វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យ នៃសុបិនឃើញកាហ្វេ
ជាទូទៅសុបិនពីកាហ្វេគឺជាការបង្ហាញពីជោគជ័យក្នុងអាជីព ការឈ្នះលើរឿងផ្សេងៗដែលយើងបានប៉ងទុកជាយូរ ឬឧបសគ្គដែលបានកើតឡើងកន្លងមក។
បើសុបិនឃើញខ្លួនឯងកំពុងតែអង្គុយផឹកកាហ្វេក្នុងហាង អាចនឹងមានមនុស្សនៅជុំវិញជំទាស់នឹងអាពាហ៍ពិពាហ៍របស់យើងដាច់ខាត (បើសិនមានគម្រោងរៀបការ)។
បើជាមនុស្សស្រីឃើញខ្លួនឯងផឹកកាហ្វេដែលផ្អែមខ្លាំង បង្ហាញថាជីវិតនឹងជួបរឿងផ្អែមល្ហែមច្រើន ហើយក៏ឆាប់មានដំណឹងល្អឬពិធីជប់លៀងជាមួយមិត្តភ័ក្ដិជិតស្និទ្ធមិនខាន។

សុបិនឃើញផឹកកាហ្វេចត់ហើយល្វីងខ្លាំង បានសេចក្ដីថាទំនាក់ទំនងរបស់យើងជាមួយមនុស្សជុំវិញ កំពុងតែមានអ្នកខាងក្រៅជ្រៀតជ្រែក អាចថាមានគេនិយាយដើមយើងពីក្រោយខ្នង។
បើជាអ្នករកស៊ីឃើញឆុងកាហ្វេ នោះជាការបង្ហាញពីរឿងដែលត្រូវព្រួយបារម្ភអំពីបញ្ហានិងឧបសគ្គមួយចំនួនក្នុងជីវិតពិត។
អ្នកជំនួញសុបិនឃើញកំពុងតែលីញគ្រាប់កាហ្វេ អាចចាត់ទុកជាការព្រមានមួយក្នុងជីវិត។ ជីវិតខាងក្រៅគឺកំពុងតែស្មុគស្មាញខ្លាំង បើសិនមានកំហុសបន្តិចបន្តួចនឹងបណ្តាលឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។ ដូចនេះ ចូរតោងប្រុងប្រយ័ត្មឲ្យមែនទែន។

ប៉ុន្តែបើសុបិនឃើញទិញកាហ្វេគឺជារឿងល្អទៅវិញទេ។ អ្នកត្រូវបានគេគោរពកោតសរសើរនិងអាណិតអាសូរព្រោះតែអ្នកជាមនុស្សល្អ។
ឃើញកាហ្វេលាយជាមួយទឹកដោះទុកលើតុ គឺតំណាងឲ្យការងារនិងបញ្ហាដែលនឹងកើតមានសព្វថ្ងៃនេះ។ អ្នកនឹងត្រូវខិតខំប្រឹងប្រែងខ្លះក្នុងជីវិត ហើយរឹតតែមានការថប់បារម្ភ ប៉ុន្តែលទ្ធផលគឺអ្នកសមនឹងទទួលបាន។
អ្នកមានគូស្នេហ៏សុបិនឃើញផឹកកាហ្វេជាមួយគ្នាបង្ហាញថា អ្នកដែលអ្នកនៅជុំវិញខ្លួនដូចជា គ្រួសារ មិត្តភក្តិ និងមិត្តរួមការងារ ប្រហែលជាមិនទទួលយកអ្វីដែលអ្នកកំពុងតែគិតថា សំខាន់សម្រាប់ខ្លួនឯងឡើយ។ ពួកគេជឿជាក់ថា ការភ្ជាប់ទំនាក់ទំនងស្នេហារបស់អ្នក គ្រាន់តែជាដំណាក់កាលមួយឬនៅទីបំផុតអាចនឹងធុញទ្រាន់ឬមួយឆាវៗតែប៉ុណ្តោះ។
ឃើញបម្រើកាហ្វេដល់នរណាម្នាក់ឬផ្ដល់កាហ្វេដល់មិត្តភ័ក្ដិឬដៃគូ គឺជានិមិត្តរូបនៃភាពមិនល្អ ជារឿយៗវាកើតឡើងមុនព្រឹត្តិការណ៍នានា ដែលអាចធ្វើឲ្យយើងខាតបង់លុយកាក់ឬទ្រព្យសម្បត្តិ សម្ភារៈមានតម្លៃមួយចំនួន។ តែវាក៏អាចបណ្ដាលឲ្យមានការលំបាកឬការខកចិត្តមួយចំនួនផងដែរ។
ឃើញភ្លក់កាហ្វេនឹងទទួលបានសំណាងល្អក្នុងអាជីវកម្ម ដោយសារតែការខិតខំ។ សម្រាប់អ្នកដែលមិនទាន់មានការទទួលស្គាល់នាពេលបច្ចុប្បន្ននេះ ការភ្លក់កាហ្វេក៏មានទំនាក់ទំនងជាមួយនឹងការជួបគូអនាគតឬដៃគូជីវិត។
សុបិនឃើញម៉ាស៊ីនកិនកាហ្វេ ចង្អុលបង្ហាញពីតម្រូវការបច្ចុប្បន្ននេះ ដូច្នេះត្រូវចេះសង្កេតមើលជុំវិញខ្លួននិងប្រុងប្រយ័ត្នចំពោះសកម្មភាពដែលជ្រើសរើសធ្វើ។ ចំណែកហិរញ្ញវត្ថុអាចនឹងជួបបញ្ហាពីប្រភពខាងក្រៅ ដោយចូលមកនាំយើងទៅវិនិយោគដោយគ្មានទិសដៅ។
បុគ្គលិកជ្រើសរើសកាហ្វេជាមួយថៅកែ ជានិមិត្តសញ្ញានៃភាពតានតឹងកាន់នៅកន្លែងធ្វើការ។ ប្រហែលជាយើងកំពុងតែស្ថិតនៅក្រោមសម្ពាធខ្លាំងពេកឬអាចមានអារម្មណ៍ថាមិនមានការកោតសរសើរ និងគ្មានអ្នកណាទទួលស្គាល់ចំពោះសមិទ្ធផលរបស់យើងជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖dreamlookup

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?