វប្បធម៌ ជំនឿ
លែងត្រីប្រភេទណា កុំហូបត្រីនោះ ព្រោះបាបខ្លាំងណាស់ តើនេះជាជំនឿពិតទេ?
ការលែងត្រីជាវិធីធ្វើបុណ្យមួយផ្សេងទៀត និងជាការអាណិតដល់សត្វហៀបនឹងស្លាប់ ជាពិសេសបុណ្យនោះ នឹងត្រលប់មកយើងវិញ ហើយជួយធ្វើឲ្យជីវិត កាន់តែប្រសើរឡើង មានសុភមង្គលក្នុងគ្រួសារ។
ទន្ទឹមនោះដែរ គេក៏មានជំនឿមួយទៀតថា ការលែងត្រីប្រភេទផ្សេងៗទៀត វានឹងផ្ដល់អត្ថប្រយោជន៍ក្នុងរឿងផ្សេងៗដូចជាការលែងអន្ទង់ ដោយជឿថា នឹងធ្វើឲ្យហិរញ្ញវត្ថុការងារនិងការសិក្សាដំណើរការរលូន គ្មានការរំខាន ការលែងត្រីនឹងជួយឲ្យគូប្រជែង មិនអាចយកឈ្នះលើយើងបាន ជាពិសេសធ្វើឲ្យអ្នកដែលលែង មានសុវត្ថិភាពពីគ្រោះថ្នាក់ផ្សេងៗ។
ប៉ុន្តែ បើនិយាយពីជំនឿលើការលែងត្រី ហើយនោះក៏មានជំនឿដែរ។ បើលែងត្រីប្រភេទណា កុំបរិភោគត្រីប្រភេទនេះ បើហូបទៅមានបាបខ្លាំងណាស់ តើពិតទេ?
វាមិនអាស្រ័យលើប្រភេទត្រី ដែលយើងបានលែងនោះទេ។ នៅពេលដែលយើងប្រមូលផ្ដុំ ដោយសេចក្ដីបរិសុទ្ធទី៣ គឺមិនឃើញ មិនបានស្ដាប់ មិនស្អប់ខ្ពើមរបស់ដែលគេសម្លាប់ ដើម្បីបរិភោគជាអាហារប្រចាំថ្ងៃ។ ពោលគឺមិនសម្លាប់ត្រីរស់ដោយខ្លួនឯង ឬមិនបញ្ជាក់ជាក់លាក់ថា នឹងសម្លាប់ត្រីនេះទេ។ នោះអំពើបាបមិនបានរត់មករកយើងឡើយ!
ការសាងបាប លុះត្រាតែយើងបានធ្វើរឿងឆ្គាំឆ្គងដាក់អ្នកណា ហើយធ្វើមិនដឹងខ្លួន មានគំនិតស្មោកគ្រោកលើគេ និយាយដើម លាបពណ៌គេ ឲ្យក្សិណក្ស័យកេរ្តិ៍ឈ្មោះ។ នោះអាចចាត់ទុកថា ជាបាបធ្ងន់ធ្ងរ ជីវិតមិនសូវជាបានក្ដីសុខដូចគ្រួសារគេ មានតែទុក្ខមកជាប់រហូត។
ទោះយ៉ាងណាក៏ដោយ ទាំងនេះគ្រាន់តែគឺជាជំនឿផ្ទាល់ខ្លួនតែប៉ុណ្ណោះ ហើយក៏អាស្រ័យទៅលើអ្នកដែលមានជំនឿថា គួរជឿបែបណា គួរធ្វើបែបណានោះទេ៕
គ្រូ ណុប
ចុចអាន៖ច្បាប់កម្មផលនៃស្នេហា ៦ ប្រភេទ តែងកើតលើបុគ្គលគ្រប់ៗរូប
ចុចអាន៖សាងបុណ្យដោយវិធី ៣ នេះ នឹងទទួលបានកុសលចម្រើនដល់ខ្លួនឯង និងអ្នកដទៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់