វប្បធម៌ ជំនឿ
មកដឹងពីអត្ថន័យក្រដាសសែនជូនដូនតាទាំង ៩ ប្រភេទ ក្នុងថ្ងៃ ឆេងម៉ង
ផ្នូររបស់បុព្វបុរសយើង គឺពិតសំខាន់ណាស់ ព្រោះផ្នូរនេះហើយ គឺជាឫសគល់នៃភាពចម្រុងចម្រើនមានដល់កូនចៅបច្ចុប្បន្ន និងជំនាន់ក្រោយ។ ទន្ទឹមនោះការទៅសែន សំអាតផ្នូរដូនតា គឺជាបង្ហាញចេញនូវទឹកចិត្តនៃការដឹងគុណវង្សត្រកូលខ្លួនឯង ផងដែរ។ ជាពិសេស ក្រដាសសែននាពេលបច្ចុប្បន្នមានច្រើនប្រភេទណាស់ តែក្រដាសសែនដែលត្រឹមត្រូវ ដែលបុរាណកាលនិយមប្រើមកដល់សព្វថ្ងៃ និងត្រូវបានគេជឿថា អាចទៅដល់ដូនតាពិតមែនមានដូចជា៖
១ ដុំមាស គឺជាសម្រាប់ឲ្យដូនតាយើង យកទៅជូនអស់ទេវតាដែលតាមថែរក្សាខ្លូនគាត់ មានដូចជា ទេវតាយមរាជ យកបាល ទ័ពក្បាលសេះ ក្បាលគោ នានា ។ ដែលអាចជួយត្រឡប់ឲ្យកូនចៅដែលនៅរស់វិញ គឺទៅទីជិតទីឆ្ងាយ មិនថាព្រៃភ្នំ មិនថាដំណើរផ្លូវឆ្ងាយ គឺមានទេវតាតាមថែរក្សាគ្រប់ទីកន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/១-7-767x1024.jpg)
២ ដុំមាសលាភ មួយរយ គឺជាដុំមាសមួយដុំ ដែលអាចឲ្យដូនតាយកទៅចាយបានគ្រប់ទីកន្លែង មិនថាឋានលើ ឋានកណ្ដាល ឬឋានក្រោមនោះទេ។ ដុំមាសលាភ មួយរយ គឺជួយដល់កូនចៅឲ្យរកលុយស្រួល ជួញដុំផ្លូវជិត ឬផ្លូវច្រើន ជួញដូរឆ្លងប្រទេស គឺបានផលសម្រេចដូចគ្នា។
៣ ក្រដាសដុំមាស គឺជាក្រដាសសម្រាប់ឲ្យដូនតាប្រើប្រាស់ ពេលដែលដូនតាចង់ជួយកូនចៅនៅពេលដែលកូនចៅបួងសួងសុំ ព្រោះនៅឋានមនុស្សយើង រាល់ផ្លូវដែលបែកជាបួន មិនថាតូចឬធំ គឺមានទ័ពទាហានចាំការពារ បើដូនតាយើងមិនមានមាសបង្ហាញពួកគេទេ គឺមានន័យថាដូនតារបស់យើងមិនអាចមកជួប ឬជួយកូនចៅពេលមានអាសន្នណាមួយនោះទេ។
៤ ក្រដាសស្បថ សុំលាងបាប ដូនតា ដូនតាយើង ពេលគាត់នៅរស់ គាត់បានសម្លាប់សត្វ សាងអំពើបាបណាមួយ ដើម្បីចិញ្ជឹមយើង ដូចនេះបាបទាំងអស់នេះ ពេលលោកចែកឋានគឺត្រូវទៅទូទាត់នៅឋានក្រោម ដូចនេះក្រដាសលាងបាបនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ និងស្បថធានាជូនយមរាជ ឬយមបាល ទេវតាកត់ត្រាបាបកម្មថា ទង្វើបាបទាំងអស់ដែលគាត់ត្រូវសាងឡើងដើម្បីចិញ្ជឹមយើង ធ្វើបែបនេះបាបខ្លះត្រូវបានកាត់បន្ថយ បាបខ្លះត្រូវបានព្យួរទុកឲ្យកូនចៅដែលនៅរស់ព្យាយាមធ្វើបុណ្យសាងកុសលដើម្បីទូទាត់។ លាងបាបនេះ គឺដើម្បីឲ្យដូនតាយើងមានសិទ្ធសេរីភាពក្នុងការហើរហោះ និងមានសិទ្ធិក្នុងការចាប់ភពថ្មី។
៤ សៀវភៅធម៍សុំសីល គឺដើម្បីឲ្យលោកបំពេញសីល ឬជាប័ណ្ណសម្រាប់ប្រគល់ដល់ទេវតាកត់ត្រា ថាខ្លួនជាខ្មោចដែលមានកូនចៅគោរព មានកូនចៅសែនឲ្យខ្លួនរាល់ពេលមានពិធីបុណ្យ ជួយដល់កូនចៅដូចជា៖ ឲ្យកូនដៅរស់នៅប្រកបដោយធម៌ទាំង៤ ជួបមនុស្សដែលមានចិត្តធម៌ ចិត្តបុណ្យ ឲ្យកូនចៅស្រលាញ់គ្នា រស់នៅបានសុខចម្រើនត្រជាក់ត្រជំក្រោមពន្លឺធម៌។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/1579768298-CNNY6.jpg)
៥ សៀវភៅកាក់លឿង និង កាក់ប្រាក់ គឺជាបញ្ជីកត់ត្រាលុយកាក់របស់ដូនតា អាចជួយដល់កូនចៅក្នុងការគ្រប់គ្រងបញ្ជីប្រាក់ប្រចាំគ្រួសារ កុំឲ្យលុយហូរចេញច្រើនតាមរូបភាពផ្សេងៗ ដូចជា រកលុយបានច្រើនបន្តិច បែរជាឈឺចូលពេទ្យចាយលុយទៅវិញអស់រលីង ឬមានបញ្ហាបន្ទាន់ណាមួយ ដែលត្រូវចាយលុយចេញទៅវិញភ្លាមៗ ។
៦ សំលៀកបំពាក់ គឺជាទ្រព្យសម្បត្តិរបស់ដូនតា ដែលយើងដុតជូនគាត់ឲ្យគាត់ប្រើប្រាស់។ គឺជួយដល់កូនចៅឲ្យមានលទ្ធភាពក្នុងការទិញសម្ភារៈល្អ ឬរក្សាទ្រព្យសម្បត្តិឲ្យបានល្អ កុំឲ្យរកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ។
៧ មាសគីឡូ គឺសម្រាប់ឲ្យដូនតា ដាក់តាមខ្លួន ឲ្យធ្ងន់ខ្លួន ដូចមនុស្សយើងអញ្ជឹងពេលទៅណាមកណា បើក្នុងខ្លួនអត់លុយ ដូចមិនសូវហ៊ាន មិនសូវធ្ងន់ខ្លួន តែពេលមានលុយវិញគឺ ទៅណាមកណា ដោយចិត្តរីករាយធ្ងន់ខ្លួន ធ្វើអ្វីបានជោគជ័យឆាប់រហ័ស។ ជួយកូនចៅឲ្យរកស៊ីធូរ ងាយរកលុយ ជួបដៃគូរកស៊ីល្អៗ ជួបអតិថិជនល្អ។
៨ ក្រដាសសុំសិទ្ធចាប់ជាតិ ក្រដាសនេះ មានប្រយោជន៍សម្រាប់ដូនតានៅពេលដែលគាត់ចង់ចាប់ភពថ្មី លោកត្រូវមានក្រដាសនេះ ដើម្បីទៅចាប់កំណើតនៅទីកន្លែងល្អ ៗ មានរាងកាយគ្រប់គ្រាន់ មិនមានជំងឺ ឬខ្វះអវយវរាងកាយណាមួយនោះឡើយ ជាទារកដែលនាំសំណាង ត្រូវបានគេថ្នាក់ថ្មមស្រលាញ់ ជួបអ្នកមានធម៌ មានព្រហ្មវិហារទាំង ៤ មិនរងកម្ម ឬរងទុក្ខ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/StacksofJossPaper-1024x768.jpg)
៩ ក្រដាសកន្សែងជូតមុខ គឺសម្រាប់ឲ្យដូនតា ជូតមុខសំអាតអស់សេចក្ដីសៅហ្មងទាំងឡាយណា ដែលលោកមិនទាន់អស់ចិត្ត ឬរឿងគុំនុំក្នុងចិត្តកាលលោកនៅរស់ ដើម្បីឲ្យលោកឆាប់មានក្លាយទៅព្រលឹងដូនតាដែលមានសីល អាចជួយដល់កូនចៅបាន ជួយដល់កូនចៅ ឲ្យមានមន្តស្នេហ៍ អ្នកផងទាំងពួងស្រលាញ់រាប់អាន មុខមាត់មានអំណាយទាន គេឃើញគេអាណិត គេស្រលាញ់ចូលចិត្ត បើអ្នកធ្វើការជាមេគេ ឬជាមន្ត្រីមានឈ្មោះ គឺបន្ថែមនូវការអំណាច ទទួលការគោរពពីកូនចៅ ថែមទាំងកូនចៅស្មោះស្ម័គ្រទៀតផង៕
គ្រូ ណុប
ប្រភព៖ ហុង ស៊ុយ
ចុចអាន៖ខ្មែរសែស្រឡាយ ចិន ត្រូវដឹងពីត្រណមធំៗ កុំប្រព្រឹត្តនៅថ្ងៃសែន ឆេងម៉េង
ចុចអាន៖ក្បួនសំអាតផ្នូរ ប្រក់ផ្នូរដូនតា នាំហុងស៊ុយ យោងលាភដល់កូនចៅ នៅថ្ងៃឆេងម៉េង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?