វប្បធម៌ ជំនឿ
លិខិតឆ្លងដែន ជានិមិត្តសញ្ញាថា ការធ្វើដំណើរនឹងក្លាយទៅជាការពិតឆាប់ៗនេះ
ជាញឹកញាប់ លិខិតឆ្លងដែនអាចបង្ហាញពីការធ្វើដំណើរ ការរុករកកន្លែងថ្មី ឬសូម្បីតែការស្វែងរកសន្តិភាពនៃចិត្ត។ នៅពេលដែលយើងសុបិនអំពីលិខិតឆ្លងដែន ដែលមានឈ្មោះរបស់យើងនៅលើ បំណងប្រាថ្នាណាមួយសម្រាប់ការធ្វើដំណើរទៅបរទេសមិនមែនគ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះទេ ប៉ុន្តែ អាចសម្រេចបាន ចំពោះមុខខ្ញុំ បានន័យថា សុបិននឹងក្លាយជាការពិត!

សុបិនអំពីលិខិតឆ្លងដែន តំណាងឱ្យអត្តសញ្ញាណ និងប្រវត្តិផ្ទាល់ខ្លួន ថែមអាចតំណាងឱ្យសមត្ថភាព ឬការត្រៀមខ្លួនសម្រាប់ការធ្វើដំណើរដែលនឹងមកជាមួយ ការសិក្សា ឬ សេរីភាពកម្សាន្តឆ្លងប្រទេស។
ពេលខ្លះវាមានន័យផងដែរថា អ្នកកាន់ កំពុងព្យាយាមស្វែងរកអត្តសញ្ញាណថ្មី និងកន្លែងដែលច្បាស់លាស់មួយមកក្នុងជីវិត។ អ្នកសុបិនប្រហែលជាកំពុងខិតទៅជិតចំណុចផ្លាស់ប្តូរសំខាន់ៗមួយដូចជា ការចេញពីសាលា ឬផ្លាស់ពីផ្ទះ ឬទៅកន្លែងណាមួយជាលើកដំបូង!
នៅក្នុងសុបិន លិខិតឆ្លងដែនអាចមានន័យមួយក្នុងចំណោមបីយ៉ាង៖
១ តំណាងឱ្យអត្តសញ្ញាណផ្ទាល់ខ្លួនរបស់អ្នក និងភាពជាកម្មសិទ្ធិ
២ អំពីការធ្វើដំណើរ ដូចជាការទៅវិស្សមកាល ឬការធ្វើដំណើរការងារ
៣ ការទៅជួបសមាជិកវិញបន្ទាប់ពីឃ្លាតឆ្ងាយពួកគេ

លិខិតឆ្លងដែនអាចត្រូវបានយើងឃើញក្នុងសភាពខុសគ្នាពេលយល់សប្តិ។ សុបិនអំពីការទទួលបានលិខិតឆ្លងដែន ការបោះត្រាលើលិខិតឆ្លងដែនតំណាងឱ្យការយល់ព្រម ឬទទួលបានវីសា ឬសញ្ញានៃត្រា ឬហត្ថលេខារបស់នរណាម្នាក់ដែលមានន័យថា ហៀបនឹងជោគជ័យលើសំណើរធ្វើដំណើរហើយ មិនថាជាពេលវិស្សមកាល ឬប្រាក់សម្រាប់ដំឡើងប្រាក់ខែនោះទេ។ សុបិននេះបង្ហាញទៀតដែរថា មិនយូរប៉ុន្មាន យើងនឹងមានការអនុញ្ញាតមួយ ពីឥស្សរជនដូចជាចៅហ្វាយដើម្បីធ្វើផែនការត្រេចចរឆ្ងាយយ៉ាងរំភើប។
បើសុបិនអំពីការដាក់ពាក្យសុំទិដ្ឋាការឆ្លងដែនអន្តរជាតិ បង្ហាញពីការធ្វើដំណើរជិតមកដល់។ អ្នកប្រហែលជាកំពុងរៀបចំសម្រាប់លទ្ធភាពនៃការផ្លាស់ប្តូរទីតាំង តំបន់ទីក្រុងថ្មីៗដើម្បីរស់នៅ ផ្លាស់ប្តូរមួយចំនួនដែលប៉ុនប៉ងនិងបានសម្រេច។ សុបិននេះក៏អាចនាំទៅរកឱកាសថ្មីៗដែរជាបទពិសោធន៍ផ្លាស់ប្តូរជីវិតទាំងស្រុងផងដែរ។
បើសុបិនឃើញលិខិតឆ្លងដែនថ្មីជានិមិត្តរូបនៃការចាប់ផ្តើមថ្មី ដែលយើងនឹង ចាប់ផ្តើមដំណើរផ្សងព្រេងដ៏គួរឱ្យរំភើបដោយគ្មានដែនកំណត់ ឬការដាក់កម្រិត មិនអនុញ្ញាតឱ្យបន្ទុកអតីតកាល ធ្វើឱ្យជីវិតគាំងឬ ធ្លាក់ចុះទៀតទេ។ ក្តីសុបិននេះ បង្ហាញថាពីការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលយកជំពូកបន្ទាប់នៃជីវិតមិន ដែលមានពីមុនមក។ ជាការផ្សងព្រេងពេញដោយសុភមង្គលដែលកំពុងរង់ចាំយើង ។
រីឯសុបិនអំពីការប្រញាប់ប្រញាល់ទៅអាកាសយានដ្ឋាន គឺជាភស្តុតាងនៃការ ប្តេជ្ញាចិត្តក្នុងជីវិតពិតជាប្រផ្នូលថាអ្នកកំពុងឆ្លងកាត់ការផ្លាស់ប្តូរមួយចំនួន និង ដល់ពេលដែលត្រូវបោះបង់ចោលអតីតកាល ហើយបន្តទៅមុខទៀត។ ការប្រញាប់ប្រញាល់ទៅអាកាសយានដ្ឋានជាសញ្ញានៃការស្តារឡើងវិញ និងការដោះស្រាយបញ្ហាជីវិតបានគ្រប់យ៉ាង។
ម្ចាស់សុបិន នឹងមានភាពក្លាហានដោយការឈរលើជំនឿរបស់ខ្លួនឯងផ្ទាល់។ សុបិននេះក៏បង្ហាញថា ដល់ពេលដែលត្រូវចាត់វិធានការហើយ ដោយប្រើភាពរឹងមាំនិងថាមពលដែលដឹកនាំជីវិតពិតយើងយ៉ាងល្អនាំ ទៅរកភាពរុងរឿង។ សុបិននៃការប្រញាប់ប្រញាល់ធម្មតា ឬការប្រញាប់ប្រញាល់ទៅអាកាសយានដ្ឋាននៅក្នុងសុបិន ជាសញ្ញាប្រាប់ថា នៅក្នុងជីវិតពិតអ្នករស់នៅដោយឧត្តមគតិ ដើម្បីឈានទៅមុខក្នុងជីវិតនេះលឿនជាងការរំពឹងទុក។
ប្រសិនសុបិនឃើញកំពុងកាន់លិខិតឆ្លងដែនក្នុងដៃ បង្ហាញពីបំណងប្រាថ្នាសម្រាកលម្ហែ អារម្មណ៍ រំភើបអំពីអ្វីមួយ ស្រស់ស្អាត និងសំណាងល្អ។

ការក្តាប់លិខិតឆ្លងដែន គឺជាសារមួយ អាយុវែង និងបន្តដំណើរជីវិតដែច្បាស់លាស់ មានសេរីភាព និងគ្មានអ្នកណារារាំងបាន ជានិមិត្តសញ្ញា ខាងវិញ្ញាណនៃ សន្តិភាពផ្លូវចិត្ត និងជោគជ័យ។ ជាប្រផ្នូលផងដែរថា ក្នុងជីវិតពិតយើងអាចគ្រប់គ្រងលើទិដ្ឋភាពផ្សេងៗ សម្រាប់ភាពរុងរឿងនិងភាពសម្បូរបែប។ ជួនកាលជារង្វាន់ ឬការទទួលស្គាល់ពីការខិតខំប្រឹងប្រែងក្នុងអាជីព។ សុបិនក្តាប់កាន់លិខិតឆ្លងដែនគឺជាប្រផ្នូល សម្រាប់ភាពរុងរឿងនិងការសំរេចបាននូវបំណងប្រាថ្នាដែល មិនទាន់រួចរាល់។ អារម្មណ៍ថាត្រូវបានការពារ។ល។
គ្រូ ឯម
ចុចអាន៖គេងយល់សប្ដិឃើញមនុស្សប្រុសគ្មានក្បាល ឬខ្លួនឯង ហេតុភេទបញ្ជាក់យ៉ាងនេះឯង
ចុចអាន៖សុបិនឃើញក្រណាត់ តំណាងឱ្យវដ្ត និងលំនាំបន្តនៃជីវិតទៅមុខរបស់យើង!

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?