វប្បធម៌ ជំនឿ
វត្ថុនាំសំណាង ឆាប់ជួបគូព្រេង សម្រាប់ថ្ងៃកំណើត ទាំង ៧
នៅពេលនិយាយអំពីជំនឿ គ្រឿងសំណាងជាជំនឿផ្ទាល់ខ្លួន ដែលប្រជាជនអាស៊ីជឿជាក់តាំងពីបុរាណកាលមក។ ខ្លះមានសម្រាប់បូជា ដើម្បីបង្កើនសំណាង ខ្លះប្រើជាគ្រឿងតុបតែងផ្ទះ ការិយាល័យ ហៅលុយកាក់ នាំអំណាចមកដល់ខ្លួនគេ។

ដូច្នេះទើប គ្រូ ណុប បានលើកឡើងពីវត្ថុនាំសំណាង នាំលាភ នាំកិត្តិយស សម្រាប់ថ្ងៃកំណើតនីមួយៗ ឲ្យចំគោលដៅដែលប្រិយមិត្តកម្ពុជាថ្មីចង់ដឹងលម្អិត។
១ មនុស្សដែលកើតថ្ងៃអាទិត្យ ជាមនុស្សមានទំនួលខុសត្រូវខ្ពស់ ឧស្សាហ៍ព្យាយាម ប៉ុន្តែក្នុងពេលជាមួយគ្នានេះ តែងមានចិត្តក្ដៅក្រហាយ ឆាប់ខឹង ឆាប់រសើប តែមានចិត្តអាណិតអាសូរ និងភ័យខ្លាច។ ដើម្បីការពារគ្រោះថ្នាក់ផ្សេងៗ អ្នកកើតថ្ងៃអាទិត្យ អាចតាំងលំអរូបចម្លាក់តោ ត្បូងទទឹម។ វាក៏ជាវត្ថុសំណាងផ្តល់អំណាច ភាពអស្ចារ្យសម្រាប់ជីវិត នឹងនាំមកនូវភាពរុងរឿង មុខតំណែងការងារ រួមទាំងនាំមកនូវសំណាងល្អ និងសន្តិភាពនិងសុភមង្គល ។
២ មនុស្សដែលកើតនៅថ្ងៃច័ន្ទ ជាមនុស្សមានមន្តស្នេហ៍ តែងតែទទួលបានក្តីស្រលាញ់ ពីមនុស្សជុំវិញខ្លួន។ អ្នកកើតថ្ងៃច័ន្ទ ក៏ជាមនុស្សងាយចុះសម្រុងនឹងគ្នាគួរសម និងសុទិដ្ឋិនិយម មិនចូលចិត្តឈ្លោះជាមួយនរណាម្នាក់ ប៉ុន្តែប្រសិនបើអ្នកត្រូវសម្រេចចិត្តធ្វើអ្វីមួយ ជាញឹកញយដោយខ្វះទំនុកចិត្ត ដូច្នេះរូបសំណាក់ខ្លា អាចជួយបញ្ចៀសអំពើអាក្រក់ ពីជីវិត ហើយវាក៏ជួយការពារមិនឲ្យមានគ្រោះថ្នាក់ផ្សេងៗ ដែលរបស់ទាំងនោះមាន គុជ ផ្កាថ្ម និងថ្មព្រះច័ន្ទ។
៣ មនុស្សដែលកើតនៅថ្ងៃអង្គារ ជាមនុស្សមិនចេះអត់ធ្មត់ មាននិស្ស័យរឹងរូសឆាប់ខឹង ប៉ុន្តែឆាប់ធូរស្បើយ ចេះប្រើលុយកាក់បានល្អ ក្លាហាន ស្រឡាញ់សេរីភាព មានចិត្តស្មោះត្រង់ និងចូលចិត្តជួយអ្នកដទៃណាស់។ ប៉ុន្តែអ្វីដែលត្រូវខ្លាចប្រសិនបើវាធ្វើឲ្យអ្នកកើតថ្ងៃនេះ មិនពេញចិត្តនោះគឺ ជាមនុស្សដែលមានចិត្តឆេវឆាវ ភ័យខ្លាច មិនព្រមចុះសម្រុងនឹងការលំបាកខ្លាំង។ គ្រឿងឥស្សរិយយសជារូបខ្លា ដើម្បីលើកតម្កើងកិត្យានុភាព។ ជាងនេះទៅទៀត ខ្លាក៏ជួយលើកស្ទួយអាជីវកម្មផងដែរ។ ការងាររបស់លោកអ្នក ទទួលបានជោគជ័យនិងរលូន ការចរចាបានជោគជ័យ ចំណែកត្បូងនាំសំណាង គឺត្បូងមរកត និងត្បូងកណ្ដៀងពណ៌ខៀវ។
៤ មនុស្សកើតនៅថ្ងៃពុធ ជាមនុស្សដែលមានទំនាក់ទំនងល្អ ចូលចិត្តចរចា មានសិល្បៈក្នុងការនិយាយល្អ មានប្រាជ្ញាឈ្លាសវៃ។ ប៉ុន្តែការចងចាំមិនល្អ ច្រើនតែភ្លេចភ្លាំង ចេះសម្របខ្លួន ស្រលាញ់ធម្មជាតិ ងាយធុញ គំនិតមិននៅស្ងៀម ប្រែប្រួលទៅតាមអារម្មណ៍។ មិនចូលចិត្តស្ត្រេស ហើយក៏ជាមនុស្សដែលតែងតែងទទួលបានសំណាងពីការធ្វើដំណើររ។រកវត្ថុរាងដូចបក្សី ឬត្រី វានឹងជួយឲ្យជីវិតមានសន្តិភាព ក្តីសង្ឃឹមក្នុងជីវិត ហើយវាក៏អាចជួយឲ្យជីវិតមានភាពរីកចម្រើន លាភសំណាង លើកតម្កើងកិត្យានុភាព ជាពិសេសនោះគឺ ជួយសម្រាលរោគសញ្ញានៃជំងឺផ្សេងៗ។
៥ មនុស្សដែលកើតនៅថ្ងៃព្រហស្បតិ៍ មានលក្ខណៈជាអ្នកដឹកនាំ មានភាពវៃឆ្លាត យុត្តិធម៌ ចិត្តល្អ និងឆាប់ខឹងឆាប់បាត់ ចូលចិត្តរៀន ចូលចិត្តភាពសាមញ្ញ ស្រលាញ់សន្តិភាព ជាមនុស្សចូលចិត្តផ្ដល់យោបល់ ហើយក៏ជាមនុស្សដែលមានចិត្តស្ងប់ ទោះជាប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរក៏ដោយ។ ដូច្នេះមនុស្សនេះ ត្រូវមានសត្វកណ្ដុរមាសមួយគូ នឹងបង្កើនសុភមង្គល ផ្ដល់ក្តីសង្ឃឹមក្នុងជីវិត ព្រោះយើងខ្ញុំជឿថា សត្វកណ្ដុរជាសត្វ ដែលអាចផ្ដល់ជីវិតថ្មីដល់យើង។
៦ មនុស្សដែលកើតនៅថ្ងៃសុក្រ ជាមនុស្សដែលមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តការស្លៀកពាក់ ចូលចិត្តកម្មវិធីជប់លៀង មានបុគ្គលិកលក្ខណៈល្អ ស្រលាញ់រឿងសម្រស់ និងសិល្បៈ មានចិត្តល្អ ចេះនិយាយល្អ និងចេះមើលថែអ្នកជុំវិញ។ ប៉ុន្តែមនុស្សថ្ងៃសុក្រ មានការលួចលាក់ដោយមានល្បិចច្រើនបន្តិច។ រូបសំណាកកណ្តុរ ឬពស់នឹងជួយជីវិតឲ្យមានភាពរុងរឿងទាំងការងារ លុយកាក់ និងជួយឲ្យមានសុខភាពល្អ។ ម៉្យាង អាចតាំងលំអត្បូងមរកត និងថ្មកែវ ក្នុងផ្ទះឬការិយាល័យក៏បាន។
៧ មនុស្សដែលកើតនៅថ្ងៃសៅរ៍ អ្នកកើតក្នុងថ្ងៃនេះ ជាមនុស្សម៉ឺងម៉ាត់ ក្លាហាន មានជំនឿចិត្តលើខ្លួនឯង និងមានទំនោរកាន់គំនិតរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងអត់ធ្មត់ណាស់។ មនុស្សថ្ងៃសៅរ៍ មិនសូវជាចុះចូលសង្គមទេ គេចូលចិត្តនៅម្នាក់ឯង ប៉ុន្តែមានគុណសម្បត្តិ អ្នកកើតថ្ងៃសៅរ៍ ពូកែរក្សាអាថ៌កំបាំង។ ដូច្នេះការដាក់វត្ថុឬលំអរបស់ដែលមានរូបរាងជាសត្វពស់ នឹងជួយយើងឲ្យមានអំណាច មានលុយកាក់ហូរចូលមក៕
គ្រូ ណុប
ចុចអាន៖ត្រណម ៤ យ៉ាង កុំធ្វើឲ្យសោះ ពេលឡើងទៅនៅផ្ទះថ្មី
ចុចអាន៖កាដូឲ្យមនុស្សជាទីស្រលាញ់ កុំចេះតែទិញតាមចិត្ត ប្រយ័ត្នបែកបាក់គ្នា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?