វប្បធម៌ ជំនឿ
ត្រណមអ្នកដើរព្រៃ បើមិនចង់ជួបរឿងអ្វីមិនល្អ
ព្រៃភ្នំ ជាតំបន់ពោរពេញដោយរុក្ខជាតិ ព្រៃឈើ ជាជម្រកហ្វូងសត្វនានា ដែលមិនសូវមានប្រជាពលរដ្ឋប្រមូលផ្ដុំរស់នៅ។ បច្ចុប្បន្នសម្រស់ធម្មជាតិដែលធ្លាប់តែនៅដាច់ឆ្ងាយនោះ កំពុងទាក់ទាញមហាជន ឬទេសចរផ្ទៃក្នុង ពិសេសអ្នករស់នៅរាជធានី និងទីប្រជុំជន ឱ្យទៅលម្ហែកម្សាន្ត គេងបោះតង់ ពីមួយយប់ បីយប់ ឬច្រើនជាងនេះក៏មាន។
លោក គុណ អ្នកនាំភ្ញៀវដើរព្រៃ តំបន់ភ្នំខ្នងក្រពើ ខ្នងផ្សារ ខេត្តកំពង់ស្ពឺ បានឱ្យ “កម្ពុជាថ្មី” ដឹងថា ទេសចរនិយមដើរព្រៃកាន់តែសម្បូរ ដែលភាគច្រើនជាយុវជន។ ពួកគេភាគច្រើន ចូលចិត្តចង់ដឹងចង់លឺ ចូលចិត្តសប្បាយ ដែលជួនកាលរហូតដល់និយាយលេងសើច និងបង្អាប់គ្នាជ្រុល ដែលនេះជាត្រណមសម្រាប់អ្នកដើរព្រៃ មិនត្រូវធ្វើ។
បុរសវ័យជាង ៦០ ឆ្នាំរូបនេះ បញ្ជាក់ថា អ្នកដើរព្រៃ គប្បីប្រកាន់ត្រណមព្រៃ ព្រោះគ្រប់ទីកន្លែងទាំងនោះអាចមានម្ចាស់ថែរក្សា ហើយបើអ្នកណាបំពាន អាចនឹងជួបហេតុភេទអកុសលកើតឡើង។
ត្រណមដែលត្រូវកាន់មានដូចជា៖ ៖
១. មិនត្រូវនិយាយអ្វីផ្តេសផ្តាស ប៉ះពាល់ដល់អ្នកតាព្រៃភ្នំ អ្នកកំបាំង អ្នកសច្ចំ បង់បត់ ឬថាមិនខ្លាច មិនជឿថាមានអស់លោកទាំងនោះជាដើម។ ស្រួលមិនស្រួល យប់មិនទាន់ លោកនឹងបង្ហាញខ្លួនក្នុងរូបមិនល្អឱ្យអ្នកនិយាយនោះឃើញ ឬធ្វើឱ្យង្វេងក្នុងព្រៃ ឬបង្ករំខានមិនឱ្យដេកបាន ឬប្រើសត្វបម្រើកាចសាហាវឱ្យមកយាយីអ្នកនិយាយ ឬធ្វើឱ្យអ្នកនិយាយនោះឈឺ។
២. មិនត្រូវពោលពាក្យប្រមាថកាតទានគ្នាឯង ដែលរួមដំណើរជាមួយ ឬ ជេរប្រទេចដាក់បណ្តាសាដោយប្រើពាក្យ ល្វីង ជូរ ចត់ ដែលនាំឱ្យកើតហេតុការណ៍មិនល្អនោះក្នុងក្រុម ដូចពាក្យចាស់លោកពោលថា មាត់ស៊ីអំបិលប្រហុក។
៣. មិនត្រូវនិយាយពាក្យថា តិចវង្វេងទៅ ប្រយ័ត្នខ្លាខាំ ខ្លាចខ្មោចលង ប្រយ័ត្នឈឺនេះឈឺនោះ ពោលគឺមានសេចក្តីបារម្ភអ្វីក៏ដោយ គេមិនត្រូវនិយាយចេញជាដាច់ខាត ព្រោះអាចនឹងកើតភ្លាមៗតាមមាត់ខ្លួនដែលនិយាយនោះ។
ខាងលើនេះជាទំនៀមទម្លាប់អ្នកស្រុកដែលពួកគាត់តែងប្រណិប័តរហូតមក។ ចំពោះយុវជន ឬអ្នកចង់ដើរព្រៃបច្ចុប្បន្ន ដើម្បីដំណើរកម្សាន្តចូលព្រៃបានសុខសុវត្ថិភាពទាំងទៅទាំងមក គួរតែមានអ្នកស្រុកជាអ្នកនាំផ្លូវដើរព្រៃ ជូនដំណើរ ដោយសារអ្នកទាំងនោះធ្លាប់លុកលុយ មានបទពិសោធន៍ស្នាក់នៅក្នុងព្រៃច្រើន ស្គាល់ផ្លូវ កន្លែងស្អាតៗគួរទៅកម្សាន្ត ស្គាល់ទីតាំងប្រភពទឹកសម្រាប់លេង និងប្រើប្រាស់ ដឹងកន្លែងដែលមិនគួរទៅ ឬមិនត្រូវស្នាក់ ទន្ទឹមពេលពួកគាត់ចេះបាលីតាមអបិយជំនឿដើម្បីបញ្ចៀសបញ្ហាចៃដន្យនានានៅតំបន់ព្រៃភ្នំ៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?