វប្បធម៌ ជំនឿ
ច្បាប់កម្មផលនៃស្នេហា ៦ ប្រភេទ តែងកើតលើបុគ្គលគ្រប់ៗរូប
ជារឿយៗអ្នកតែងតែខូចចិត្តនឹងរឿងស្នេហាដដែលៗ ឬបែកបាក់គ្នាដោយមិនបានលាមួយម៉ាត់សោះ។ បើគិតតាមជំនឿ នេះគឺដោយសារតែកម្មផលស្នេហា ដែលកើតចេញពីសកម្មភាពក្នុងជីវិតអតីតកាល ឬបានធ្វើក្នុងជីវិតនេះ ដោយមិនដឹងខ្លួន។
ថ្ងៃនេះ គ្រូ ណុប ចង់មកចែករំលែកពីកម្មផលស្នេហា “អំពើដ៏ធ្ងន់ទាំង ៦នៃសេចក្តីស្រឡាញ់” និងវិធីដោះស្រាយ ហើយបង្វែរជោគវាសនាអាក្រក់នោះ ទៅជាល្អវិញ។
១ រងទុក្ខពីស្នេហាតែម្ខាង សឹងមិនលោះពេល បើអ្នកធ្លាប់គិតសងសឹក ឬជេរអ្នកដែលធ្លាប់លួចស្រលាញ់ទេ? បើមាននោះកម្មបានធ្វើបាបមកវិញ ដោយបុគ្គលដែលយើងស្រលាញ់នោះ គេនៅតែមិនដឹងអ្វីទាំងអស់ ហើយឲ្យជីវិតយើងឈឺចាប់ ដោយលួចស្រលាញ់គេតែម្ខាង។ វិធីកាត់បន្ថយកម្មផល បើយើងដឹងហើយថា ផលកម្មកើតចេញពីអ្វីដែលយើងធ្លាប់គិតអាក្រក់ចំពោះបុគ្គលនោះ។ ចូរយើងទទួលថា វាគ្រាន់តែជាកម្មផលចាស់ ហើយបួងសួងសុំការអភ័យទោសពីគាត់។ រួចធ្វើបុណ្យ ហើយឧទ្ទិសកម្មប្រភេទនេះ ដែលកើតឡើងដោយចិត្តរបស់យើងផ្ទាល់ ហើយត្រូវតែព្យាយាមបញ្ចប់ដោយចិត្តខ្លួនឯង។
២ បាត់បង់មនុស្សដែលយើងស្រលាញ់ (បែកគ្នារហូតព្រោះស្លាប់) មនុស្សជាទីស្រឡាញ់របស់យើង បានប្រព្រឹត្តអំពើធ្ងន់ធ្ងរ ដោយសម្លាប់ជីវិតអ្នកដទៃ ឬសត្វដែលស្រឡាញ់គ្នា។ ខ្លួនយើងផ្ទាល់ ទោះបីមិនមែនជាអ្នកប្រព្រឹត្តក៏ដោយ អាចជាអ្នកសមគំនិត ។ ដូច្នេះក្នុងជីវិតនេះ នៅពេលដែលមនុស្សជាទីស្រឡាញ់របស់យើងស្លាប់ យើងបានទទួលការសោកស្ដាយ និងទុក្ខព្រួយនៃការចាកចេញរបស់គាត់។ វិធីកាត់បន្ថយកម្មផល ត្រូវធ្វើបុណ្យដើម្បីរំដោះជីវិតសត្វ ដែលហៀបនឹងត្រូវគេសម្លាប់ ដូចជាការប្រោសជីវិតគោក្របី ឬទៅទិញកូនត្រីនៅផ្សារដែលជិតត្រូវគេសម្លាប់ធ្វើម្ហូប។ អនុញ្ញាតឲ្យសត្វទាំងនោះត្រលប់ទៅជីវិតធម្មជាតិវិញ ឬមិនបរិភោគសាច់រយៈពេល ៣ ខែ។ បើពិបាកធ្វើ អាចចាប់ផ្ដើមពីការហូបសត្វតូចៗដូចជា បង្គា ខ្យង ត្រីតូចៗ ពងមាន់ជាដើម ហើយឈប់ហូបសត្វធំៗដូចជា មាន់ ជ្រូក គោ ក្របី ហើយបួងសួងសុំសេចក្តីមេត្តាដល់សត្វទាំងឡាយ។ ទាំងមនុស្សដែលយើងស្រលាញ់ អ្នកដែលបានចាកចេញ រាប់បញ្ចូលទាំងកម្មផលរបស់យើងដោយធ្វើបានបុណ្យដូចជា ប្រគេនចង្ហាន់ព្រះសង្ឃ ធ្វើបុណ្យជាមួយកុមារកំព្រា ឬជនពិការជាដើម។
៣ ទទួលបានដៃគូជីវិតមិនល្អ អាចមកពីយើងបានបង្កឡើងក្នុងអតីតកាល ធ្លាប់វាយដំ ឬធ្វើបាបគ្នាពីមុនមក ឬប្រហែលបានធ្វើរឿងអាក្រក់ជាមួយគ្នា។ ក្នុងករណីមួយទៀតអាចមកពីចាប់រំលោភ ឬសម្លាប់គាត់ ឬក្នុងករណីមួយទៀតប្រហែលជាមានជម្លោះដែលធ្វើឲ្យគាត់ចងចិត្តសងសឹកដោយយើងមិនបានដឹងពីកម្មផលបែបនេះទេ ប្តីឬប្រពន្ធអាចនឹងល្អពីដំបូង ឬអាចអាក្រក់នៅពេលដំបូង ប៉ុន្តែនៅទីបំផុត វានឹងធ្វើឲ្យយើងរងទុក្ខ។ ព្រោះមិនមែនជាដៃគូពិត ឬដៃគូសក្តិសម ប៉ុន្តែជាគូកម្មដែលត្រូវកើតមកដើម្បីសងគុណគ្នា។ វិធីកាត់បន្ថយកម្មផល ត្រូវអញ្ជើញគ្នាទៅធ្វើបុណ្យ ឬព្យាយាមធ្វើអំពើល្អជាមួយគាត់។ សូមបង្ហាញសេចក្ដីមេត្តាដល់គាត់ ហើយបួងសួងឲ្យគាត់បានជួបរឿងល្អ មានសុភមង្គល និងប្រែចិត្ត។
៤ ប្តីឬប្រពន្ធ មានសាហាយ បុព្វហេតុនៃកម្មនេះ កើតចេញពីជីវិតអតីតកាល និងបច្ចុប្បន្នកាល ដោយបំពានលើសិក្ខាបទទី៣ គឺការរួមភេទជាមួយបុគ្គលមានម្ចាស់ ឬការប្រព្រឹត្តខុស ដូចជាការមានទំនាក់ទំនងផ្លូវភេទជាមួយកុមារ ប្រពន្ធ ឬប្តីរបស់អ្នកដទៃ ដោយបង្កការបែកបាក់គ្រួសារអ្នកដ៏ទៃ ឬអាចមកពីយើងមានម្ចាស់ ប៉ុន្តែបានធ្វើខុសជាមួយមនុស្សជាទីស្រឡាញ់ ឬអាចចាប់រំលោភគាត់ ឬធ្លាប់បន់ស្រន់ជាមួយគ្នា ថាតើអ្នកចង់រស់នៅជាមួយគ្នាប៉ុន្មានជាតិ? វិធីកាត់បន្ថយកម្មផល ព្យាយាមនៅឲ្យឆ្ងាយពីស្ថានភាពដដែល និងបន្តធ្វើបុណ្យដោយប្រគេនវត្ថុមួយគូ ដូចជា ស្បែកជើង ទង់មួយគូ ទៀនមួយគូ ថូមួយជាដើម ឬធ្វើបុណ្យឧទ្ទិសកុសលនិងមេត្តាដល់អំពើបាបដែលបានប្រព្រឹត្តខុសនឹងគ្នា ហើយសុំការអភ័យទោសរាល់ពេលធ្វើ។
៥ កម្មត្រូវបែកពីគូជីវិត (គូស្នេហ៍នៅរស់) បុព្វហេតុនៃកម្ម គឺមកពីកាលពីមុន យើងធ្លាប់យកកូន/ប្រពន្ធអ្នកដ៏ទៃ ឬមានគម្រោងញុះញង់ មនុស្សស្រលាញ់គ្នាឲ្យបែកគ្នា កម្មផលបែបនេះកើតឡើងដោយសារយើង និងមនុស្សជាទីស្រឡាញ់របស់យើង ប្រហែលជាធ្លាប់ធ្វើជាមួយគ្នាក្នុងជីវិតពីមុន ឬប្រហែលជាធ្វើតែម្នាក់ឯង។ ភាគីម្ខាងទៀតឃុបឃិត ធ្វើឲ្យអ្នកទាំងពីរឃ្លាតឆ្ងាយពីគ្នាក្នុងជីវិតនេះ។ គ្មានផ្លូវវិលមករកស្នេហាវិញទេ ឬនៅតែស្រលាញ់គ្នា តែមិនអាចនៅជាមួយគ្នាបាន។ វិធីកាត់បន្ថយកម្មផល ត្រូវតែស៊ូទ្រាំនឹងកម្មផលដែលបានកើតឡើង ព្រោះបាបកម្មដែលបានធ្វើច្រើនហើយ បុណ្យដែលបានធ្វើនោះ មិនងាយបណ្ដេញបាបចេញបានឡើយ ។ ប៉ុន្តែអាចកាត់បន្ថយកម្មផល ដោយការសាងកុសល ក្នុងជីវិតនេះអាចនឹងមានឱកាសដែលកម្មនៅទីនេះនឹងរលត់ទៅ មិនបានបន្តទៅកាន់ជីវិតក្រោយទៀតឡើយ ។ ផ្ដោតលើការធ្វើបុណ្យ ដែលជំរុញឲ្យមានការផ្សះផ្សា ដូចជាផ្ដល់អាហារថ្ងៃដល់កុមារកំព្រា។ ក្រោយពីធ្វើបុណ្យហើយ សូត្រធម៌សុំការអធ្យាស្រ័យ ការធ្វើបុណ្យ ចែកបុណ្យដល់មនុស្សដែលយើងស្រឡាញ់ជាញឹកញាប់ ដើម្បីធ្វើឲ្យជីវិតរបស់គាត់រីករាយ និងលះបង់ខ្លួនធ្វើបុណ្យ ដើម្បីប្រយោជន៍សាធារណៈផងដែរ។
៦ ឈឺចាប់ព្រោះមនុស្សដែលខ្លួនស្រឡាញ់ញឹកញាប់ បុព្វហេតុនៃកម្មផល បង្កឡើងដោយជីវិតអតីតកាលអាចមានជម្លោះជាមួយមនុស្សជាច្រើន ឬធ្លាប់ធ្វើទារុណកម្ម របួសរាងកាយរបស់អ្នកដទៃ ធ្វើឲ្យជាតិនេះរងទុក្ខ កម្មប្រភេទនេះរួមផ្សំនឹងការឈឺចាប់។ វិធីកាត់បន្ថយកម្មផល អត់ធ្មត់ ដើម្បីបួងសួងសុំការអភ័យដល់គ្នា និងសុំកុសលដែលខ្លួនបានធ្វើ ឬអ្នកស្រឡាញ់ដែលធ្វើបាបអ្នករាល់គ្នាសូមឲ្យពួកគេបានសប្បាយ។ ធ្វើកុសលដោយការជួយគ្រូពេទ្យផ្សេងៗ មិនថាដោយទ្រព្យសម្បត្តិ ឬកម្លាំងកាយ ឬការបរិច្ចាកឈាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់មនុស្សគ្រប់រូប មនុស្សដែលមានកម្មផលនឹងគ្នាពីជាតិមុន៕
គ្រូ ណុប
ចុចអាន៖ទម្លាប់ចាយលុយអស់ៗគ្មានសល់ តាមជំនឿ អាចមកពីកម្មផលចាស់ៗពីអតីតជាតិ
ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ