អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ ទំនៀមទម្លាប់ប្រពៃណីជាមូលដ្ឋានគ្រឹះដ៏មាំនៃការអភិវឌ្ឍ
សម្រាប់ប្រជាជាតិខ្មែរ ដ៏មានចំណាស់កាលយូរលង់ក្នុងប្រវត្តិសាស្រ្តនៃអាស៊ីអាគ្នេយ៍ភាគដីគោក មានកំណត់ត្រាលំអិត នៃរចនាសម្ព័ន្ធនយោបាយហ្វូណនសម័យ ចារទុកមក នូវឥរិយាបទជ្រាលជ្រៅព័ទ្ធពេន ល្បីរន្ទឺពេញឧបទ្វីបឥណ្ឌូចិន គឺទំនៀមជាច្រើន ជាបទពិសោធន៍ជាក់ស្តែង ដូនតាបានឆ្លងកាត់មុន បន្សល់ទុកមកជាកេរ៍តំណែល ដូចមានសូត្រចាំរត់មាត់ ពីកម្រងព្រះរាជនិពន្ធនៃសម្តេចព្រះសង្ឃរាជ ជួន ណាត ថា «គេឯងតែងលើកតំកើងតំកល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង»។
យ៉ាងណាមិញ នាពេលបច្ចុប្បន្ននេះ និយាយដល់ពាក្យ“ ទំនៀមទម្លាប់” មនុស្សជាច្រើន អាចនឹងរកផ្លូវរត់គេចចេញ យកដៃគ្របត្រចៀក ឬសើចក្នុងពោះ។
មួយភាគធំ ដោយសារគំនិតចាប់យកស៊ីវិល័យនិយម ជាពិសេសចំណោមជនវ័យក្មេង ឬក្រុមមនុស្សងប់ងល់នឹងសាកលនីយកម្ម ឌីជីថល ដោយសារកំពុងឃើញជោគជ័យលើគំនិតថ្មីខ្លះៗ ហើយចាត់ទុកថា អ្វីដែលចាស់ៗជារឿងរារាំងពួកគេ។
ប៉ុន្តែហេតុអ្វីសម្រាប់ខ្ញុំ សាយពេជ្រ ទំនៀមទំលាប់ ប្រពៃណីនិងសាសនា សំខាន់(ខ្លាំង)?
ចម្លើយ៖ ក៏ព្រោះតែចំណេះដឹង បទពិសោធន៍ ការថ្លឹងថ្លែងបានវិភាគមកបង្គាប់ប្រាប់បេះដូងនេះថា ទំនៀមទម្លាប់គឺជា(មូលដ្ឋានគ្រឹះដ៏ធំ)និង (តែមួយគត់)នៃការអភិវឌ្ឍ។
ខ្ញុំតែងជឿថា ជំនឿរបស់មនុស្សជាតិទាំងឡាយ ដែលមានមកនៅលើភពផែនដីយើងនេះ មិនមែនកើតឡើងដោយការប្រឌិតនៃជនណាម្នាក់ ទៅតាមអារម្មណ៍រវើរវាយ ឬដោយសារការជឿលង់យ៉ាងងងឹតងងល់នោះទេ ។

ហេតុផលទីមួយ
ប្រពៃណីទំនៀមទំលាប់តំណាងអោយផ្នែកសំខាន់នៃវប្បធម៌របស់ជាតិ ជួយបង្កើតរចនាសម្ព័ន្ធគំនិត សីលធម៌ ជាគ្រឹះនៃគ្រួសារតូចៗ សហគមន៍ ឈានដល់សង្គមជាតិទាំងមូល។ ទំនៀមទំលាប់តែងជួយរំឮកយើងថា សាច់ឈាម ដែលរត់រមិញក្នុងរាងកាយយើង បានធ្វើឱ្យយើងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្រ្តដែលកំណត់ពីអតីតកាលរបស់យើង ដែលបន្តវេន និងបន្សល់ទុកមនុស្សជំនាន់ក្រោយ។ រូបរាងយើង គតិយើងដែលជានរណានៅថ្ងៃនេះ និងជានរណាម្នាក់ដែលយើងទំនងជានឹងក្លាយទៅនៅអនាគត មហាសេដ្ឋី អ្នកដឹកនាំនយោបាយ ឥស្សរជន ។ល។ យើងនៅតែមិនអាចមិនអើពើនឹងភាពជាខ្មែរ របស់ខ្លួន ពីអត្ថន័យនៃទំនៀមទម្លាប់ពិតដែលជាអត្តសញ្ញាណធំនិងតែមួយគត់ក្នុងជីវិតរបស់យើង។
ប្រសិនយើងបំផ្លាញ ឬបំភ្លេច យើងកំពុងបំផ្លាញខ្លួនឯងនិងតំណពីមុន ក៏ដូចជា អនាគត។
ហេតុផលទីពីរ
ទំនៀមទម្លាប់នីមួយៗដែលបុព្វបុរសខំតស៊ូចងក្រង បង្ហាត់បង្រៀន ថែរក្សាទុកបន្តមកមួយជំនាន់ទៅមួយជំនាន់ រួមបញ្ចូលនូវការលួងលោម បូរណភាព ការរួបរួម ដែលប្រជាជាតិខ្មែរកំពុងត្រូវការជាចាំបាច់ក្នុងសម័យកាលនេះ ឆ្ពោះទៅរកកម្លាំងផ្ទៃក្នុងរឹងមាំពិតប្រាកដមួយ នឹងអាលបោះដៃទៅខ្លាំងបន្តទៀតលើឆាកអន្តរជាតិ។
ហេតុផលទីបី
ប្រពៃណី ជំនឿ ទំនៀមទម្លាប់ ជាដួងព្រលឹងនៃការពង្រឹងគុណតម្លៃ សេរីភាព ជំនឿ សុចរិតភាព គតិអប់រំល្អៗ ការទទួលខុសត្រូវផ្ទាល់ខ្លួន ក្រមសីលធម៌ការងារ ផ្នត់គំនិតរឹងមាំនិងការច្នៃប្រឌិត ព្រោះប្រពៃណី ទម្លាប់ បានបង្កើតឱ្យជីវិតគ្រប់គ្នា ឃើញពីគំរូ និងដើរតាមអ្វីមួយដែលពិតជាមាននៅក្នុងជីវិតពិត ត្រួសត្រាយទុកមកដោយអ្នកជំនាន់មុន ជាអនុស្សាវរីយ៍យូរអង្វែងសម្រាប់គ្រួសារនិងមិត្តភក្តិ ព្រមទាំងប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាននៃប្រជាជាតិនិមួយៗ។
ហេតុផលទីបួន
ប្រពៃណីផ្តល់នូវបរិបទល្អប្រសើរ សម្រាប់ការឆ្លុះបញ្ចាំង មើលត្រឡប់ក្រោយ ក្នុងនាមជាអ្នកដឹកនាំ កញនុងនាមជា្មនុស្សគំរូ ជាឪពុកម្តាយ ដែលបានប្រើប្រាស់គ្រប់ឱកាស ពង្រឹងគុណតម្លៃដល់ជំនាន់ថ្មី ថាអ្វីគួរបន្ត អ្វីគួរកែលំអ។ល។
នៅពេលណាមួយដែលជំនឿរបស់យើងចុះខ្សោយទៅ ៗ តាមពេលវេលា ពង្វក់ដោយការភ្លើតភ្លើនក្នុងរបៀបរស់នៅជាបរទេស ទម្រាំថ្ងៃមួយដែលគេដឹងខ្លួនមកវិញថា បានបាត់បង់ខ្លួនឯងជាស្ថាពរ ទើបស្រែកទ្រហ៊ោយំស្តាយ។
ហេតុផលទី៥
បុគ្គលដែលមិនចេះសិក្សា គោរព ឱ្យតម្លៃប្រពៃណី ក្រមទំនៀមរបស់ខ្លួនឯង ជាមនុស្សដែលកំពុងវង្វេងមិនស្គាល់ខ្លួនថាជាអ្នកណា មកពីណា ខ្លាំងត្រង់ណា ហើយបិទភ្នែកទៅនៅថ្ងៃណាមួយទាំងមិនស្គាល់“ខ្លឹមពិតនៃប្រជាជាតិខ្លួនឯង”ជារៀងរហូតទៅ។
គុណតម្លៃ ដែលបានទ្រទ្រង់ឆ្អឹងខ្នងរបស់ប្រទេសជាតិ នឹងរសាត់ រលុបបាត់អស់ជាបន្តបន្ទាប់ ពីជំនាន់ក្រអឺតក្រទម ភ្លើតភ្លើន ភ្លេចខ្លួន។
សូមគិតឡើងវិញ!
រីករាយពីធីបុណ្យកាន់បិណ្ឌ ឆ្នាំ២០២០!
កុំភ្លេចការពារកូវីដ ពាក់ម៉ាស់ជានិច្ចក្នុងចំណោមមនុស្សច្រើន!
សាយ ពេជ្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ