Connect with us

វប្បធម៌ ជំនឿ

មូលហេតុជនជាតិ ថៃ មានជំនឿខ្លាំងលើការលែងត្រី នៅថ្ងៃសីល ​ឬថ្ងៃខួបកំណើត

បានផុស

នៅ

ប្រជាជន ថៃ ប្រកាន់ខ្ជាប់ប្រពៃណី​លែង​ត្រីអស់ពេលជាយូរមកហើយ ព្រោះវាជាជំនឿដែលមិនត្រឹមតែធ្វើបុណ្យជួយ​សង្គ្រោះ​សត្វ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់ ឬ​ទុក្ខ​លំបាក​ប៉ុណ្ណោះទេ ​ប៉ុន្តែគេជឿជាក់ថា អ្នកលែងត្រី​នឹងទទួលបាន​បុណ្យកុសល​ច្រើន អាចនាំសំណាងដល់ជីវិត រកបានមាសប្រាក់ ទ្រព្យសម្បត្តិ ចៀសឆ្ងាយពីជំងឺ និងមានតែរឿងល្អៗចូលមកកក្នុងជីវិតជានិច្ច។

Pin on Asie voyage
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុដូច្នេះហើយ ទើបបានជាជនជាតិ ថៃ សឹងទាំងអស់និយមលែងត្រីខ្លាំងណាស់ នៅរាល់ថ្ងៃឱបោសថសីល ឬថ្ងៃបុណ្យទានសំខាន់ៗ និងថ្ងៃខួបកំណើតរបស់ពួកគេ។

នៅពេលពួកគេលែងត្រី ពួកគេតែងតែបួងសួងក្នុងចិត្តស្ងាត់ៗ ឬឮរងំតិចៗ សុំផ្ដាច់ចេញពីកម្មពារបច្ចុប្បន្ន និងសូមជួបតែសេចក្តីសុខ សេចក្តីចម្រើនជានិរន្តរ៍។ គេបួងសួងយ៉ាងដូច្នេះ ព្រោះគេជឿមុតមាំថា ការផ្តល់ជីវិត និងសេរីភាពដល់សត្វត្រី ប្រៀបបាននឹងទុក​ឱ្យ​ខ្លួន​ឯង​មាន​ទីពឹង​ ទទួលបាន​កុសល​ពី​សត្រូវ និងជ្រះបាបពី​ម្ចាស់កម្មពារ​ក្នុង​អតីតកាល ឬ​បច្ចុប្បន្នកាល។ ក្រៅពីនោះ ផ្ដល់ឱ្យជីវិតជួបតែសេចក្តីសុខ ការងារជោគជ័យ គ្រួសារជួបជុំ មានសុខភាពល្អ មិនខ្វះលុយចាយ ​​និងមាន​អ្នកស្រឡាញ់ចូលចិត្តគ្រប់ទិសទី។

How To Properly Release A Fish – Fishing Online

យ៉ាងណាមិញ ពេលគេលែងត្រីម្ដងៗ (ត្រីអ្វីក៏បាន) គេមិនចេះតែលែង ឱ្យតែបាននោះទេ ពោលគឺត្រូវលែងតាមចំនួនក្បាល នៃថ្ងៃកំណើតរៀងខ្លួន។

បើអ្នកកើតចំថ្ងៃអាទិត្យ ត្រូវលែងត្រីចំនួន ​៦ក្បាល​, ថ្ងៃចន្ទ ត្រី ១៥, ថ្ងៃអង្គារ ត្រី ៨, ថ្ងៃពុធ ត្រី ១៧, ថ្ងៃ​ព្រហស្បតិ៍​ ត្រី ១៩​, ថ្ងៃសុក្រ ត្រី ២១ និងថ្ងៃ​សៅរ៍​ ត្រូវលែងត្រីចំនួន ១០ ក្បាល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អបិយជំនឿប្លែកៗរបស់ថៃ ខ្លះស្រដៀងខ្មែរ ខ្លះមានតែនៅក្នុងប្រទេសគេប៉ុណ្ណោះ

ចុចអាន៖ មីយ៉ាន់ម៉ា តែងហាមកូនចៅធ្វើរឿងទាំងនេះ ពេលនៅផ្ទះ ព្រោះខ្លាចគ្រោះធ្ងន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម