Connect with us

វប្បធម៌ ជំនឿ

ត្រណម ៤ យ៉ាង កុំធ្វើឲ្យសោះ ពេលឡើងទៅនៅផ្ទះថ្មី

បានផុស

នៅ

ការឡើងទៅរស់នៅផ្ទះថ្មី ជាអ្វីមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា ហើយក៏សុំឲ្យមានក្ដីសុខសម្រាប់ក្រុមគ្រួសារទាំងមូលផងដែរ។ ប៉ុន្តែទន្ទឹមនោះ មានផ្ទះខ្លះរស់នៅបែរជួបរឿងមិនល្អក្នុងជីវិត ឬមានអារម្មណ៍ថា​​ ​ជា​សំណាង​អាក្រក់​ និង​មានអ្វីមួយមិនត្រឹមត្រូវ ​ដែល​មើលមិនឃើញ។ វា​ក៏​អាចមានកំហុសមួយចំនួន​ នៅក្នុង​សកម្មភាព​របស់​យើង​ ដែល​បានទាក់ទាញ​សំណាងអាក្រក់។

នេះជាការ​ពិត ​ប្រសិន​បើ​អ្នក​ជឿ​លើ​អប្បិយជំនឿ​ខាង​ផ្លូវ​ងងឹត សូមមើលពីកំហុសឆ្គងនោះថា តើជាអ្វីដែលយើងបានពាំនាំមកជាមួយ៖

១ លាបជញ្ជាំងផ្ទះពណ៌បៃតង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​គឺ​ជា​អប្បិយជំនឿ​ដែល​កម្រ​នឹង​លើក​យក​មក​ពិភាក្សា។ ប៉ុន្តែ​វា​ជា​កំហុស​មួយ​ក្នុង​ចំណោម​កំហុស​ទាំងនោះ ​ដែល​ទាក់ទាញ​សំណាង​អាក្រក់។ នៅ​សម័យ​បុរាណ​ នៅ​ពេល​ដែល​ជញ្ជាំង​ផ្ទះ​ត្រូវ​បាន​លាប​ពណ៌បៃតង វា​ត្រូវ​បាន​គេ​ជឿថា​ពណ៌​នេះ​នាំ​មក​នូវ​សំណាង​អាក្រក់។

២ អំបោស​ចាស់ឬបាក់ដង

នៅ​ពេល​អ្នក​ផ្លាស់​ទៅ​ផ្ទះ​ថ្មី សូម​ទុកអំបោសចាស់នៅនឹងកន្លែងចាស់ចុះ។ ព្រោះ​គេ​ជឿ​ថា​ អំបោស​ចាស់​ជា​រឿង​ពី​អតីតកាល និង​ផ្ដល់​ថាមពលមិន​ល្អ​ដល់​ផ្ទះ​ថ្មី។ ដូច្នេះ​នៅ​ពេល​ទៅ​ដល់​ផ្ទះ​ថ្មី​ គួរ​ទិញ​អំបោស​ថ្មី ហើយ​ប្រើ​វា​ជំនួស​វិញ។

៣ ផ្កាក្រហមនិងស

យោងតាមជំនឿ ប្រសិនបើអ្នកផ្សំពណ៌ផ្កាក្រហម និងសលាយគ្នា។ អ្នកកំពុងទាក់ទាញការស្លាប់ ហើយ​វានឹងកើតឡើង​ក្នុង​ពេល​ឆាប់ៗនេះ ដូច្នេះ យក​ល្អ​គួរតែ​ទុក​តែ​ពណ៌​ក្រហម ឬ​ស ឬ​បន្ថែម​ផ្កា​ពណ៌​ផ្សេង​ទៀត​ ដើម្បី​បំបែក​សំណាង​អាក្រក់​ណាមួយ​។

៤ ឆត្រ​ដែល​លាតចេញ

ឆត្រ​ដែល​អាច​ដាក់​នៅលើ​យ៉រ ឬនៅខាងក្រៅផ្ទះ ហើយ​នៅ​ក្នុង​ផ្ទះ​របស់​យើង​ គឺមិន​គួរបើក​ឆត្រ​ទេ។ ព្រោះយោង​ទៅ​តាម​ជំនឿ​របស់​ជនជាតិ​អេស៊ីប ការ​បើក​ឆត្រ​នៅក្នុងផ្ទះ​ នឹង​ទាក់ទាញ​សំ​ណាង​អាក្រក់​ដល់​គ្រួសារ។

យ៉ាងណាមិញ​ នេះ​គ្រាន់តែជា​ជំនឿ​តៗគ្នាពី​បុរាណ​តែ​ប៉ុណ្ណោះ ​​រីឯការ​ជឿ​ គឺ​អាស្រ័យ​លើ​ជំនឿ​រៀងៗ​ខ្លួន​តែ​នោះទេ៕

គ្រូ ណុប

ចុចអាន៖វត្ថុ ៤ យ៉ាង គេជឿថា ជាស្នេហ៍មុខ ឲ្យគេអាណិតស្រលាញ់ អ្នកនៅលីវយូរឆ្នាំ នឹងជួបគូព្រេង

ចុចអាន៖សង់ផ្ទះ មិនមែនចេះតែធ្វើ ត្រូវមើលប្រភេទដី ទើបមិនមានគ្រោះ ដល់សមាជិកគ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍២១ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម