វប្បធម៌ ជំនឿ
ហូបនំទ្រាបកូរក្នុងសុបិន អត្ថន័យទាក់ទងនឹងអាជីពឡើងខ្ពស់ មានគេជួយជ្រោមជ្រែង
រាល់ការបានញាំឬទិញនំធ្វើពីបាយដំណើប ទោះខ្មៅឬសក្នុងសុបិន គឺប្រាប់មុនព្រះឬបុណ្យមក បំពេញបំណងប្រាថ្នាឲ្យម្ចាស់យល់សប្តិ។ ជាលទ្ធផលដែលមិនពឹងផ្អែកលើអ្នកដទៃទេ ។ ក្តីសុបិនញាំនំទ្រាបគ្រប់ប្រភេទនេះ ទាក់ទាញការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់យើង ក្នុងបន្ទុកជីវិតនិងខំដោយប្រើវិធីរបស់យើង ប្រើការទទួលខុសនិងពុះពារឡើង ហើយចុងក្រោយ នឹងមានលទ្ធផលធំលើសពីការរំពឹងទុក។

អ្នកកូរវា ក្តៅ និងរលាកមុនពេលបានមកជានំផ្អែម
ក្ដីសុបិនអំពីនំទ្រាបកូននេះ គឺជាទំនុកចិត្តលើខ្លួនឯងក្នុងការឈ្នះលើអ្វីមួយ។ អ្នកមានអារម្មណ៍ថាអ្នកខ្ពស់ជាងអ្នកដទៃ មានតម្លៃលេចធ្លោ មានប្រព័ន្ធគាំទ្រពីក្នុងចិត្តនិងជុំវិញខ្លួន។
ការញាំទ្រាបឬបាយដំណើបផ្អែមក្នុងសុបិន
ឆ្លងកាត់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ អ្នកត្រូវមានតុល្យភាពរវាងការងារ និងការសប្បាយ ដើម្បីជោគជ័យក្នុងកិច្ចការបច្ចុប្បន្នរបស់អ្នក។ ម្ចាស់សុបិនមាន តម្រុយសម្រាប់ការផ្លាស់ប្តូរដ៏អស្ចារ្យក្នុងជីវិត ជាមួយលំហូរចូលនៃវត្ថុមានតម្លៃឬលុយកាក់។
ទិញទ្រាប ឬបាយដំណើបផ្អែមក្នុងសុបិន
ប្រផ្នូលនិយាយអំពី មិត្តភាព ក្ដីមេត្តា និងសេចក្ដីសប្បុរស។ អ្នកត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្ដើមមិត្តភាពឬទំនាក់ទំនងថ្មីស្អាតដែលចូលមកការពារអ្នកពីធាតុមិនល្អនិងឧបសគ្គ។ សុបិននេះ ក៏ជាតម្រុយនៃការពង្រីកធនធានទៅរក ក្តីស្រមៃរបស់អ្នក។

ករណីទ្រាប ឬបាយដំណើបផ្អែម ចម្រុះក្នុងសុបិន
សុបិននេះ គឺជាភស្តុតាងសម្រាប់ការយល់ដឹង កាត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចាប់ផ្តើមថ្មីមួយមិនថាការងារឬស្នេហា។ ជានិមិត្តសញ្ញាសម្រាប់កម្លាំងនិងថាមពលផ្ទាល់ខ្លួន ស្វែងរកការធានាដ៏ មានឥទ្ធិពល និងអំណាចច្រើនជាងអ្នកដទៃជុំវិញ ចំពោះឱកាសដែលកំពុងរត់មករកអ្នក។ វាដល់ពេលហើយ ដើម្បីបញ្ចេញអារម្មណ៍និងខិតខំពុះពារទៅរកគោលដៅធំ។ ក្តីសុបិននេះ តំណាងឲ្យសមត្ថភាពរបស់អ្នកក្នុងការសម្របខ្លួនទៅនឹងស្ថានភាពផ្សេងៗនៅកន្លែងធ្វើការ ទទួលយកទំនួលខុសត្រូវ និងកាតព្វកិច្ចថ្មីដើម្បី ខ្លួនយើងមិនមែនដើម្បីផ្គាប់ចិត្តអ្នកដទៃទេ។
ធម្មតាសុបិនរបស់ផ្អែមឬបង្អែមគឺជាសញ្ញាណនៃ ទិដ្ឋភាព ទំនាក់ទំនងរបស់អ្នកជាមួយមិត្តស្រី/មិត្តប្រុស ស្អិតរមួតផងដែរ៕
គ្រូ ឯម
ចុចអាន៖ឃើញភ្លើងក្នុងសុបិន អត្ថន័យអាក្រក់ណាស់
ចុចអាន៖លម្អិតពីការយល់សប្ដិ តាមម៉ោងនិងពេល តើជាការពិត ឬយ៉ាងណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?