Connect with us

វប្បធម៌ ជំនឿ

តាមជំនឿ បើចង់ចិញ្ចឹមឆ្មា ត្រូវរើសសម្បុរ ទើបអាចចៀសរឿងចង្រៃបាន

បានផុស

នៅ

ការពិតទៅ ការចិញ្ចឹមសត្វឆ្មា ក៏មានទាក់ទិននឹងជំនឿងងឹតយ៉ាងមុតជ្រៅដែរ។ គេជឿថា បើចិញ្ចឹមឆ្មាត្រូវសម្បុរ នឹងនាំមកនូវភាពចម្រុងចម្រើន តែបើខុសវិញអ្នកច្បាស់ជាអន្តរាយមិនខាន។ តើរឿងនេះពិតឬមិនពិត? សូមពិចារណាទាំងអស់គ្នា!

១. ឆ្មាសម្បុរខ្លា

 แมวลายเสือ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិញ្ចឹមឆ្មាប្រភេទនេះ នឹងជួយកម្ចាត់សត្វស្លាប កណ្តុរ ពស់ នៅក្នុងផ្ទះ បានយ៉ាងល្អ។

២. ឆ្មាសម្បុរខ្មៅ

ពពួកឆ្មាសម្បុរខ្មៅ មិនគួរចិញ្ចឹមនៅក្នុងផ្ទះទេ ព្រោះគេជឿថា វាជាឆ្មា​ខ្មោច ​អាច​ធ្វើ​ឲ្យ​ម្ចាស់ និង​គ្រួសារ​ឈឺថ្កាត់។

៣. ឆ្មាសម្បុរមាស

แมวสีทอง

វាជាឆ្មាដ៏ឈ្លាសវៃ ចិញ្ចឹម​ក្នុង​ផ្ទះ​នឹង​មាន​មន្ត​ស្នេហ៍ តែ​ខ្វះ​លាភ​សំណាង ព្រោះវាតំណាងឱ្យភាព​ខ្ជិលច្រអូស។

៤. ឆ្មាសម្បុរស្ពាន់

แมวสีทองแดง

មិនគួរទុកសត្វនេះលើសពី ២ក្បាលនៅក្នុងផ្ទះតែមួយទេ ព្រោះ​វា​នឹងនាំឱ្យសំណាងចៀសឆ្ងាយ​ ​ហើយឡុងចុងជាមួយនឹង​លេង​ល្បែង​ស៊ីសង។

៥. ឆ្មាសម្បុរប្រផេះ

แมวสีเทา

ឆ្មាឥសី! ចូររក្សាទុកនៅក្នុងផ្ទះ នឹងធ្វើឱ្យកុមាររីកចម្រើនក្នុងការសិក្សា។

៦. ឆ្មាសម្បុរបី

แมวสีขาวด่าง เหลืองหรือดำ

​ជា​ឆ្មា​មិន​ចូល​ចិត្ត​ធ្វើ​ការ មិន​ចូល​ចិត្ត​ចាប់​កណ្ដុរ​ ប៉ុន្តែបើចិញ្ចឹម វានឹងនាំលាភសំណាងឱ្យម្ចាស់ផ្ទះ។

៧. ឆ្មា​សម្បុរខ្មៅ-ស

แมวปากมอมข้อเท้าดำ

ឆ្មាចោរ! មិនគួរទុកនៅក្នុងផ្ទះឡើយ ព្រោះ​​នឹង​ធ្វើ​ឱ្យ​បាត់​បង់​ទ្រព្យ​សម្បត្តិ និងបែកបាក់ស្នេហា។

៨. ឆ្មាសម្បុរ ស

แมวสีขาวปลอด

គេជឿថា វាជាឆ្មារបស់ព្រះ។ ដូចនេះគួរតែចិញ្ចឹមវានៅក្នុងផ្ទះ នោះសំណាងនឹងរត់មកនៅជាមួយអ្នក។

៩. ឆ្មាសម្បុរត្រសក់

แมวสีสวาท

ឆ្មានេះជានិមិត្តរូបនៃភាពសម្បូរបែប។ ចូររក្សាទុក វានឹងនាំមកនូវសំណាងល្អដល់ការធ្វើពាណិជ្ជកម្ម ឬធ្វើឱ្យអាជីវកម្មរីកចម្រើន។

១០. ឆ្មាខ្លាឃ្លោក

แมวสีเก้าแต้ม

ជាពពួកឆ្មាដែលគេជឿថា វាមានជីវិតប្រាំបួន។ ចិញ្ចឹមវានឹងនាំមកនូវសុភមង្គល និងភាពរុងរឿងដល់ម្ចាស់។

១១. ឆ្មាខ្លួនកោង និងកន្ទុយខ្លី

แมวหางขอดและสั้น

វាជា​ប្រភេទឆ្មា ដែលនឹង​ធ្វើឱ្យ​ម្ចាស់ ​គ្មាន​សំណាងទាល់តែសោះ។​

១២. ឆ្មាកន្ទុយកោង និងវែង

แมวหางขอดแต่มีหางยาว

ក្នុងជំនឿ ឆ្មានេះអាចផ្ដល់​ថាមពលអរូបិយ នាំឱ្យម្ចាស់​​ក្លាយ​ជា​អ្នក​ធំ មាន​លាភ មាន​ជ័យ មាន​គ្រួសារ​ដ៏ល្អ។

១៣. ឆ្មាសម្បុរប្រផេះ និងមានភ្នែកតូច

แมวสีเทานัยน์ตารี่เล็ก

ពពួកឆ្មានេះ ជាឆ្មាកម្រ ដែលវាអាចនាំលាភឱ្យម្ចាស់ក្លាយជាសេដ្ឋី។

តើប្រិយមិត្តយល់យ៉ាងណា ចំពោះជំនឿទាំងនេះ?

អត្ថបទ៖ សន្យា

ចុចអាន៖ ឆ្មាក្នុងសុបិន បានន័យថា អ្នកជិតដល់គូព្រេង និងមានលាភសំណាងខាងហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម