វប្បធម៌ ជំនឿ
ដាំផ្កាទាំងនេះត្រូវនឹងថ្ងៃកំណើត ដូចហៅសំណាង និងលុយកាក់ចូលមកឥតឈប់
ផ្កានីមួយៗ ក្រៅពីសម្រស់ដែលលាក់អត្ថន័យល្អ ក៏គេឯងតែងមានជំនឿថា បើដាក់ដាំនឹងជួយលើកកម្ពស់ ក្នុងទិដ្ឋភាពណាមួយ។ ជាពិសេស ផ្កាប្រភេទនីមួយៗ គឺតំណាងឲ្យថ្ងៃកំណើតផងដែរ។
ថ្ងៃអាទិត្យ

ផ្កាដែលមានពណ៌លឿង ឬពណ៌ទឹកក្រូច ដូចជាផ្កាឈូករ័ត្ន គេមានជំនឿជឿថា វានឹងជួយអ្នកជួបតែរឿងល្អៗ។ ចំណែកការងារនឹងកាន់តែរលូនទៅមុខ ឥតឈប់ឈរ។
ថ្ងៃច័ន្ទ

ផ្កាដែលមានពណ៌ស ដូចជាផ្កាម្លិះ ត្រូវបានគេជឿថា អាចជួយមនុស្សដែលស្រឡាញ់គ្នាកាន់តែស្អិតរម៉ួតលើសមុន និងកាន់តែមានចិត្តមេត្តាឲ្យគ្នាទៅមក។
ថ្ងៃអង្គារ

ផ្កាដែលមានពណ៌ផ្កាឈូក ឬពណ៌ក្រហម ដូចជាផ្កាកុលាបពណ៌ផ្កាឈូក។ វាត្រូវបានគេជឿថា នឹងជួយពង្រឹងស្នេហា ភាពរុងរឿងមានដល់ជីវិត។
ថ្ងៃពុធ

គួរដាំដើមឈើដែលចេញផ្កា និងបង្កើតផ្លែ ដែលមានផ្កាពណ៌លឿង ដូចជាដើមលឿងរាជ ដែលគេជឿថាវានឹងជួយឲ្យមានជីវិតសុខសាន្ត មានលុយកាក់ហូរចូល។
ថ្ងៃព្រហស្បតិ៍

ផ្កាដែលមានពណ៌ស ដូចជា ផ្កាម្លិះ ផ្កាកុលាបពណ៌ស ត្រូវបានគេជឿថា ជួយឲ្យអ្នកជុំវិញខ្លួនកាន់តែអាណិតស្រឡាញ់និងមានភាពមេត្តាដល់យើង កាន់តែខ្លាំង។
ថ្ងៃសុក្រ

ផ្កាដែលមានផ្កាពណ៌ស្វាយ ឬពណ៌ខៀវ ដូចជាផ្កាឡាវេនឌឺ គឺត្រូវបានគេជឿថា វានឹងជួយឲ្យទទួលបានការគាំទ្រពីមនុស្សពេញវ័យ មានវាសនាល្អ និងក្ដីស្រលាញ់ច្រើន។
ថ្ងៃសៅរ៍

ផ្កាលីលីពណ៌ស យោងតាមជំនឿគេជឿថា វានឹងជួយពង្រឹងបញ្ហាលុយកាក់ ការងារឲ្យរលូនទៅមុខនិងមានគេអាណិតស្រលាញ់លើសមុន៕
គ្រូ ណុប
ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?