Connect with us

វប្បធម៌ ជំនឿ

យល់សប្តិឃើញត្រីឆ្លាម ឬត្រីបាឡែន ជាសញ្ញាទាំងល្អ ទាំងអាក្រក់

បានផុស

នៅ

ប្រជាជនខ្មែរមានជំនឿទាក់ទងនឹងការយល់សប្តិឃើញសត្វ ដែលវា​អាច​បក​ស្រាយ​តាម​ន័យ​ផ្សេង​ៗ ទាក់ទងនឹងជីវិតរស់នៅបច្ចុប្បន្ន។ តាមពិតទៅ ខ្មែរយើងតែងជឿស្លុងលើយល់សប្តិឃើញត្រីរ៉ស់ ឬត្រីដំរីឯណោះទេ ចំណែក​ត្រី​ឆ្លាមជា​ប្រភេទ​យល់សប្តិកម្រណាស់។​ យ៉ាងណាមិញ​ យោងតាមសៀវភៅតម្រាសុបិន គេជឿថា ឃើញសត្វសមុទ្រមួយនេះ អាចបង្ហាញពីព្រឹត្តិការណ៍ដែលនឹងកើតឡើងចំពោះម្ចាស់សុបិន ដោយផ្នែកន័យអាក្រក់ និងល្អ ដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្តិឃើញត្រីឆ្លាមកំពុងហែលទឹក

​ក្នុង​អំឡុង​ពេល​នេះ ​អ្នកនឹង​ទទួល​បាន​ដំណឹង​ល្អ​ពី​ចាស់​ទុំ ឬ​មិត្តភក្តិ​ ព្រម​ទាំង​ទទួល​បាន​ទ្រព្យ​សម្បត្តិ​ដ៏​មានតម្លៃដែលមិននឹកស្មានដល់ ឬអ្វីដែលអ្នកចង់បានជាយូរមកហើយ។

យល់សប្តិឃើញត្រីឆ្លាមពណ៌ស ឬត្រីឆ្លាមយក្ស

ទំនាយ​ថា ​នឹង​មាន​សំណាង​នៅ​ចំពោះ​អាជីព ដោយសារតែមានមនុស្សនៅចាំគាំទ្រ ហើយអ្នកនឹងទទួល​បាន​ក្តី​មេត្តា​ពី​អ្នក​គ្រប់​គ្រងនៅកន្លែងការងារ។

យល់សប្តិឃើញត្រីឆ្លាមខាំ

ចូរប្រយ័ត្ន​ក្នុង​ការ​ចាយវាយ ព្រោះវាអាចធ្វើឱ្យអ្នកមានបញ្ហាហិរញ្ញវត្ថុនាពេលអនាគត។ មិនតែប៉ុណ្ណោះ អំឡុងពេលនេះ អ្នកមានសត្រូវចាំវាយប្រហារ រួមទាំងត្រូវប្រឈមនឹងបញ្ហាស្មុគស្មាញ ដែលរំខានដល់ការសម្រេចចិត្តធំៗ។

យល់សប្តិឃើញត្រីឆ្លាមងាប់

ជីវិតពេលនេះ ហាក់បីហត់នឿយបន្តិច ប៉ុន្តែជោគជ័យនឹងលេចមកនៅខាងមុខ ឱ្យតែអ្នកមិនបោះបង់ចោលឆន្ទៈរបស់ខ្លួន។

យល់សប្តិឃើញហ្វូងត្រីឆ្លាម

ទស្សន៍ទាយថា ក្នុងអំឡុងពេលនេះ នឹងមានភាពតានតឹង និងបញ្ហាជាច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍មិនស្រួល។ អ្នកត្រូវឆ្លងកាត់ការលំបាកជាច្រើនអន្លើ ចំណែកស្នេហានឹងមានបញ្ហាចាក់ស្រេះផងដែរ៕

អត្ថបទ៖ សន្យា

ចុចអាន៖ គេថាយល់សប្តិឃើញត្រីភាពជោគជ័យមកដល់មាត់ទ្វា?

ចុចអាន៖ យល់សប្តិឃើញឪពុកស្លាប់ មានន័យយ៉ាងណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម