វប្បធម៌ ជំនឿ
តើការរក្សាសីល ៥ មានប្រយោជន៍អ្វីខ្លះ ដល់ពុទ្ធសាសនិកខ្មែរគ្រប់គ្នា
សិក្ខាបទទាំង ៥ នេះ ចាត់ទុកជាពាក្យប្រៀនប្រដៅរបស់ពុទ្ធសាសនិកជន ហើយគេជឿថា បើយើងរក្សាសីល៥ឲ្យបានទៀងទាត់ នោះអាចចាត់ទុកថា ជាបុណ្យកុសល និងជាគុណសម្បត្តិផ្សេងៗ ដែលមានឥទ្ធិពលវិជ្ជមានលើយើង ទាំងផ្លូវកាយ ពាក្យសំដី និងផ្លូវចិត្ត។

បន្ថែមពីលើអត្ថប្រយោជន៍នៃសិក្ខាបទទាំ៥ ដែលនាំឲ្យយើងមានទំនួលខុសត្រូវ មានមនសិការ មិនបៀតបៀន និងបង្កបញ្ហាក្ដៅក្រហាយដល់អ្នកដទៃ។ មានមនុស្សជាច្រើនទៀត ក៏មានជំនឿដែរថា កុសលនៃការរក្សាសីល៥ នឹងបានផលនៃប្រយោជន៍សម្រាប់អនាគតកាលផងដែរ។
១ វៀរចាកការសម្លាប់ (បាណាតិបាតា)
គេជឿជាក់ថា ពេលកើតមកនឹងមានសុខភាពល្អ អាយុវែង មិនមានគ្រោះថ្នាក់ណាដែលនាំឲ្យមានរបួស ឬស្លាប់មុនអាយុឡើយ។
២ វៀរចាកការលួច (អទិន្នាទានា)
មានជំនឿថា ពេលកើតមកនឹងពោរពេញដោយទ្រព្យសម្បត្តិ លុយកាក់ និងការជួញដូរ មានទ្រព្យសម្បត្តិហូរហៀរ។ ទៅអនាគតកាល អ្នកមិនជួបគ្រោះមហន្តរាយផ្សេងៗ ទាំងភ្លើងឆេះ ខ្យល់ព្យុះបកគួច ចោរឆក់ឬលួចឡើយ។
៣ វៀរចាកការប្រព្រឹត្តខុសផ្លូវភេទ (កាមេសុមិច្ឆាចារា)
យោងតាមជំនឿគេជឿថា ពេលកើតមកនឹងបានជួបស្នេហាល្អ មានកូនល្អចេះដឹងគុណឪពុកម្ដាយ នាំកិត្តិនាម លើកមុខមាត់ដល់គ្រួសារ ជាពិសេសនឹងធ្វើចិត្តចិត្តស្ងប់។
៤ វៀរចាកការនិយាយកុហក(មុសាវាទា)
ជឿជាក់ថា ពេលកើតមកនឹងក្លាយជាមនុស្សដែលមានសំឡេងពិរោះ ជាមនុស្សមានចំណេះដឹង មានការគិតល្អ ចេះយល់ថាសមហេតុផល មានប្រាជ្ញាក្នុងការចរចា អ្វីដែលអ្នកនិយាយ នរណាក៏ជឿជាក់។
៥ វៀរចាកការផឹកគ្រឿងស្រវឹង (សុរាមេរយមជ្ជប្បមាទដ្ឋានា )
គេមានជំនឿជឿថា ពេលកើតមក នោះនឹងក្លាយជាមនុស្សឆ្លាត មានគំនិតដ៏អស្ចារ្យ មិនងាយភ្លេចអ្វីងាយៗឡើយ៕
គ្រូ ណុប
ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត
ចុចអាន៖២ វិធី រក្សាចិត្តឲ្យជ្រះថ្លា បានទាំងបុណ្យនិងកុសលព្រមគ្នា ដោយមិនប្រើទ្រព្យ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា