វប្បធម៌ ជំនឿ
សុបិនឃើញក្រណាត់ តំណាងឱ្យវដ្ត និងលំនាំបន្តនៃជីវិតទៅមុខរបស់យើង!
ជាឧទាហរណ៍ ក្រណាត់ការ៉ូឬចតុកោណ បង្ហាញពីអនាគតកាលមួយដែលមានហិរញ្ញវត្ថុថេរ។ ក្រណាត់ដែលរហែកឬមានស្នាមប្រេះស្រាំ គឺជានិមិត្តរូបនៃអ្វីមួយដែលនឹងដាច់ពីគ្នា បាត់បង់ការងារឬលែងលះ ឬទៅឆ្ងាយប៉ុន្តែអ្នកនៅតែមានឱកាសដើម្បីបញ្ឈប់វាបាន។

សុបិននៃក្រណាត់ស្អាតៗ Luxury ជានិមិត្តរូបថា អ្នកកំពុងតុបតែង ពង្រឹង និងធ្វើឱ្យជីវិតឱ្យមានសភាពប្រណីត ស្រស់ស្អាតតាមដែល អាចធ្វើបានជាមួយនឹងវត្ថុធាតុដើមខ្លួនឯង។
ក្រណាត់ខ្មៅក៏អាចជានិមិត្តរូប ដែលយើងចង់បិទបាំងអ្វីមួយដែល ចង់លាក់ ដូចជាការប្រឌិតបំភាន់ការពិត។
ការបកស្រាយសុបិនក្រណាត់ ដែលមានការឌីសាញថ្លៃៗ ជាប្រផ្នូលនៃបុណ្យវាសនារុងរឿង និងអនាគតប្រសើរឡើង។ ករណីមើលឃើញក្រណាត់នៅក្នុងសុបិនជាបំណែកៗ ជីវិតរបស់អ្នកនិងស្មុគស្មាញ មិនសូវបានគ្រប់គ្រាន់ ខ្វះលិចកើតមុខក្រោយ។ ក្រណាត់គ្រើមរដុប អាចបង្ហាញពីការលំបាក រីឯក្រណាត់រលោងទន់ល្មៃ បង្ហាញថាអនាគតនឹងមានផាសុកភាពឡើងៗ។ ការមើលឃើញក្រណាត់ដែលត្រូវបានដេរប៉ះតំណរក្នុងសុបិន បង្ហាញថា យើងប្រហែលជាមានកំហុសត្រូវការកែកុនខ្លះ។
សុបិនកំពុងតែជ្រើសរើសក្រណាត់អាចតំណាងឱ្យ គុណភាព និងទិដ្ឋភាពផ្សេងៗនៃជីវិត ដែលអ្នកអាចនឹងទទួលបានដំណឹងរីករាយ។

តើសុបិននៃក្រណាត់ផ្កាមានន័យយ៉ាងណា? តើវាល្អទេក្នុងការសុបិនអំពីក្រណាត់ផ្កា? ការសុបិនអំពីក្រណាត់ផ្កាមានឥទ្ធិពល និងប្រតិកម្មជាក់ស្តែង ក៏ដូចជាការស្រមើលស្រមៃរបស់អ្នកសុបិនផងដែរ។
បើជាសុបិនឃើញក្រណាត់ផ្កា ជាទូទៅបំផុតវាជា ប្រផ្នូលដ៏សែនល្អ សន្យាឬបង្ហាញមុនពីដំណើរជីវិតនឹងសប្បាយរីករាយទៅមុខ។
បុរសនិងស្ត្រីណាដែលមិនទាន់រៀបការ បើបានជាសុបិនឃើញក្រណាត់ផ្កា ពួកគេនឹងរកឃើញគូពិតក្នុងពេលឆាប់ៗ។ ចំណែកអ្នកដែលរៀបការហើយ ពេលសុបិនឃើញក្រណាត់ផ្កាជាសញ្ញានៃការសម្រាលបានកូនប្រុស។
ក្នុងប្រពៃណីចិន ការយល់សប្តិឃើញក្រណាត់ដែលមានរីបផ្កា បង្ហាញថា តទៅ ម្ចាស់សុបិននេះ ចេះដោះស្រាយជាមួយអ្នកដទៃ ដោយចិត្តស្លូតបូត និងបរិសុទ្ធ ជីវិតនឹងប្រសើរឡើង ដោយអាចទទួលបានការជឿទុកចិត្តពីមនុស្សកាន់តែច្រើនឡើងៗក្នុងអាជីព នឹងទទួលបាននូវកេរ៍ឈ្មោះ ផលលាភកាន់តែធំឡើងៗជាប្រយោជន៍ដល់ជីវិត។ ស្ត្រីសុបិនឃើញ ក្រណាត់ផ្កា មានន័យថាគុណភាព ប្រកួតប្រជែងរបស់យើង ក្នុងអាជីពគឺខ្ពស់ណាស់ ជាកម្រិតប្រកួតប្រជែងដែលនាំឱ្យអ្នកឱ្យក្លាយជាស្ត្រីដ៏រឹងមាំហើយ មនុស្សជាច្រើនមិនអាចប្រៀបផ្ទឹមបាន ជាហេតុផលចម្បងដែលធ្វើឱ្យអ្នកដ៏ទៃជឿជាក់លើអ្នក។

រីឯបើថា បុរសសុបិនឃើញក្រណាត់ផ្កាដែរ នឹងមានភាពរីកចម្រើនជាក់ស្តែងក្នុងអាជីព ហើយអាចទទួលបានមុខតំណែងធំថ្មី កម្រៃជើងសារឬចំណូលខ្ពស់ជា អ្នកជុំវិញខ្លួន៕
គ្រូ ឯម
ចុចអាន៖គេងយល់សប្ដិឃើញមនុស្សប្រុសគ្មានក្បាល ឬខ្លួនឯង ហេតុភេទបញ្ជាក់យ៉ាងនេះឯង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?