Connect with us

វប្បធម៌ ជំនឿ

ទំនាយបាតុភូតសូរ្យគ្រាស ចន្ទគ្រាស ប្រចាំឆ្នាំខាល កម្ពុជាអាចមើលឃើញ ១ ចន្ទគ្រាស

បានផុស

នៅ

លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យ “កម្ពុជាថ្មី” ដឹងថា បាតុភូតលើផ្ទៃមឃ នៅក្នុងឆ្នាំខាល ឆ្នាំ ២០២២នេះ មានគ្រាសចំនួន ៤ ដង ទៅតាមតំបន់ផ្សេងៗនៃពិភពលោក ដែលសូរ្យគ្រាសមាន ២ ដង នៅថ្ងៃទី១៦ ខែឧសភា និងថ្ងៃទី៨ វិច្ឆិកា ចំណែកចន្ទគ្រាស មានចំនួន ២ ដង គឺនៅថ្ងៃទី១ ខែឧសភា និងថ្ងៃទី២៥ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ឹម បុរិន្ទ លើកឡើងថា៖ “សុំរៀបរាប់តែគ្រាសដែលមើលឃើញពិតប្រាកដ នៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺនៅល្ងាចថ្ងៃអង្គារ ១៥ កើត ខែកត្តិត ឆ្នាំខាល ចត្វាស័ក ត្រូវនឹងថ្ងៃ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានចន្ទគ្រាសជាសារពើគ្រាស (គ្រាសទាំងស្រុង) ចាប់ផ្តើមពីម៉ោង ១៦:០៩ នាទី ហើយបញ្ចប់ នៅម៉ោង ១៩:៤៩នាទី”។

លោក អ៊ឹម បុរិន្ទ បង្ហាញថា៖ “នៅក្នុងតំបន់ភ្នំពេញនៃកម្ពុជា មើលឃើញជាសារពើគ្រាស ចាប់ពីម៉ោង ១៧:៣១ នាទី រាហូថយចេញពីមណ្ឌលព្រះចន្ទនៅវេលាម៉ោង ១៨:៤១ នាទី រហូត ដល់ម៉ោង ១៩:៤៩ នាទី គឺជាពេលបញ្ចប់នៃគ្រាស”។

នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ  រូបនេះ បញ្ជាក់ថា ព្រះអាទិត្យរះម៉ោង ៥:៥៤ នាទី លិចម៉ោង ១៧:៣៣ នាទី ព្រះចន្ទរះ ១៧:២៩នាទីលិច ៥:៣១ នាទី។

អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្ត្រខ្មែរ ចិន សាកល រូបនេះ លើកឡើងថា ចន្ទគ្រាសខាងលើ មើលឃើញនៅអឺរ៉ុបខាងជើងឆៀងខាងកើត អាស៊ី អូស្ត្រាលី ភាគច្រើនខាងជើងអាមេរិក  អាមេរិកខាងត្បូង ប៉ាស៊ីហ្វិក អាត្លង់ទិក មហាសមុទ្រឥណ្ឌា អង់តាក់ទិក អាក់ទិក។

គួរបញ្ជាក់ថា មហាសង្ក្រាន្ត ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ គ្រិស្តសករាជ ២០២២ នឹងចូលនៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្ដសករាជ ២០២២ វេលាម៉ោង ១០:០០នាទី។ ទេវធីតាឆ្នាំថ្មី ព្រះនាម កិរិណីទេវី ជារាជបុត្រីទី៥ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌បតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សណ្ដែក-ល្ង ព្រះហស្ដស្តាំទ្រង់ កង្វេរ ព្រហស្តឆ្វេងទ្រង់កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេត្រនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានជាតិ៣ ម៉ោង មុន

​ត្រឹម​២ថ្ងៃ នៃ​ការ​ប្រារព្ធ​ពិធី​បុណ្យ​ឆ្នេរ​ខ្សាច់ ​កោះ​ប៉ែន​ទទួល​បាន​ភ្ញៀវទេសចរណ៍ជាតិ និង​អន្តរជាតិ​ជាង​១១ម៉ឺននាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី កោតសរសើរក្រសួងការងារ និង ភាគី​ពាក់ព័ន្ធ ដែល​ខិតខំប្រឹងប្រែង​ធ្វើ​ឱ្យ​លេចចេញ​ទារក​ដ្ឋាន​ក្នុង​រោងចក្រ​

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជាង៤ពាន់នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

គ្រឿងញៀន
សន្តិសុខសង្គម១៤ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ២ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម