ្សែង​ពាសពេញ

មានន័យថា ​អ្នក​អាច​ទទួល​រង​បញ្ហាពី​មនុស្ស​ពេញវ័យ ឬ​ឈ្លោះ​ជាមួយ​មនុស្ស​ជិតស្និទ្ធទាំងយើងមិនបានខុសសោះក៏មាន។ ដូច្នោះចូរតោងប្រយ័ត្នពាក្យសំដី ណាមួយដែលស្រដីទៅកាន់អ្នកជុំវិញ ចៀសវាងមានជម្លោះបង្កជាបញ្ហាចាក់ស្រេះ៕

គ្រូ ណុប

ចុចអាន៖ឃើញប្រាសាទ ឬវត្តអារាមក្នុងក្ដីសុបិន ជាសារតឿនឲ្យតស៊ូ ទើបឃើញលទ្ធផល

ចុចអាន៖ឃើញមេឃឬផ្កាយក្នុងសុបិន បង្ហាញពីគូព្រេងជិតមកដល់ រីឯអាជីពត្រូវបានដំឡើងឋានៈថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម