វប្បធម៌ ជំនឿ
យល់សប្តិ ទិញឡានថ្មី ក្នុងជីវិតពិតត្រូវប្រយ័ត្នខ្ពស់
ប្រសិនយល់សប្តិទិញឡានថ្មី ត្រូវបានបកស្រាយតាមអត្ថន័យខុសៗគ្នា ព្រោះរថយន្តគឺជាយានជំនិះដែលតំណាងឱ្យការចល័ត និងការផ្លាស់ប្តូរ។ ក្នុងនោះដែរ ទំនាយនៃការយល់សប្តិទិញឡានថ្មី ភាគច្រើនជាប្រផ្នូលមិនល្អ តម្រូវឱ្យម្ចាស់យល់សប្កិ មានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងជីវិតពិត។

យល់សប្តិទិញឡានថ្មី
យោងតាមតម្រាទស្សន៍ទាយសុបិន បានឱ្យដឹងថា ក្នុងអំឡុងពេលនេះ នឹងមានញាតិសន្តាន ឬមនុស្សចាស់មានឥទ្ធិពលលើការសម្រេចចិត្តសំខាន់ៗរបស់អ្នក។
មិនតែប៉ុណ្ណោះ យល់សប្តិនេះចង់ប្រាប់ថា អ្នកនឹងមានការធ្វើដំណើរផ្លូវឆ្ងាយ អាចត្រូវផ្លាស់ប្តូរកន្លែងធ្វើការឆ្ងាយពីស្រុកកំណើត ឬអាចធ្វើដំណើរទៅក្រៅប្រទេសដោយសារការងារ។
មួយវិញទៀត អ្នកអាចនឹងធ្វើដំណើរសម្រាប់វិស្សមកាលផ្លូវឆ្ងាយ ប៉ុន្តែត្រូវប្រយ័ត្នគ្រោះថ្នាក់តិចតួចរួមទាំងបញ្ហាសុខភាពដែលត្រូវមើលថែខ្លួនឲ្យបានល្អប្រសើរ។ ប្រសិនបើអ្នកធ្វើការច្រើន គួរតែរកពេលសម្រាកខ្លះ។
យល់សប្តិទិញឡានពណ៌ក្រហម
ទស្សន៍ទាយថា ក្នុងជីវិតពិតត្រូវប្រយ័ត្នបញ្ហាសុខភាព ជាពិសេសស្ត្រេស ដែលអាចកើតឡើងពីភារកិច្ចការងារ រួមទាំងបន្ទុកគ្រួសារកើនឡើង។
យល់សប្តិទិញឡានពណ៌ស
ចូរប្រយ័ត្ននឹងពាក្យសម្ដីរបស់អ្នក ព្រោះវាអាចនាំមកនូវបញ្ហា ជាពិសេសបញ្ហាជាមួយអ្នកគ្រប់គ្រង សាច់ញាតិ ឬចាស់ទុំ។ ប្រសិនបើអ្នករកស៊ីជាមួយមិត្តភក្តិ ចូរប្រយ័ត្នចំពោះការចែករំលែកផលប្រយោជន៍។ គួរតែមានភាពយុត្តិធម៌តាមដែលអាចធ្វើទៅបាន ដើម្បីកុំឱ្យមានរឿងឈឺក្បាលនៅពេលក្រោយ។
យល់សប្តិទិញឡានពណ៌ខ្មៅ
យល់សប្តិនេះ ជាសញ្ញាប្រាប់ឱ្យដឹងជាមុនថា មនុស្សជិតស្និទ្ធនឹងនាំបញ្ហាមកឱ្យអ្នក។
ម្យ៉ាងទៀតអ្នកគួរតែប្រយ័ត្នចំពោះសុខភាពជាទីបំផុត។ ប្រសិនបើមានភាពតានតឹងខ្លាំងពេក អ្នកអាចនឹងឈឺ ហើយប៉ះពាល់ដល់ផ្នែកផ្សេងទៀតធ្ងន់មិនខាន។
យល់សប្តិមានគេទិញឡានថ្មីឱ្យ
ជីវិតក្នុងអំឡុងពេលនេះនឹងជួបរឿងថ្មី ។ យ៉ាងណាមិញ ចូរប្រយ័ត្នចំពោះហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ អ្នកអាចនឹងបាត់បង់ ឬមានមនុស្សសុំខ្ចីបុល៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១០ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា