វប្បធម៌ ជំនឿ
យល់សប្តិឃើញលេខឆ្នោត អត្ថន័យមិនល្អទេ!
ជឿថា អ្នកនិយមលេងចាក់កន្ទុយលេខ ឬឆ្នោតផ្សងសំណាង រមែងកាត់លេខឆ្នោត តាមរយៈរូបភាពនៃការយល់សប្តិរៀងៗខ្លួន។ ជាទូទៅ សង្កេតឃើញថា អ្នកខ្លះពេលយល់សប្តិឃើញខ្លួនឯងធ្លាក់ចូលទៅក្នុងទឹក ឬយល់សប្តិថាស្បែកជើងបាត់។ល។ ពួកគាត់អាចបកស្រាយបានជាលេខដើម្បីយកទៅចាក់ឆ្នោត។ ផ្ទុយទៅវិញ ប្រសិនយល់សប្តិឃើញលេខឆ្នោតផ្ទាល់តែម្ដងដូចជា លេខ ២ខ្ទង់ ឬ ៣ខ្ទង់ ជាដើម នេះមិនជាប្រផ្នូលល្អឡើយ។

យល់សប្តិឃើញលេខឆ្នោតច្រើនខ្ទង់
បើសិនយល់សប្តិឃើញលេខឆ្នោតច្រើនខ្ទង់ ហើយមិនចាំជាលេខអ្វីខ្លះ មានន័យថា ហិរញ្ញវត្ថុរបស់អ្នកល្អប្រសើរ អ្នកនឹងមានប្រាក់ចំណូលហូរចូលជានិច្ច។ ប៉ុន្តែចំពោះបញ្ហាគូជីវិត នឹងជួបភាពចម្រូងចម្រាស នាំឱ្យឈឺក្បាលខ្លាំងណាស់។
យល់សប្តិឃើញលេខ ២ខ្ទង់
ទស្សន៍ទាយថា អ្នកត្រូវប្រយ័ត្នចំពោះទំនាក់ទំនងស្នេហា ព្រោះនឹងមានបញ្ហាប្រឈមដាក់គ្នាដូចរងើកភ្លើងបម្រុងនឹងឆេះ។
យល់សប្តិនេះក៏ចង់ប្រាប់ថា អ្នកមិនគួរលេងល្បែងស៊ីសងណាមួយឡើយ ព្រោះអាចនាំរឿងគុកច្រវាក់ ហើយចូរប្រយ័ត្ននឹងការនិយាយស្ដី ជាពិសេសជាមួយមនុស្សជិតដិត។
យល់សប្តិឃើញលេខ ៣ខ្ទង់
ល្បែងស៊ីសងទាំងអស់ ហាមយកខ្លួនបៀតឱ្យសោះ មិនដូច្នេះទេ កុំថាឡើយហិរញ្ញវត្ថុដែលនឹងត្រូវខាតបង់ សូម្បីការងារក៏នឹងជួបបញ្ហា ពិបាកស្រោចស្រង់ណាស់។ ឯស្នេហាវិញក៏មិនគាប់ប្រសើរដែរ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ