វប្បធម៌ ជំនឿ
បន្ថែមថាមពលវិជ្ជមានដល់ជីវិត កំលុងរដូវភ្លៀង កុំភ្លេចហុងស៊ុយ ៤នេះ
ភ្លៀង អាចធ្វើឱ្យការធ្វើដំណើរមិនមានភាពងាយស្រួលពិតមែន ប៉ុន្តែតាមជំនឿ ភ្លៀងគឺជាពរជ័យមួយដែលមនុស្សគ្រប់គ្នាទទួលពីព្រះ។ ដោយសារតែទឹកគឺជាធនធានដ៏មានតម្លៃបំផុតមួយរបស់មនុស្ស ដូច្នេះភ្លៀងក៏ជាអំណោយនៃការព្យាបាលផ្លូវចិត្តដ៏ពូកែផងដែរ។
បន្ថែមពីលើអាហារបំប៉នប្រចាំថ្ងៃ និងផ្លូវចិត្តមានសុខភាពល្អ មនុស្សត្រូវការកម្លាំងក្រៅខ្លួនដើម្បីបង្កើតថាមពលជីវិត ឱ្យកាន់តែស្រស់បំព្រងឡើង។ ក្នុងនោះការភ្ជាប់ខ្លួនជាមួយធម្មជាតិនារដូវភ្លៀងធ្លាក់ គឺជាការរៀបចំហុងស៊ុយឱ្យល្អប្រសើរ អាចពង្រឹងថាមពលជីវិតរបស់យើងបាន។

១/ បន្ថែមពីលើភាពស្រស់នៃទឹកភ្លៀង ចូរនាំយករុក្ខជាតិរស់ចូលមកក្នុងផ្ទះ ព្រោះវាអាចនាំមកនូវសក្ដានុពលខ្លាំងក្លាដល់ការរស់នៅប្រចាំថ្ងៃ។ រុក្ខជាតិមិនត្រឹមតែបានបន្ថែមការតុបតែង ឱ្យផ្ទះមើលទៅស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានអត្ថប្រយោជន៍ចំពោះសុខភាពផងដែរ។ ដើមឈើ ដើមផ្កា ឬប្រទាលជាដើម អាចជួយបន្សុទ្ធខ្យល់បានល្អខ្លាំងណាស់។
២/ ផឹកតែរុក្ខជាតិមួយពែងជារៀងរាល់ព្រឹក ដើម្បីបន្ថែមភាពរឹងមាំដល់សុខភាព ជួយប្រឆាំងនឹងជំងឺ ក៏ដូចជាសម្រួលអារម្មណ៍ឱ្យស្ងប់ល្អ។
៣/ បើកតន្ត្រីរងំៗ នឹងជួយកម្ចាត់ថាមពលអវិជ្ជមានបានពិតៗ។ យោងតាមការសិក្សាខ្លះបង្ហាញថា ចាក់ចម្រៀងដែលធ្វើឱ្យយើងសប្បាយចិត្ត អាចជួយឱ្យញញឹមបានច្រើន ជាពិសេសធ្វើឱ្យយើងមានសុខភាពប្រសើរឡើង។
៤/ ការធ្វើសមាធិ កំលុងរដូវភ្លៀង ជាវិធីបំបាត់ភាពតានតឹង និងបន្ថយសម្ពាធឈាមបានយ៉ាងស័ក្តិសិទ្ធិ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ
ចុចអាន៖ «លេខផ្ទះ» ហុងស៊ុយពាក់ព័ន្ធជាមួយទ្រព្យសម្បត្តិ និងជំនួញ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី