វប្បធម៌ ជំនឿ
ទស្សន៍ទាយរឿងស្នេហារបស់អ្នក តាមរយៈខ្សែបាតដៃទាំងសងខាង
ប្រសិនបើអ្នកចង់ដឹងជីវិតឬចរិតស្នេហារបស់ខ្លួននឹងទៅជាយ៉ាងណាពេលមានសង្សារ ឬរៀបការរួច អាចសាកល្បងធ្វើតេស្ត ដោយគ្រាន់តែត្រូវបិទបាតដៃទាំងសងខាង (ដូចក្នុងរូបភាព) បន្ទាប់មកមើលពីភាពខុសគ្នារវាងបន្ទាត់ស្នេហាទាំងពីរនៅលើបាតដៃ ហើយផ្ទៀងចម្លើយដើម្បីទាយរឿងស្នេហារបស់អ្នកនាពេលអនាគត។

ប្រភេទ A

ប្រសិនបើបន្ទាត់ស្នេហានៅលើដៃរបស់អ្នកគឺប្រភេទ A បង្ហាញថា អ្នកជាមនុស្សដែលមានថាមពលរឹងមាំ និងក្លាហាន។ ជាពិសេសអ្នកមានចិត្តស្វាហាប់ខ្លាំង ហើយតែងតែពោរពេញដោយថាមពលទាំងក្នុងស្នេហា ទាំងជីវិតរស់នៅ។
ទោះជាយ៉ាងណា ដោយសារតែអ្នកកើតមកមានបុគ្គលិកលក្ខណៈចង់ដឹងចង់ឃើញ ចូលចិត្តស្វែងយល់ពីអ្វីដែលថ្មីនៅជុំវិញខ្លួន និងមានភាពស្វាហាប់ រឿងរ៉ាវស្នេហារបស់អ្នកជាស្នេហាងប់ងល់ និងដុតរោលរាលតែនៅពេលចាប់ផ្តើមប៉ុណ្ណោះ ហើយវាឆាប់ធុញទ្រាន់បំផុត។ មិនថាអ្នកជាមនុស្សម្នាក់ដែលមានទំនោរចង់រៀបការឆាប់ក៏ដោយ ក៏មិនមែនមានន័យថា ជីវិតគ្រួសាររបស់អ្នកមានស្ថេរភាពនោះទេ ហើយថែមទាំងងាយប្រឈមមុខនឹងអស្ថិរភាពជាច្រើននៅថ្ងៃអនាគតទៀតផង។
ប្រភេទ B

ប្រសិនបើអ្នកប្រៀបធៀបដៃទាំងសងខាង ហើយមានបន្ទាត់ស្នេហាដូចប្រភេទ B វាមានន័យថា អ្នកខ្សោយផ្លូវចិត្ត ប៉ុន្តែមានមនោសញ្ចេតនាជ្រាលជ្រៅ។ ពេលមានស្នេហា អ្នកប្រែជាមនុស្សអភិរក្សនិយម ថែមទាំងរឹងរូស ហើយមិនខ្វល់ច្រើនពីគំនិតអ្នកដទៃឡើយ។ លើសពីនេះ ជារឿយៗមិនស្តាប់យោបល់របស់មនុស្សជុំវិញខ្លួន រួមទាំងដៃគូររបស់អ្នកផងដែរ។
ដោយសារតែអ្នកកើតមកមានចរិតបែបអភិរក្សនិយម និងរឹងរូស អ្នកតែងតែចូលចិត្តមនុស្សភេទផ្ទុយដែលចាស់ជាងអ្នក ព្រោះគិតថាមានតែភេទផ្ទុយដែលចាស់ជាងប៉ុណ្ណោះ ទើបអាចផ្តល់ឱ្យអ្នកនូវអារម្មណ៍នៃការរួមភេទដោយសុវត្ថិភាព។ ហើយដោយសារតែរឿងនោះ អ្នកច្រើនតែធ្លាក់ក្នុងអន្លង់ស្នេហ៍ដោយងងឹតងងុល។
ប្រភេទ C

ជាចុងក្រោយ ប្រសិនបើបន្ទាត់ស្នេហានៅលើដៃរបស់អ្នកស្ថិតក្នុងប្រភេទ C វាបបញ្ជាក់បានថា អ្នកជាមនុស្សសុភាពរាបសារ អត់ធ្មត់ និងស្ងប់ស្ងាត់បំផុត។ មិនថាក្នុងស្ថានភាពណាក៏ដោយ អ្នកនឹងតែងតែខ្វល់ខ្វាយ មិនដែលរអ៊ូរទាំ រំខាន ឬខឹងនឹងបុគ្គលណាម្នាក់ងាយៗនោះទេ។
ពិសេសជាងនេះទៅទៀតគឺថា មនុស្សដូចអ្នកច្រើនតែជាមនុស្សមានគំនិតគិតវែងឆ្ងាយ និងស្រឡាញ់គ្រួសារជាធំ។ ពេលមានគ្រួសារ អ្នកនឹងចំណាយពេលមើលថែពួកគេដោយយកចិត្តទុកដាក់បំផុត។ ដោយសារចរិតល្អមួយនេះ អនាគតស្នេហា និងអាពាហ៍ពិពាហ៍របស់អ្នកនឹងមានភាពរលូន កក់ក្តៅ និងសុភមង្គល៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង