វប្បធម៌ ជំនឿ
គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត
ការសុំពរពីវត្ថុសក្ដិសិទ្ធិ ពិតជាបានផលដូចការប៉ងប្រាថ្នា ប្រសិនបើយើងពិតជាតាំងចិត្តបួងសួងពិតមែន នេះបើយោងតាមជំនឿដូនតាខ្មែរ។
ទាក់ទងនឹងការសុំជ័យ ដើម្បីឆាប់ទទួលបានលទ្ធផល និងឆាប់បានជោគជ័យដូចការរំពឹងទុក គ្រូ ណុប នឹងបង្ហាញ ៣ចំណុចខាងក្រោម ៖
សុំរឿងនីមួយៗ ត្រូវឲ្យដាច់ពីគ្នា

នៅពេលធ្វើសេចក្ដីប្រាថ្នានីមួយៗ ត្រូវតែសុំរឿងមួយ មិនថារឿងការងារ ហិរញ្ញវត្ថុ សំណាង ស្នេហា ចូរតាំងចិត្តអធិស្ឋានឲ្យច្បាស់ៗ នោះការបួងសួងនឹងទទួលបានជោគជ័យមិនខានឡើយ។
កុំប្រាថ្នាអ្វីដែលខុស ឬបំពានគេឲ្យសោះ

នៅពេលអ្នកធ្វើសេចក្ដីប្រាថ្នា វាត្រូវតែជាអ្វីមួយដែលមិនខុសច្បាប់ មិនអសីលធម៌ ឬធ្វើឲ្យអ្នកដទៃរងទុក្ខវេទនា ដើម្បីសម្រេចបំណងប្រាថ្នារបស់ខ្លួនឯងឲ្យសោះ។ ការប្រាថ្នា ត្រូវតែរួមបញ្ចូលជាមួយអាកប្បកិរិយាល្អ និងមានការដឹងគុណដល់គ្នា។
ផ្ដល់អាហារឲ្យអ្នកខ្សត់ជាងខ្លួន

នៅពេលប្រាថ្នាចង់បានអ្វីមួយ ការឲ្យទានដោយការសង្គ្រោះអ្នកដទៃ ដូចជាការបរិច្ចាគឈាម ជួយជនក្រីក្រ ឬការសង្គ្រោះសត្វ រួមទាំងការបដិសេធ មិនបរិភោគសាច់ នោះនឹងឆាប់ទទួលបានជោគជ័យមិនខាន៕
គ្រូ ណុប
ចុចអាន៖ទទួលឡានថ្មីចូលមកក្នុងផ្ទះ ម្ចាស់គួរធ្វើបែបនេះ ទើបនាំសិរីសួស្ដី និងសេចក្ដីសុខ
ចុចអាន៖២ វិធី រក្សាចិត្តឲ្យជ្រះថ្លា បានទាំងបុណ្យនិងកុសលព្រមគ្នា ដោយមិនប្រើទ្រព្យ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង