Connect with us

វប្បធម៌ ជំនឿ

ជំនឿ ៣ ម្ចាស់អាជីកម្មគួរតែធ្វើ ដើម្បីហៅភ្ញៀវ និងលុយកាក់ចូលមកហាង

បានផុស

នៅ

ប្រសិនបើអ្នកជាបុគ្គលធ្វើជំនួញជួញដូរ មិនថាក្រៅបណ្តាញ ឬតាមអ៊ីនធឺណិត ប្រាកដជា​ចង់ឲ្យ​ការជួញដូរ​មាន​ប្រសិទ្ធភាព លក់អស់ៗ​គ្មាន​សល់​ស្តុក ហើយចំណេញថែមទៀត។

​ទន្ទឹមនេះ គ្រូ ណុប មានវិធី ៣ យ៉ាង យោងតាមជំនឿខ្មែរ គឺតែងទម្លាប់ធ្វើ ដើម្បីហៅ​ទ្រព្យ​​ ការធ្វើអាជីវកម្មប្រកបដោយរលូន គ្មានឧសគ្គអ្វីមករារាំងឡើយ។

១ បន់ស្រន់ រក្សា​សិក្ខាបទ និង​សមាធិ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធីសាស្ត្រ​នេះ​នឹង​ជួយ​អ្នកឲ្យ​ផ្ដោត​អារម្មណ៍ មាន​ការ​លើកទឹកចិត្ត និង​ស្វាហាប់​ចេញពី​ក្នុង​ចិត្ត ដោយ​អំណាច​នៃ​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ​ នឹង​ជួយ​ឲ្យ​​អ្នក​ជួប​តែ​រឿង​ល្អៗ​ចូល​មក​ក្នុង​ជីវិត។ ពេល​សូត្រ​ធម៌ ត្រូវ​គិត​ពី​រូបព្រះពុទ្ធ ឬ​ព្រះសង្ឃ ដែល​យើង​គោរព ជា​និមិត្ត​ដែល​នៅ​ជាប់ ទាក់ទាញ និង​បួងសួង​ដោយ​ផ្ចង់​ស្មារតី ​ហើយ​អ្នក​នឹង​ឃើញ​លទ្ធផល​យ៉ាង​ឆាប់រហ័ស។

២ ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ

ការ​ឲ្យ​ទាន​​​ គឺ​ជា​បុណ្យ​មួយ​ប្រភេទ​ ដែល​អាច​ឲ្យ​វាសនា​របស់អ្នក ទទួល​បាន​ទ្រព្យ​សម្បត្តិ​ និងលុយកាក់ហូរចូលមក។ ជាពិសេស មិនឲ្យយើងជួបភាព​អត់​ឃ្លាន មិន​រង​ទុក្ខ​លំបាក មាន​បាយ​ហូប មាន​ជីវភាព​ធូរធារដូចគេឯង។

៣ ដឹងគុណ​ឪពុកម្ដាយ​ និង​ចិញ្ចឹម​លោក​ឲ្យ​មាន​សុភមង្គល

បុណ្យ​កុសល​ដែល​មាតាបិតា​ធ្វើ ឬ​បុគ្គល​ដែល​ប្រកប​ដោយ​សេចក្ដី​សុខ សេចក្ដី​ត្រេកអរ កាយ និង​ចិត្ត​ស្ងប់ រមែង​បាន​ផល​ល្អ ធ្វើឲ្យ​ជីវិត​មាន​ភាព​រុងរឿង ប្រសិនបើជួប​បញ្ហា នោះនឹង​​ឆ្លង​ផុត​ពី​បញ្ហា​ទាំង​នោះ​ បាន​យ៉ាង​ល្អ៕

គ្រូ ណុប

ចុចអាន៖គន្លឹះ ៣ យ៉ាង ជួយឲ្យបំណងប្រាថ្នាដែលបួងសួង កាន់តែជោគជ័យ និងឆាប់បានដូចការគិត

ចុចអាន៖តើការរក្សាសីល ៥ មានប្រយោជន៍អ្វីខ្លះ ដល់ពុទ្ធសាសនិកខ្មែរគ្រប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម