វប្បធម៌ ជំនឿ
ទម្រង់បបូរមាត់ ៣ប្រភេទ បុព្វេចារជាមនុស្សមានវាសនាខ្ពស់
ថ្វីត្បិតតែជោគជ័យឬបរាជ័យ សុភមង្គលឬទុក្ខលំបាករបស់មនុស្សម្នាក់ៗ អាស្រ័យលើការខិតខំរបស់ខ្លួនពិតមែន ប៉ុន្តែក្រៅពីនោះ ឥទ្ធិពលនៃអំណាចក្រៅខ្លួនក៏អាចកំណត់ជោគវាសនារបស់ពួកគេបានផងដែរ។
ដូច្នេះហើយ ទើបបានជានរវិទ្យាជឿថា ទម្រង់បបូរមាត់របស់មនុស្សស្រី អាចជួយឱ្យយើងទស្សន៍ទាយបានថា មនុស្សស្រីប្រភេទណានឹងមានសំណាងខ្លាំងក្នុងឆាកជីវិត។
បបូរមាត់ក្រហម ឬ Cherry

ជាទូទៅ មនុស្សស្រីដែលមានសំណាងមានមាត់ Cherry ជាមនុស្សមានសម្រស់ស្រស់ស្អាត ហើយងាយទទួលបានការចាប់អារម្មណ៍ និងភាពទាក់ទាញពីមនុស្សភេទផ្ទុយ។ ជាពិសេសមនុស្សស្រីដែលមានទម្រង់បបូរមាត់បែបនេះនឹងមានសំណាងខ្លាំងក្នុងការងារ និងជីវិតផងដែរ។ ពេលនាងពេញវ័យ នាងច្រើនតែជួបស្វាមីជាអ្នកមានទ្រព្យធន។ ដូច្នេះហើយ ជីវិតរបស់នាងក៏សម្បូរហូរហៀរ និងសុខសុភមង្គល។
បបូរមាត់ស្រស់ ឬក្រាស់បន្តិច

ភាគច្រើននៃស្ត្រីដែលមានមាត់ប្រភេទនេះ គឺជាមនុស្សដែលងាយនឹងមានសំណាងធំ ព្រមទាំងសុភមង្គលក្នុងឆាកជីវិត។ ដោយសារជ្រុងមាត់របស់នាងចង្អុលឡើងលើ នាងតែងតែមានមុខស្រស់ស្រាយ សប្បាយរីករាយ ហើយត្រូវបានមនុស្សម្នាស្រឡាញ់រាប់អាន គ្រប់ទីកន្លែងដែលនាងបានទៅ។
លើសពីនេះ នាងមានចរិតស្លូតបូត បើកចំហរ ទំនាក់ទំនងល្អ ទើបនាងច្រើនតែជោគជ័យលើគ្រប់រឿងមិនថាជីវិត ការងារ និងលាភសក្ការទ្រព្យសម្បត្តិ។
បបូរមាត់ពណ៌ផ្កាឈូក ឬរាងបេះដូង

ស្ត្រីសំណាងមានបបូរមាត់ពណ៌ផ្កាឈូក និងទម្រង់បេះដូង ជាមនុស្សកើតមកមានជោគវាសនាល្អពីកំណើត។ នាងជាមនុស្សមានភាពរីករាយ និងពោរពេញដោយថាមពលវិជ្ជមាន ដូច្នេះហើយទោះបីជាមានការលំបាកក្នុងជីវិតក៏ដោយ ក៏នាងអាចយកឈ្នះបានយ៉ាងឆាប់រហ័ស។ នៅពេលនាងឈានចូលវ័យកណ្តាល កេរ្តិ៍ឈ្មោះក្នុងអាជីពកាន់តែមានភាពរុងរឿង គ្រប់យ៉ាងកាន់តែសមប្រកបទៅៗជាលំដាប់៕
អត្ថបទ៖ សន្យា
ចុចអាន៖ នារីមានប្រជ្រុយលើដើមទ្រូងទាំង ៤កន្លែងនេះ ជាមនុស្សសំណាងធំ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ