វប្បធម៌ ជំនឿ
សុបិនឃើញចិញ្ចៀន អត្ថន័យសំដៅដល់មានកូន?
ចិញ្ចៀនតំណាងឲ្យគ្រឿងអលង្ការនៅក្នុងជីវិតពិត ដែលអ្នកណាៗ ក៏ចង់បានវាដែរ។ ប៉ុន្តែប្រិយមិត្តកម្ពុជាថ្មី ដែលសុបិនឃើញចិញ្ចៀន ឬបាត់ចិញ្ចៀន បានន័យថាជាប្រផ្នូលនៃអ្វីមួយ នេះបើយោងទៅតាមជំនឿពីបុរាណកាលមកម្ល៉េះ។
សុបិនចង់បានចិញ្ចៀនមួយវង្ស
នេះបញ្ចាក់ថា ក្នុងអំឡុងពេលនេះ អ្នកនឹងជួបតែរឿងល្អ ឬជួបអ្វីដែលនឹកស្មានមិនដល់។ ទន្ទឹមនោះ អាចមានសំណាងពីការប្រថុយប្រថាននៅអ្វីដែលអ្នកបានធ្វើកន្លងមក។
សុបិនឃើញបាត់ចិញ្ចៀន
មានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានឱកាសល្អៗ ពីនរណាម្នាក់ដែលអ្នកគោរព ដែលឱកាសដែលអ្នកទទួលនឹងនាំឲ្យអ្នករកឃើញរបស់ល្អចូលមកក្នុងជីវិត។

សុបិនឃើញខ្លួនឯងចង់ពាក់ចិញ្ចៀន
មានន័យថា សុបិននេះទាក់ទងនឹងស្នេហា។ ចំពោះអ្នកនៅលីវ អាចរកឃើញស្នេហា ឬជួបមនុស្សដែលអ្នកចូលចិត្ត ចំណែកអ្នកដែលរៀបការហើយចង់មានកូន ក្ដីសុបិននេះនឹងនាំឲ្យគ្រួសារនោះទទួលបានសមាជិកថ្មីចូលមក។
ទោះយ៉ាងណាក្ដី សុបិនគ្រាន់តែជាសុបិននៅអំឡុងដែលយើងគេងលក់តែប៉ុណ្ណោះ អ្វីដែលសំខាន់ គឺការខិតខំប្រកបមុខរបររកស៊ី ឬធ្វើការងារនៅខាងក្រៅសុបិននេះឯង៕
គ្រូ ណុប
ចុចអាន៖ជំនឿកាត់ក្រចក កាត់សក់ កក់សក់ ថ្ងៃណាល្អ និងមិនគួរ ចៀសវាងនាំគ្រោះ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ