វប្បធម៌ ជំនឿ
វប្បធម៌បរទេស និងការលេងជះទឹក ប៉ាតម្សៅ ឱកាសចូលឆ្នាំ ជះឥទ្ធិពលអ្វីខ្លះដល់កម្ពុជា?
តាមទំនៀមប្រជាជនខ្មែរតែងលេងចោលឈូង ទាញព្រ័ត្រ បោះអង្គញ់ លាក់កន្សែង និងល្បែងផ្សេងៗទៀតនៅតាមភូមិឋាន ទីវត្តអារាម ឬនៅតាមទីសាធារណៈនានា។ ប៉ុន្តែប៉ុន្មានទសវត្សចុងក្រោយនេះ ការប្រមូលគ្នាលេងល្បែងទាំងនោះត្រូវបានការធ្លាក់ចុះ។ ជាមួយគ្នានេះ យុវជនមួយចំនួនចូលចិត្តការលេងបែបថ្មី ឬលេងតាមប្រទេសជិតខាងគឺ ល្បែងជះទឹក ប៉ាតម្សៅ និងការរាំរែកហក់លោតកន្ត្រាក់តាមចង្វាក់បរទេស ច្រើនជាងការលេងល្បែង និងរាំចង្វាក់ប្រជាប្រិយខ្មែរ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-11_15-08-12-1024x768.jpg)
សាស្រ្តាចារ្យ ធា សុកម៉េង ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ការទទួលយកឥទ្ធិពលវប្បធម៌បរទេសខ្លះល្អ ខ្លះក៏មិនល្អ យើងត្រូវតែទទួលយកដោយសម្របសម្រួលឱ្យស្របនឹងចិត្តគំនិត និងផលប្រយោជន៍សង្គមជាតិ ត្រូវមានការតម្រង់ទិស និងគ្រប់គ្រងឱ្យមានរបៀបរបបសណ្ដាប់ធ្នាប់សង្គម។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-11_15-05-51.jpg)
សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍បន្តថា៖ “ការនិយមលេង បាចទឹក ប៉ាតម្សៅក្នុងបណ្ដាឆ្នាំកន្លងមក ផ្ដល់នូវរូបភាព និងផលប៉ះពាល់មិនល្អជាច្រើនដូចជា បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចណ៍ បាត់បង់អាយុជីវិត ខូចខាតសម្ភារៈ លុយកាក់ ការកេងប្រវ័ញ្ចបៀតបៀនផ្លូវភេទ អំពើចោរកម្ម សណ្ដាប់ធ្នាប់សង្គម បរិស្ថានជាដើម”។
ប្រធានដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ រូបនេះមានប្រសាសន៍បន្តថា ជាក្រិតក្រមក្នុងពិភពលោក ការវិវត្ត និងការអភិវឌ្ឍនៃសេដ្ឋកិច្ចសង្គមរមែងនាំឱ្យ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អក្សរសិល្ប៍ សិល្បៈផ្សេងៗទៀតមានការវិវត្តផ្លាស់ប្តូរ។ សេដ្ឋកិច្ចជាតិចំណុះឱ្យសេដ្ឋកិច្ចបរទេស វប្បធម៌ជាតិតិច ឬច្រើន តែងទទួលឥទ្ធិពលពីវប្បធម៌ ឬចំណុះឱ្យវប្បធម៌បរទេស។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-11_15-08-12-2.jpg)
សាស្រ្តាចារ្យ ធា សុកម៉េង មានប្រសាសន៍បន្តថា៖ “ករណីកម្ពុជាក៏ដូចគ្នាដែរ យើងទទួលឥទ្ធិពលពីបរទេសជាច្រើនតាមរយៈវប្បធម៌លោកខាងលិច ដូចជាការស្លៀកពាក់ ការប្រើប្រាស់ភាសា ឫកពារ អាហារហូបចុក ពិធីបុណ្យសង្សារ ពិធីបុណ្យគ្រីស្តម៉ាស។ ក្នុងនោះឥទ្ធិពលពីប្រទេសជិតខាង យើងក៏មានដែរដូចជា ការលេងបាចទឹក ប៉ាតម្សៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិជាដើម។ ប្រទេសនីមួយៗច្រើនប្រែក្លាយពិធីបុណ្យប្រពៃណីទំនៀមទម្លាប់ទៅជាផលប្រយោជន៍ខាងសេដ្ឋកិច្ច អាជីវកម្ម ការជួបជុំ ការផលិតម្សៅ កាំភ្លើងបាញ់ទឹក។ល។ អ្នកសេដ្ឋកិច្ចគិតអំពីលុយ អំពីប្រយោជន៍សេដ្ឋកិច្ចជាងការគិតអំពីវប្បធម៌”។
លោកបានបន្ថែមថា យើងមានពិធីស្រង់ព្រះ នៅតាមគេហដ្ឋាន វត្តអារាមដែលជា ឧទាហរណ៍ដ៏ល្អនៃទំនៀមទម្លាប់ប្រពៃណីជាតិ។ ត្រូវទាញប្រពៃណី ទំនៀមទម្លាប់ពីអតីតកាលឱ្យចូលមកបម្រើចិត្តគំនិតក្នុងសម័យទំនើប ដោយរក្សាបានគោលការណ៍អភិរក្សផង និង អភិវឌ្ឍផង។ បើប្រជាជនចង់កម្សាន្តសប្បាយដោយការលេងទឹក គេអាចទៅកម្សាន្តទឹកនៅតាមសួនទឹក ឬតាមរមណីដ្ឋានមានឆ្នេរសមុទ្ទ ឬឆ្នេរទន្លេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/photo_2022-04-11_15-08-12-3-1024x695.jpg)
យុវតី ទុង ម៉ារី និស្សិតឆ្នាំទី៤ ជំនាញគណិតវិទ្យា មកពីសាកលវិទ្យល័យភូមិន្ទភ្នំពេញ បានមានមតិយោបល់ថា បើយើងមិនទទួលយកឥទ្ធិពលបរទេសខ្លះ គឺមិនខុសពីកង្កែបនៅក្នុងអណ្តូង ហើយការទទួលយកនោះ គឺយើងត្រូវមើលដែរថា មានផលល្អ ឬអាក្រក់ដូចម្ដេច។
កញ្ញា ទុង ម៉ារី លើកឡើងបន្តថា៖ “បើតាមខ្ញុំ ឃើញនៅតាមសង្រ្កាន្តផ្សេងៗមានលេងល្បែងប្រជាប្រិយដែរ តែអ្នកចូលលេងគឺនៅចាញ់អ្នកចូលរាំកម្សាន្ត។ ដូច្នេះមានតែកូនខ្មែរទេ ដែរមានតួនាទីថែរក្សា និងអភិរក្សកុំឱ្យបាត់បង់”។
ប្រជាជនមួយចំនួនធំបានគិតថា ការហូរចូលវប្បធម៌បរទេសធ្វើឱ្យយុវជនភ្លេចវប្បធម៌របស់ខ្លួន អាចប៉ះពាល់ដល់វប្បធម៌ និងកិត្តិយសជាតិ។ គេសង្កេតឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនបានរងឥទ្ធិលពលពីប្រទេសបរទេស និងប្រទេសជិតខាង ជុំវិញការលេងល្បែងផ្សេងៗកំឡុងពេលចូលឆ្នាំខ្មែរ។ យុវជនមួយចំនួនបានចាប់អារម្មណ៍ ការលេងជះទឹក និងប៉ាតម្សៅ ជាជាងការលេងល្បែងប្រជាប្រិយខ្មែរនានា។
![](https://www.kampucheathmey.com/wp-content/uploads/2022/04/Screenshot-718-1024x576.png)
ថ្មីៗនេះ មានការចែករំលែកជាបន្តបន្ទាប់តាមបណ្ដាញសង្គម ស្ដីពីរូបភាព បុរសជាក្រុមៗឈរអមតាមផ្លូវ ព័ទ្ធចោមរោមជះទឹក និងប៉ាតម្សៅលើយុវតីជិះម៉ូតូចូលទៅភូមិ ដោយមានទាំងបន្លំអង្អែលថ្ពាល់ ស្ទាប់រាងកាយ ឱប និងថើបជាដើម។ ការណ៍នេះធ្វើឱ្យមានការមិនពេញចិត្តពីមហាជន និងស្នើដល់អាណាព្យាបាលឱ្យអប់រំកូនប្រុស និងអាជ្ញធរមានសមត្ថកិច្ចចាត់វិធានការបង្កាប់ទង្វើបែបនេះកុំឱ្យមានក្នុងឱកាសចូលឆ្នាំខាងមុខនេះ៕
អត្ថបទ៖ អុន ស្រីមាន
![](https://www.kampucheathmey.com/wp-content/uploads/2022/04/Screenshot-720-1024x576.png)
![](https://www.kampucheathmey.com/wp-content/uploads/2022/04/Screenshot-721-1024x576.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?