វប្បធម៌ ជំនឿ
យល់សប្តិឃើញឆ្កែខាំ ប្រផ្នូលកុំឱ្យប្រហែស
យល់សប្តិឃើញឆ្កែដេញខាំ
យល់សប្តិនេះ ដាស់តឿនអ្នកឱ្យប្រយ័ត្នពាក្យសម្ដីរបស់ខ្លួន ព្រោះមាត់អាចនាំបញ្ហាធំជាមួយអ្នកដទៃ។

យល់សប្តិឃើញឆ្កែឆ្កួតខាំ
ចូរប្រយ័ត្នត្រូវគេបង្កាច់បង្ខូចទាំងការងារ និងរឿងលុយកាក់ ជាពិសេសគូប្រជែងរកស៊ី។ អ្នកអាចមានមិត្តរួមការងារ ដៃគូអាជីវកម្ម ឬមិត្តភក្តិជិតស្និទ្ធ បង្ខូចឈ្មោះ ដោយព្រោះប្រជែងប្រយោជន៍។ ដូច្នេះមិនថាអ្នកធ្វើអ្វី ឬនិយាយអ្វីក្នុងអំឡុងពេលនេះ ចូរប្រុងប្រយ័ត្ន និងត្រូវរៀនទប់ចិត្តឱ្យនឹង។ បើមិនដូច្នេះទេអាចនឹងមានបញ្ហាដែលធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ និងលុយកាក់។
យល់សប្តិឃើញឆ្កែខាំដៃស្ដាំ
ក្នុងអំឡុងពេលនេះ អ្នកអាចជួបនឹងមនុស្សច្រើនទាំងមនុស្សអាក្រក់ដែលមកស្គាល់ព្រោះតែប្រយោជន៍ និងមនុស្សដែលអ្នកអាចពឹងពាក់បាន។
ចំពោះអ្នកនៅលីវ ប្រសិនឃើញឆ្កែខាំដៃស្ដាំ ក្នុងយល់សប្តិ ក្នុងរយៈពេលនេះអ្នកនឹងមានដំណឹងល្អអំពីគូជីវិត។

យល់សប្តិឃើញឆ្កែខាំដៃឆ្វេង
ជីវិតការងារនឹងមានការផ្លាស់ប្តូរ ប៉ុន្តែលទ្ធផលល្អឬមិនល្អ អាស្រ័យលើអ្នកផ្ទាល់ជាអ្នកចរចារ។ ចំណែកអ្នកនៅលីវ នឹងរកបានមនុស្សដែលខ្លួនពេញចិត្តនៅកន្លែងការងារ។
យល់សប្តិឃើញឆ្កែខាំជើង
អ្នកមានឱកាសធ្វើដំណើរឆ្ងាយ ឬទៅបំពេញការងារនៅបរទេសមួយរយៈ។ រយៈពេលនេះអ្នកនឹងហត់បន្តិច ប៉ុន្តែវានឹងទទួលបានជោគជ័យធំផងដែរ។
យល់សប្តិឃើញឆ្កែខាំអ្នកផ្សេង
ទស្សន៍ទាយថា អ្នកនឹងជួបមនុស្សដែលមានគំនិតដូចគ្នាមិនថាអាជីព ឬជីវិតគូឡើយ។
យល់សប្តិឃើញឆ្កែខាំគ្នា
ក្នុងជីវិតពិត អ្នកគួរប្រយ័ត្នខ្លាំងចំពោះហិរញ្ញវត្ថុផ្ទាល់ខ្លួន ព្រោះអាចមានបញ្ហាថ្លៃចំណាយដែលមិននឹកស្មានដល់ ឬអាចបណ្តាលឱ្យបាត់បង់ទ្រព្យសម្បត្តិច្រើនហួសការរំពឹងទុក។
យល់សប្តិឃើញឆ្កែលិឍជើង
ទស្សន៍ទាយថា សត្រូវនឹងក្លាយទៅជាមិត្ត។ មនុស្សដែលមានការយល់ច្រឡំ នឹងត្រឡប់មកនិយាយ និងយល់ចិត្តគ្នាម្ដងទៀត៕
អត្ថបទ៖ សន្យា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា