វប្បធម៌ ជំនឿ
បើយល់សប្តិឃើញសត្វឥន្ទ្រី អ្នកនឹងមានអំណាចយ៉ាងរឹងមាំ
បើសិនអ្នកណាម្នាក់គេងលក់ហើយមើលឃើញឥន្ទ្រីក្នុងក្តីសុបិនអាចជាការមកប្រាប់ឱ្យដឹងអំពីភាពថ្លៃថ្នូរនិងមោទកភាពនៃអនាគតដ៏ខ្លីខាងមុខរបស់ខ្លួនគេនោះផ្ទាល់។
អាស្រ័យលើបរិបទនិងចក្ខុវិស័យនៃក្តីសុបិន ចលនាឥន្ទ្រីនោះផង។ ប្រសិនបើឃើញចាប់សត្វឥន្ទ្រីឬដាក់អន្ទាក់ សុបិនចង់មកណែនាំថា សាម៉ីខ្លួនត្រូវមានការយល់ដឹងកាន់តែច្រើនចំពោះអ្នកដទៃ ចេះអោន ចេះចុះចូលខ្លះ។ បើឃើញចិញ្ចឹមឥន្ទ្រី តំណាងឱ្យតម្រូវការពត់បង្វឹកជំនាញបន្ថែមជាមួយអាជីពហើយសម្រួចឆន្ទៈ និងភាពក្លាហានដើម្បីបន្តមានអំណាចនិងសម្រេចភោគផល។
បើឃើញខ្លួនឯងងាកទៅរកសត្វឥន្ទ្រី តំណាងឱ្យការទំនាក់ទំនងជាមួយភាពខាងវិញ្ញាណដែលរឹងមាំលាក់កំបាំងក្នុងខ្លួនហើយប្រើវាចេញមកបង្កើតអំណាច។
សុបិនអំពីឥន្ទ្រីនៅក្នុងផ្ទះឬការិយាល័យ បន្ទប់គេងបង្ហាញថា អ្នកនៅតែមិនទាន់អាចបញ្ចេញអំពីសមត្ថភាពអស់ ជាខ្លួនអ្នកហើយជាមនុស្សដែលអ្នកពិតជាចង់បាននៅឡើយព្រោះត្រូវគេបង្ខាំង។
ការសម្លាប់ឬបាញ់ឥន្ទ្រីដោយកាំភ្លើងក្នុងក្តីសុបិន បង្ហាញពីភាពគ្មានមេត្តា នៅក្នុងមហិច្ឆិតាទម្លាក់គូប្រជែងឬសូម្បីតែអ្នកដែលនៅជុំវិញខ្លួន ដើម្បីសម្រេចគោលដៅរបស់អ្នក។
សុបិនអំពីការបរិភោគសត្វឥន្ទ្រីក្នុងក្តីសុបិនបង្កប់ន័យថា ដើម្បីទទួលបានមោទកភាពទ្រព្យសម្បត្តិនិងឥទ្ធិពលអ្នកត្រូវធ្វើការលើចរិតរឹងមាំនិងមានឥទ្ធិពលមួយដែលត្រូវតែដាច់ណាត់។
រងការវាយប្រហារដោយឥន្ទ្រីក្នុងសុបិនឬត្រូវវាខាំ ជាការព្រមានមួយដែលអ្នកអាចនឹងលិចលង់ ខាតបង់លុយទៅក្នុងការភ្នាល់ការប្រថុយប្រថានឬពេលវេលាដែលព្យាយាមទាំងប្រថុយប្រថាន។ ប្រហែលជាអ្នកកំពុងរៀបចំផែនការកាន់កាប់តួនាទី ឬទិញយកក្រុមហ៊ុន វិនិយោគ ដូរការងារ។ល។ ដែលមានគ្រោះថ្នាក់ ឬបុគ្គលផ្សេងទៀតដែលនឹងប៉ុនប៉ងធ្វើបាបអ្នកក្នុងជីវិតពិត។
សុបិនឃើញឥន្ទ្រីហើរលើមេឃ ក្នុងជីវិតពិតវិញម្ចាស់សុបិន នឹងប្រព្រឹត្ដយ៉ាងស្វាហាប់ក្លាហានជាមួយបំណងប្រាថ្នាខ្ពស់តែត្រូវតែអត់ធ្មត់ដើម្បីរង់ចាំពេលវេលាល្អឥតខ្ចោះនិងវាយប្រហារយកគោលដៅដោយភាពជាក់លាក់។
សុបិនអំពីឥន្ទ្រីដេញតាមបង្ហាញថាអ្នកកំពុងជួបប្រទះបញ្ហាហិរញ្ញវត្ថុនិងការថប់បារម្ភដែលកើតឡើងជាមួយគ្នា។ ជាប្រផ្នូលនៃភាពភ័យខ្លាចគ្រោះមហន្តរាយ បំណុល។ល។
ចំណែកបើសុបិនអំពីឥន្ទ្រីងាប់បង្ហាញថា កិត្តិនាម ភព្វសំណាង និងថាមពលវិជ្ជាជីវៈរបស់អ្នកនឹងត្រូវបានដកហូត។ ប្រផ្នូលសត្វឥន្ទ្រីដែលងាប់អាចទាក់ទងជាមួយមនុស្សម្នាក់ដែលបាត់បង់ការគ្រប់គ្រងនិងអំណាចពីឋានៈសង្គមខ្ពស់របស់ពួកគេ។
សុបិនអំពីឥន្ទ្រីចុះទុំលើយើង មិនថាលើដៃឬស្មាក្នុងក្តីសុបិន ជាសញ្ញាថាសេចក្តីប្រាថ្នាដ៏លើសលុបទាំងឡាយ ក្លាយជាសម្រេចបានងាយៗ ទំនាក់ទំនងល្អប្រសើរជាមួយអ្នកដែលនៅជុំវិញទាំងនៅកន្លែងធ្វើការនិងនៅផ្ទះ។
ចំណែកយល់សប្តិឃើញសត្វឥន្ទ្រីសម្លាប់ពស់បង្ហាញថា មានអ្នកក្បត់នៅជុំវិញម្ចាស់សុបិនក្នុងជីវិតពិត។ ប្រផ្នូលនេះគំរាមកំហែងដល់ឋានានុក្រមការងារដែលអ្នករួមការងារព្យាយាមផ្តួលរំលំតែការប៉ុនប៉ងនោះទំនងជានឹងបរាជ័យ។
រីឯ បើគេងសុបិនឃើញស្លាបឥន្ទ្រីបង្ហាញថាអ្នកនឹងទទួលបានកិត្តិនាមរហ័សមួយ និងទទួលបាននូវហិរញ្ញវត្ថុដែលមានមកជាមួយកិត្តិនាម។ ទោះជាយ៉ាងណាក៏ដោយកិត្តិនាមនេះនឹងមានរយៈពេលខ្លីប៉ុណ្ណោះ។ អ្នកនឹងត្រូវការអភិវឌ្ឍខ្លួនអ្នកនិងរូបភាពរបស់អ្នកឱ្យបានពេញលេញដើម្បីទទួលបានឥទ្ធិពលយូរអង្វែងពីភព្វសំណាងនេះ។
ជាសរុបមកវិញ ឥន្ទ្រីក្នុងសុបិន ជាប្រផ្នូលល្អ ដែលបង្ហាញពីរូបភាពនិងភាពក្លាហានក្នុងសង្គមមរបស់ម្ចាស់សុបិន។ បំណងប្រាថ្នាគេនឹងរីកចម្រើន៕
គ្រូ ឯម
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ